Miss Grand Cambodia 2022 លំដាប់រងទី១ កញ្ញា ហង្ស សុរិយាន់ បានលាលែងតំណែងច្រើនខែមកហើយ បន្ទាប់ពីមានរឿងរ៉ាវមិនសប្បាយចិត្តកើតឡើងចំពោះនាងនិងក្រុមហ៊ុន ប៉ុន្តែមកទល់ពេលនេះរឿងរ៉ាវនៅមិនទាន់ចប់សព្វគ្រប់ទៀត រហូតត្រូវបានក្រុមហ៊ុន មហាហង្ស ប្រកាសក្តែងៗ សូមឱ្យអតីតបវរកញ្ញារូបនេះយកមកុដ និង ឆៀង មកប្រគល់ឱ្យក្រុមហ៊ុនវិញ ។
Author: rotha
ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាសជួយក្មេងប្រុសលក់ផ្កាដែលជួបនៅបាត់ដំបង ឲ្យរៀនចប់ថ្នាក់វិទ្យាល័យនិងបន្តថ្នាក់ឧត្តមសិក្សា
បន្ទាប់ពីប្រកាសរកក្មេងប្រុសជាអ្នកលក់ផ្កាដែលបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតពេលដែលទៅបំពេញការងារនៅខេត្តក្បែរនោះ បានអោយក្រុមការងារនាំក្មេងប្រុសឈ្មោះ រុន ភារម្យ ហៅអារ៉យ និងក្រុមគ្រួសារមកជួបផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសារនិងពិនិត្យលទ្ធភាពក្នុងការជួយ។
លោកនេត ភក្ត្រា ៖ ការពារព្រៃកោងកាងបាន មិនខ្វះមច្ឆាសមុទ្រហូបឡើយ!
លោកនេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ៖ការពារព្រៃកោងកាងបាន មិនខ្វះមច្ឆសមុទ្រហូបឡើយ។
ជីវិតលំបាកពេក អ៊ឹង និមល កាន់តែខ្លាចជីវិតមានគូស្រករ
ឆ្នាំនេះតារាសម្តែង និង បង្ហាញម៉ូដ អ៊ឹង និមល មានវ័យជាង ៣០ ឆ្នាំផ្លាយហើយ នាងបានតស៊ូយ៉ាងលំបាកក្នុងវិស័យសិល្បៈ ទំរាំបានការងារមួយដែលស្ថិតស្ថេរនិងទទួលបានប្រាក់ចំណូលច្រើនគួរសមដើម្បីចិញ្ចឹមជីវិត ប៉ុន្តែទោះបីជាពេលនេះជីវិតនាងបានធូធារជាងមុនបន្តិចក្តី ពេលនិយាយដល់រឿងគ្រួសារ នាងបែរជាពោលពាក្យថាខ្លាចទៅវិញ ។
ស្រស់ស្អាតប៉ុណ្ណឹងហើយ ហ្វាហ្វា នៅប្រាថ្នាចង់កែសម្ផស្សបន្ថែមទៀត
តារាសម្តែងសិចស៊ីសាច់សខ្ចី ហ្វាហ្វា ស្រស់ស្អាតប៉ុហ្នឹងហើយ នាងនៅតែមានបំណងចង់កែសម្ផស្សបន្ថែមទៀត ដើម្បី ឱ្យសម្រស់ខ្លួនកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ ដូច្នេះហើយទើបនាង
ខំប្រឹងធ្វើការងសន្សំលុយ ទុកធ្វើជាដើមទុនទៅកែសម្ផស្ស ។
សម្រាលកូនបានជិត ២ ខែ ទឹម រដ្ឋា ប្រឹងសម្រកគីឡូវិលចូលសិល្បៈវិញ ហើយត្រៀមខ្លួននឹងទៅ សហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីមង្គលជាថ្មី !
តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា សម្រាលកូនបានជិត ២ ខែហើយ ហើយនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់មកាន់វិស័យសិល្បៈវិញ បន្ទាប់ពីនាងប្រឹងប្រែងសម្រកគីឡូដើម្បីបានរាងស្អាតដូចដើម ហើយអ្វីដែលពិសេសនោះ គឺ ទឹម រដ្ឋា និងស្វាមីមានគម្រោងហោះទៅ សហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីមង្គលរបស់ខ្លួនជាលើកទី ២ តាមគម្រោងដែលបានគ្រោងទុក ។
កក្រើកទៀតហើយ អ្នកកំពតជាមួយវត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជារបស់ហ្គាឡាក់ស៊ី ណាវាត្រា នៅលើឆាកតន្ត្រីដ៏សម្បើមរបស់ Cambodia Mega Concert
ក្រោយពីចាកចេញពីខេត្តកំពង់ចាម ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរឈានចូលដល់ទឹកដីខេត្តកំពត ដើម្បីនាំយកវត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា មកជូនពុកម៉ែបងប្អូន ទាំងអស់កំសាន្តសប្បាយឱ្យពេញទំហឹង។
ក្រសួងមហាផ្ទៃ ត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវកុំឲ្យយកប្រធានបទមន្ត្រីឥណទាន ឬ CO មកធ្វើជាមាតិកាកំប្លែង
សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភានេះ ចេញសេចក្តីសេចក្តីអំពាវនាវ ស្តីពី ការយកប្រធានបទមន្ត្រីឥណទាន(CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត។