បើកទំព័រដើមឆ្នាំ២០២៦នេះតារាចម្រៀង ខេម ពិតជាសេដខ្លាំងនិងបានដង្ហើយហៅអតីតសង្សារចាស់ឱ្យវិលវិញ ខ្លួនកំពុងឯកោរនិងរង់ចាំរាល់ថ្ងៃ ។ បទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » ដែលច្រៀងដោយលោក ខេម បានចេញជាផ្លូវការនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦ ដោយបទចម្រៀងថ្មីនេះច្រៀងរៀបរាប់ពីការឈឺចាប់ និងនឹករលឹកសង្សារចាស់ដែលបានបែកគ្នា និងដង្ហើយហៅអតីតសង្សារវិលវិញ ពីព្រោះខ្លួនឯកោរខ្លាំងណាស់ដែលគ្មានអ្នកនៅក្បែរ ។ ទោះបីជាចេញត្រឹមតែ OFFICIAL AUDIO តែបទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » របស់លោក ខេម […]
Author: rotha
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បង្ហាញការគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករានេះបានបង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមាន៖ • លើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។ […]
បងប្អូនត្រូវការជំនាញតោន និងបាញ់ថ្នាំ មកនេះទើបដាក់ឲ្យដំណើរការថ្មី ២៧ម៉ឺនដុល្លារ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
«មជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា» របស់ក្រុមហ៊ុន Honda Cars Hakata Co., Ltd ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងរាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សមិទ្ធផលនេះ […]
ធុញទ្រាន់តាមសួរនាំពេក វី ឌីណែត បញ្ជាក់ច្បាស់ៗបញ្ចប់ការវែកញែករឿងឪពុក ហួរ ឡាវី !
ដោយសារធុញទ្រាន់និងការតាមសួរនិងវែកញែកខ្លាំងពេក វី ឌីណែត បានបញ្ជាក់ច្បាស់ៗថា ឪពុកខ្លនគឺលោក ហួរ ឡាវី មិនមែនជាម្ចាស់បទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » នោះទេ ។ មួយរយៈពេលចុងក្រោយនេះតារាចម្រៀង វី ឌីណែត មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានការតាមសួរនាំនិងវែកញែកខ្លាំងចំពោះរឿងឪពុករបស់ខ្លួនគឺលោក ហួរ ឡាវី ដែលម្នាក់ៗគិតថាបទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » គឺជាបទចម្រៀងដែលនិពន្ធដោយស្នាដៃលោកផ្ទាល់ ។ កញ្ញា វី […]
ក្រុមហ៊ុនអាមេរិកវិនិយោគ ៥០០លានដុល្លារចិញ្ចឹមសត្វស្វានៅកម្ពុជា
ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត បានប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា លើគម្រោងចិញ្ចឹមស្វា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។ ពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ធ្វើឡើងក្រោមវត្តមានឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ […]
ក្រុមយុវជនបូជាការពារយុត្តិធម៌ ប្រគល់ស្បៀងជូនកងទ័ពកំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ ដែលមានការចូលរួមពីសប្បុរសជន
នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករានេះ ក្នុងស្មារតីខ្មែរតែមួយគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ គួរឲ្យដឹងថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា ឡេង […]
តស់! តស់! ណាត់ជួបគ្នា ! DAZZ CHARITY CONCERT ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌នៅទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ
ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT បានមកដល់ទៀតហើយនៅចុងសប្តាហ៍នេះជួបសុទ្ធតែកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅលើទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ រយៈពេលពីរថ្ងៃជាប់គ្នា ។ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមសម្តែងនិងច្រៀងពីតារាចម្រៀងល្បីៗជាច្រើនជាក់ស្តែងនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ […]
កម្ពុជា ស្នើថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបោះបង្គោលបណ្តោះអាសន្ននៅទីតាំងសំខាន់ៗ
កម្ពុជាស្នើទៅភាគីថៃ ២ចំណុច ដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក។ ការស្នើរបស់កម្ពុជា ធ្វើឡើងក្រោយភាគីថៃស្នើលើកពេលសាជាថ្មីជាលើកទី២ សម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី២ ឬទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការJBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៤មករា បញ្ជាក់ថា ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ […]
កម្ពុជា ជំរុញឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍យោធាថៃបញ្ឈប់ការរុះរើបំផ្លាញផ្ទះសម្បែង និងរារាំងប្រជាជនមិនឱ្យចូលលំនៅឋានរបស់ខ្លួន
កម្ពុជាបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ។ កម្ពុជាជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួន។ នៅក្នុងពេលធ្វើបច្ចុប្បន្នភាពស្តីពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ កាលព្រឹកថ្ងៃទី១៤ ខែមករា លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង។ លោកបន្តថា កម្ពុជាក៏បានជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ […]
ចិន គាំទ្រវិធានការកម្ពុជា បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
ប្រទេសកម្ពុជា និងចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ ភាគីចិនបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី និងគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមសន្ដិ នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ ឯកឧត្តម នេត […]
