យោងតាម សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិនអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។
Author: rotha
ទឹកប្រាក់ជិត៧ម៉ឺនដុល្លារ របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
ទឹកប្រាក់ប្រមាណជា៦៩.៣៣៣ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក វង្សី វិស្សុត ជាមន្រ្តីយុទ្ធសាស្រ្តវ័យក្មេងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏សំខាន់
មានវ័យ ៥៧ឆ្នាំ លោក វង្សី វិស្សុត បច្ចុប្បន្នកំពុងកាន់តួនាទីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងដឹកនាំនិងចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មការនានារបស់រាជរដ្ឋាភិបាល។
រដ្ឋសភា បេីកិច្ចប្រជុំអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។
កីឡាការិនីវាយសីកម្ពុជាឈ្នះមេដាយមាសលើវិញ្ញាសាវាយគូចម្រុះ រស់ សុមនា ធ្លាប់ជាបេក្ខនារីប្រកួត Miss Teen International Cambodia 2023
កញ្ញា រស់ សុមនា កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីនាងបានឈ្នះមេដាយមាសផ្នែកកីឡាវាយសី លើវិញ្ញាសារវាយគូចម្រុះ Sea Games 2023 ដោយយកឈ្នះក្រុម មីយ៉ាន់ម៉ា ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣ ទល់និង ២ នៅទីលានវាយសីពហុកីឡដ្ឋាន មរតកតេជោ កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៣ ។
ក្រសួងមហាផ្ទៃ តម្រូវឲ្យមេភូមិប្តូរពីការកត់ត្រាទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ
ក្រសួងមហាផ្ទៃ បានដាក់ចេញផែន ការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង។
នៅសុខៗ តារាសិចស៊ី អៀ ម៉េងលិ ប្រកាសសុំនៅម្នាក់ឯងរយៈពេល ៥ ឆ្នាំ ខណៈពេលដែលចំណងស្នេហ៍មានការរង្គោះរង្គើរ
ទើបតែបង្ហាញភាពផ្អែមល្ហែមជាមួយស្នេហាលើកទី ៣ របស់ខ្លួនមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះតារាសិចស៊ី អៀ ម៉េងលិ ប្រកាសសុំនៅម្នាក់ឯង ៥ ឆ្នាំទៀត ចាំគិតពីគូស្រករ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា អៀ ម៉េងលិ ប្រហែលជាបែកបាក់ស្នេហ៍លើកទី ៣ ហើយ ។
សម្តេចក្រឡាហោម ស ខេង វិជ្ជមានជំងឺកូវីដ-១៩
តាមរយៈហ្វេកបុកផេកនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺ កូវីដ-១៩ បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច។
CAMSOC ជូនដំណឹង ពីការបោះពុម្ពបណ្ណថ្មី ដើម្បីចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដោយបណ្ណចាស់ ចាត់ទុកជាមោឃៈ
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអោយដឹងថា កន្លងមក គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់ជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ នូវលិខិតអញ្ជើញ ដោយភ្ជាប់ជាមួយបណ្ណ ចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ចូលរួមទាំងពិធីបើក និងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃកន្លងមកនេះ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។