តាមរយៈការថ្លែងការណ៍ពិសេស នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ ខណៈសម្តេចតេជោ អះអាងថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣ សប្តាហ៍ខាងមុខនេះ។
Author: rotha
ត្រឹមតែ១ថ្ងៃបោះឆ្នោត មានរថយន្តរហូតជាង ២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា យោងតាមរបាយការណ៍ចរាចរណ៍ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺចប់ថ្ងៃបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរថយន្តជាង២ម៉ឺន គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ៖ ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង
សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៉ី បានលើក ឡើងថា ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។
ព្រះមហាក្សត្រ ជឿថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះសំដៅជំរុញកិច្ចសហប្រតិ្តបត្តិការទំនាក់ទំនង់កាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។
គណបក្សភ្លើងទៀនចេញមក«ទះកំផ្លៀង» ទណ្ឌិត សម រង្ស៊ី រឿងអំពាវនាវឲ្យពលរដ្ឋទៅគូសសន្លឹកឆ្នោតចោល
គណបក្សភ្លើងទៀន នៅរសៀលថ្ងៃពុធម្សិលមិញ បានចេញមកអះអាងថា ការអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ឬទៅគូសសន្លឹក ឆ្នោតចោល គឺជាទង្វើរំលោភបំពានច្បាប់។
ផ្លូវជាតិលេខ៤៨ តម្លៃជាង ៦៥ លានដុល្លារ គ្រោងបញ្ចប់សាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៤
ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងផ្លូវ៖ ១៤៨ គីឡូម៉ែត្រ និងប្រើប្រាស់ថវិកាសាងសង់ប្រមាណ៦៥,១៤ លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
ប៉ាង សុខឿន ជនដែលឆ្កែមិនទាំងមើលមុខផង មកតាំងខ្លួនជាអ្នកវិភាគអីណា!
ជាទូទៅ បើយើងឮគេនិយាយថា ជនដែលឆ្កែមិនទាំងមើលមុខ ឬឆ្កែមិនទាំងខ្ចីព្រុសដាក់ផង គឺគេចង់សំដៅទៅលើមនុស្សអត់ ប្រយោជន៍ គ្មានចំណេះដឹង មាយាទអន់ អត្តចរិតមិនថ្លៃថ្នូរ និយាយឲ្យខ្លី គឺមនុស្សល្ងង់ ឬឆ្កួតឡប់សតិតែម្តង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមអ្នកអង្កេតការណ៍អន្តរជាតិបោះឆ្នោតថ្ងៃ២៣កក្កដា ចំនួន ៣៣៣នាក់មកពី ៦៥ប្រទេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីបានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៣៣ នាក់ ដែលបានអញ្ជើញមកពី៦៥ ប្រទេស និងស្ថាប័ន ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ
ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។
ក្រុមវារីវប្បករមិនបោះបង់សេចក្តីសង្ឃឹមក្នុងការផលិតត្រីសម្រាប់នាំចេញទៅទីផ្សារចិន
បើទោះបីមុខរបរចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកពិបាករកប្រាក់ចំណេញដូចនាពេលសព្វថ្ងៃ ក្រុមវារីវប្បករឬក្រុមអ្នកចិញ្ចឹមត្រីនៅប្រកាន់ខ្ចប់ដោយមិនបោះបង់សេចក្តីសង្ឃឹមរបស់ខ្លួនក្នុងការផលិតត្រីដើម្បីនាំចេញទៅទីផ្សារប្រទេសចិនឬទីផ្សារផ្សេងទៀតនាពេលខាងមុខ។