លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីល្ងាចថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អាណត្តិទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។
Author: rotha
ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង
អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។
គណបក្សមហាសាមគ្គីជាតិខ្មែរ ព្រមទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអោយដឹងថា ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាស ទទួលស្គាល់ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបាន ប្រព្រឹត្តធ្វើឡើង នៅថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
រំឭកខួប ៦៥ឆ្នាំកម្ពុជា-ចិន៖ បណ្ឌិត សុខ ទូច ថាចិនបានចាក់បញ្ជូលឈាមរបស់ខ្លួន ចូលក្នុងស្រទាប់ប្រជាជនកម្ពុជា
ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងទំនាក់ទំនងដ៏ជ្រៅរវាងកម្ពុជា និងចិន មានចំណុចសំខាន់ៗ ដូចជា ចិនបានចាក់បញ្ជូលឈាមរបស់ខ្លួន ចូលក្នុងស្រទាប់ប្រជាជនកម្ពុជា, វប្បធម៌ចិនបានហូរចូលប្រទេសកម្ពុជាដោយឥតដឹងខ្លួន ហើយទទួលយកគ្រប់ស្រទាប់វណ្ណនៃប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន៖ ការចុះជួបកម្មករ មិនមែនជិះសេះមើលផ្កាទេ គឺដើម្បីផលប្រយោជន៍កម្មករ និងប្រទេសជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករ និយោជិត ដែលជាការគិតគូរដល់ផលប្រយោជន៍កម្មករ និងប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន៖ បក្សភ្លើងទៀនដឹងថាចាញ់ ទើបប្រើឧបាយកលធ្វើឲ្យបរទេសតិះទៀនមកលើរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជុំវិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចចុះឈ្មោះឲ្យគណបក្សពីរចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខបាន
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃ២៣កក្កដា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីមានផ្ទៃពោះ និងពេលសម្រាលរួច នឹងចាប់អនុវត្តពីខែសីហាតទៅ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះ និងឆ្លងទន្លេ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាល នឹងចាប់អនុវត្តពីខែសីហាទៅ។
សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលពេលដឹងប្រាក់ខែកម្មការិនីរោងចក្រជាមួយប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការភ្ញាល់ផ្អើលនៅពេលដឹងប្រាក់ខែកម្មការិនីរោងចក្រម្នាក់បូកជាមួយប្រាក់ខែប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ។
សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹកនេះ កម្ពុជាបន្តផ្តល់វ៉ាក់សាំង ១លានដូស ទៅប្រគល់ជូនមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួនទៅជូនប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសមីយ៉ាន់ម៉ា នៅមានអ្នកឆ្លង ហើយខ្វះខាតវ៉ាក់សាំង។