នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃចន្ទ ខែ១០ ខែវិច្ឆិកានេះ បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីទាហានថៃដើរជាន់មីន បណ្តាឲ្យរងរបួសនៅខេត្តស៊ីសាកេត។ លោក Anutin ប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់យោធាថៃ។ ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក Anutin បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនៅក្នុងតំបន់កងទ័ពទី២ ហើយបានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។ តាមរយៈកាសែត The Nation នារសៀលថ្ងៃចន្ទនេះ […]
Author: rotha
ទៀតហើយ! កងទាហាន២នាក់ រងរបួសដោយសារដើរជាន់មីន
មានទាហាន២នាក់ បានរងរបួស បន្ទាប់ពីបានដើរជាន់មីន នៅតំបន់ Huai Ta Maria ស្រុក Kantharalak ខេត្តស៊ីសាកេត ដែលកំពុងដើរល្បាតតាមផ្លូវ។ បើតាមយោធាថៃបញ្ជាក់ហើយត្រូវបានសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ។ សម្តីយោធាថៃបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា វេលាម៉ោងប្រហែល ៩និង៣០នាទីព្រឹកដែលទាហានថៃម្នាក់ឈ្មោះ Therdsak Samaphong បានរងរបួសបាក់កជើងខាងស្តាំ ខណៈដែលទាហានថៃម្នាក់ទៀតឈ្មោះ […]
យោធាមីយ៉ាន់ម៉ា វាយកម្ទេចអគារឆបោកប្រាស់អនឡាញដ៏ធំចំនួន១៥០ ជាប់ព្រំដែនថៃ
យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានកម្ទេចអគារជិត ១៥០ខ្នង នៅក្នុងប្រតិបត្តិការបង្ក្រាបលើបរិវេណបណ្តាញបោកប្រាស់តាមអុីនធឺណិតដ៏ល្បីមួយនៅជាប់ព្រំដែនប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា។ យោងតាមយោធាថៃ ការកម្ទេចអគារជិត ១៥០ខ្នងនោះ រួមមានទាំងកន្លែងហាត់ប្រាណ កន្លែងស្ប៉ា និងហាងខារ៉ាអូខេជាដើម។ គួរឲ្យដឹងថា កាលពីខែតុលាកន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសពីការវាយឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលបោកប្រាស់ដ៏ល្បីល្បាញមួយគឺតំបន់ KK Park។ តាមរយៈយុទ្ធនាការនេះ យោធាបានរកឃើញអ្នកឆបោកជាង […]
អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តមកទទួលដំណោះស្រាយនិងបញ្ចប់ដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា!
ក្រោយពិធីបុណ្យអុំទូកចប់ នៅប៉ុន្មានថ្ងៃនេះអតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលយកដំណោះស្រាយពីបុរីជាបណ្តើរៗ ជាមួយស្នាមញញឹមដោយឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តបង្ហោះរូបភាពអតិថិជនភ្ជាប់ជាមួយខ្លឹមសារដែលបានមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាថ្មីម្តងទៀត បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
ក្រសួងរៀបចំដែនដី ប្រកាសឲ្យអតិថិជន ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% របស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសឲ្យអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% ជាពិសេសអតិថិជន ដែលមានឈ្មោះក្នុងបញ្ជីចំនួន៤៦១ របស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តថាក្រសួងនឹងបន្តទទួលពាក្យ ស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជននៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការ ក្រសួងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ […]
អតិថិជនបុរី ឡេង ណាវ៉ាត្រា 6A មួយចំនួនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា
បន្ទាប់ពីបុរី ឡេង ណាវ៉ាត្រា 6A ដាក់ដំណោះស្រាយជាកញ្ចប់ អតិថិជនមួយចំនួនបានចាប់ផ្តើមមកទទួលយកដំណោះស្រាយពីបុរីជាបណ្តើរៗហើយប្រកបដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។ នេះបើយោងបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពអតិថិជនភ្ជាប់ជាមួយខ្លឹមសារនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា។ ដោយបញ្ជាក់ថាបុរីឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយគ្នានេះ បុរី សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
ស្តេចថៃ នឹងយាងទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន«ជាប្រវត្តិសាស្ត្រ » នាខួប៥០ឆ្នាំនៃទំនាក់ទំនងការទូត
ក្រសួងការបរទេសចិន បាននិយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខណៈដែលប្រទេសទាំងពីរប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា ដំណើរទស្សនកិច្ចព្រះមហាក្សត្រថៃ មហាវជិរាឡុងកន ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្រសួងការបរទេសថៃ ក៏បានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចព្រះមហាក្សត្រថៃនិងសម្ដេចព្រះមហាក្សត្រី នឹងជួបជាមួយលោក ស៊ី […]
ព្យុះទីហ្វុង Kalmaegi វាយប្រហារវៀតណាម បន្ទាប់ពីសម្លាប់មនុស្ស ១១៤នាក់នៅហ្វីលីពីន
ព្យុះទីហ្វុង Kalmaegi បានបោកបក់ចូលប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឱ្យអាជ្ញាធរលុបចោលជើងហោះហើររាប់រយជើង និងប្រកាសឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ពីរថ្ងៃបន្ទាប់ពីព្យុះបានចាប់ផ្តើមបោកបក់ពាសពេញប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៤នាក់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ព្យុះទីហ្វុង Kalmaegi បាននាំខ្យល់បក់រហូតដល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើប្រមាណ ៩៣ ម៉ាយក្នុងមួយម៉ោង។ យោងតាមអ្នកព្យាករណ៍អាកាសធាតុជាតិ បាននិយាយ ព្យុះទីហ្វុងបានបោកបក់ឡើងនូវរលកខ្ពស់រហូតដល់ ១០ ម៉ែត្រ (៣០ ហ្វីត) […]
វ័យ២៦ឆ្នាំ មុន្នី វិជ្ជរ៉ា កាន់តែស្រស់ស្អាតប្លែកនិងមានមន្តស្នេហ៍ !
ឈានចូលវ័យ២៦ឆ្នាំតារាសម្តែង មុន្នី វិជ្ជរ៉ា កាន់តែស្រស់ស្អាតនិងមានមន្តស្នេហ៍ ទាក់ចិត្តបុរសៗជាច្រើនឱ្យលង់ស្រឡាញ់ ។ ថ្វីដ្បិតតែមួយរយៈពេលនេះតារាសម្តែងរាងតូចច្រឡឹង មុន្នី វិជ្ជរ៉ា មិនសូវមានស្នាដៃថ្មីដើម្បីបង្ហាញអ្នកគាំទ្រ ប៉ុន្តែនាងតែងតែបង្ហាញសកម្មភាពនានា ចែកជូនអ្នកគាំទ្រខ្លួនឱ្យឃើញនិងបានដឹងពីសកម្មភាពការងាររបស់ខ្លួន ជាពិសេសក្នុងថ្ងៃខួបកំណើតវ័យ២៦ ឆ្នាំ នាងបានបង្ហាញនូវអារម្មណ៍រីករាយជាមួយនិងទឹកមុខពោរពេញដោយមន្តស្នេហ៍ រហូតមានអ្នកខ្លះបានខមមិននៅលើរូបភាពរបស់នាង នាងជិតមានដំណឹងល្អហើយ ទើបសម្រស់ប្រែប្រួលបែបនេះ ។ ទោះបីជាមានរឿងបែបនេះក្តី មុន្នី វិជ្ជរ៉ា មិនបានតបអ្វីទាំងអស់ ។ […]
សុគន្ធ និសា ជម្រុញឱ្យស្រ្តីនិងបុរសថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ !
មានឈ្មោះជាតារាចម្រៀងជាង២០ឆ្នាំ សុគន្ធ និសា បានជម្រុញនិងលើកទឹកចិត្តឱ្យបងប្អូនស្រ្តី និងបុរសទាំងអស់ចេះស្រឡាញ់សម្រស់ និងថែសុខភាពឱ្យបានល្អ ទើបជីវិតពេញដោយក្តីសុខ ។ ដោយមើលឃើញថាបច្ចុប្បន្ន ស្រ្តីនិងបុរសមានការបាក់ទឹកចិត្តខ្លាំង បន្ទាប់ពីជួបបញ្ហាផ្សេងៗ រហូតទុកឱ្យរូបរាងរបស់ខ្លួនប្រែទៅជាចាស់ជាងវ័យ ខ្លះធាត់ សម្រស់មិនបាន ស្រាប់តែតារាចម្រៀង សុគន្ធ និសា បានជម្រុញឱ្យអ្នកទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ។ ឆ្នាំនេះតារាចម្រៀង សុគន្ធ និសា វ័យជាង៤០ឆ្នាំហើយ តែនិយាយពីរូបសម្រស់និងរូបរាង […]
