នាយករដ្ឋមន្រ្តីឥណ្ឌា៖ អ្នក​ពាក់ព័ន្ធ​​ក្នុងហេតុការណ៍បំផ្ទុះរថយន្តដ៏សាហាវកណ្តាលរដ្ឋធានីនឹង​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាបានហៅការបំផ្ទុះរថយន្តដ៏សាហាវនៅកណ្តាលរដ្ឋធានីថាជា “ការឃុបឃិត” ដោយលោកបានប្តេជ្ញាថា អ្នកទទួលខុសត្រូវនឹងត្រូវប្រឈមមុខនឹងយុត្តិធម៌។ យ៉ាងណា ត្រឹមថ្ងៃពុធនេះ ប៉ូលីសមិនទាន់ផ្តល់ព័ត៌មានលម្អិតច្បាស់លាស់អំពីអ្វីដែលបណ្តាលឱ្យឧប្បត្តិហេតុផ្ទុះរថយន្តកាលពីថ្ងៃច័ន្ទនៅជិតបន្ទាយប្រវត្តិសាស្ត្រ Red Fort ដែលជាកន្លែងដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសឥណ្ឌា និងជាទីតាំងនៃការថ្លែងសារប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រី។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយ។ គួររម្លឹកថា ការបំផ្ទុះរថយន្តនេះបានសម្លាប់មនុស្សយ៉ាងតិច ៨ នាក់ និង […]

ក្រសួងការបរទេសអាមេរិក ជំរុញឲ្យថៃបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១១ ខែវិច្ឆិកាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមទៀតអំពីឧបទ្ទវហេតុផ្ទុះមីនបណ្តាឲ្យទាហានថៃរងរបួស ហើយបានជំរុញឱ្យប្រទេសទាំងពីរកម្ពុជា-ថៃ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ ការចេញមុខជំរុញឲ្យភាគីទាំងពីរ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយថ្នាក់ដឹកនាំប្រទេសថៃ ប្រកាសព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែតុលា ដែលគ្របដណ្តប់លើការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន និងការប្រគល់ខ្លួនទាហាន ១៨នាក់មកកម្ពុជាវិញ។  ការចុះហត្ថលេខាលើសេចកី្តប្រកាសរួមនេះ បានធ្វើឡើងនៅនៅប្រទេសម៉ាឡេស៊ី […]

ប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នឹងគោរពយ៉ាងពេញលេញក្នុងការបញ្ចប់ជម្លោះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសអំពីការប្តេជ្ញាចិត្តបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ជាមួយនឹងការរំពឹងខ្ពស់ថា កម្ពុជា-ថៃ នឹងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញក្នុងការបញ្ចប់ជម្លោះ។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថា៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ បាននិយាយថា លោក Trump ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្ទរការប្តេជ្ញាចិត្តនោះ ដោយនិយាយថា សហរដ្ឋអាមេរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង។ យ៉ាងណា […]

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងល្វាឯម រីករាយអញ្ជើញមកទទួលបំបែកប័ណ្ណរឹង!

បុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍អតិថិជនរបស់ខ្លួនក្នុងការអញ្ជើញមកបំបែកប័ណ្ណរឹងសម្រាប់គម្រោងល្វាឯម ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល ប្រកបដោយភាពរីករាយសប្បាយចិត្ត។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលប័ណ្ណរឹង ដែលបានទិញនៅគម្រោងល្វាឯម ដោយពួកគាត់បង្ហាញនូវអារម្មណ៍រីករាយទទួលបាននូវការបំបែកប័ណ្ណរឹងដែលពួកគាត់ទន្ទឹងរង់ចាំពេលនេះបានដូចការគ្រោងទុក។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានជម្រាបជូនទៅកាន់អតិថិជនដែលបានទិញនៅគម្រោងល្វាឯម បច្ចុប្បន្ននេះបុរី ឡេង ណាវ៉ាត្រា បានបំបែកប័ណ្ណរឹងបញ្ចប់រួចរាល់ និងកំពុងទំនាក់ទំនងទៅអតិថិជនដែលបានបង់ផ្ដាច់រួច […]

អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលដំណោះស្រាយ ប្រកបដោយស្នាមញញឹម!

បន្ទាប់ពីដាក់ចេញយន្តការដោះស្រាយជាកញ្ចប់ពេលនេះអតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលយកដំណោះស្រាយពីបុរីប្រកបដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។  នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនបានបន្តមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ តាមរយៈបណ្តាញសង្គមដដែល បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន […]

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ជំហរអព្យាក្រឹតដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បើទោះមានការរិះគន់

នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃអង្គារនេះថា តួនាទីរបស់ម៉ាឡេស៊ីក្នុងការចរចាសន្តិភាពរវាងថៃ និងកម្ពុជា ត្រូវបានកំណត់ចំពោះការសម្របសម្រួល និងការសម្របសម្រួល ដោយមិនមានលក្ខខណ្ឌណាមួយ។ លោកថា ម៉ាឡេស៊ីមិនដែលបង្ខំភាគីណាមួយក្នុងអំឡុងពេលដំណើរការសន្តិភាពនោះទេ ប៉ុន្តែគ្រាន់តែដើរតួជាអ្នកសម្របសម្រួលដើម្បីធានាការសន្ទនាក្នុងន័យស្ថាបនា។ នេះបើតាមសារព័ត៌មាន freemalaysiatoday ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។ លោក អាន់វ៉ា បានថ្លែងថា៖ “យើងគ្រាន់តែសម្របសម្រួល។ ខ្ញុំនៅតែចាំថានៅពេលដែលខ្ញុំនាំនាយករដ្ឋមន្រ្តីទាំងពីរ (ថៃ-កម្ពុជា) មកជាមួយគ្នា ខ្ញុំបានប្រាប់ពួកគេថា អ្នកសម្រេចចិត្តលក្ខខណ្ឌ […]

ទៅវិប្បសនា៣ថ្ងៃ នៅ សូនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត !

កាលពីប៉ុន្មានថ្ងៃមុនសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បការិនីជាច្រើនទៅវិប្បសនា ក្នុងនោះតារាសម្តែង នៅ សូនិតា ក៏បានចូលរួមផងដែរ ។ បន្ទាប់ពីវិប្បសនាចប់រយៈពេល៣ថ្ងៃ នៅ សួនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត ។  នៅ សូនិតា បានរៀបរាប់បន្ទាប់ពីចេញពីវិប្បសនារយៈពេល៣ថ្មីថា « ចិត្តគឺធំជាងអ្វីទាំងអស់ បើចិត្តវង្វេងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយ វិប្បសនាជាធម៌នៃការបដិបត្តិមួយដែលធ្វើឱ្យផ្លូវចិត្ត ចំរើនសតិ មើលឃើញគ្រប់យ៉ាងពោរពេញដោយភាពស្រស់បំព្រង ដោះស្រាយដោយភាពវិជ្ជមាន និងស្នាមញញឹម ជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឱ្យបានច្រើន ពេលនោះនឹងជួបតែភាពវិជ្ជមាន » […]

កាសែតបរទេសធំៗ ចុះផ្សាយពី៖ ថៃ​ផ្អាក​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយកម្ពុជា

ប្រមុខរដ្ឋាភិបាលថៃ លោក Anutin Charnvirakul បានប្រកាសផ្អាក​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ថៃ-កម្ពុជា ពីរ​សប្តាហ៍​បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក Donald Trump បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ចុះ​ហត្ថលេខា​ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលថៃធ្វើឡើងបន្ទាប់ពីទាហាន២នាក់របស់ខ្លួនដើរជាន់មីងបណ្តាឲ្យរងរបួសនៅជិតព្រំដែនកម្ពុជា ក្នុងខេត្តស៊ីសាកេត។ កាសែតអាមេរិក The New York Times ចុះផ្សាយភ្លាមៗដោយបានដាក់ចំណងជើងថា «ថៃ​ផ្អាក​កិច្ចចរចា​សន្តិភាព​ដែល​គាំទ្រ​ដោយ​លោក Trump ជាមួយ​កម្ពុជា» […]

ក្រោយបរិច្ចាគឈាមរួច ខេម អំពាវនាវឱ្យសិល្បករសិល្បការិនីនិងពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាម ! ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់ កម្ពុជា 

ទឹកចិត្តល្អប្រពៃណីណាស់ តារាចម្រៀង ខេម បានអំពាវនាវឱ្យសិល្បករសិល្បការិនីក៏ដូចជាប្រជាពលរដ្ឋ ខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើននៅចុងសប្តាហ៍នេះ ដើម្បីជួយដល់អ្នកដែលត្រូវការឈាមជាចំណាំបាច់ក្នុងការជួយសង្រ្គោះជីវិត ។  កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀង ខេម បានទៅដឹកនាំសិល្បករក្នុងក្រុមបាល់ទាត់តារាកម្ពុជា ទៅផ្តល់ឈាមទុកជួយដល់បងប្អូនដែលមានបញ្ហាកង្វះឈាម ។ ក្នុងទឹកមុខរីករាយ ខេម បាននិយាយថា ជារៀងរាល់ឆ្នាំលោកតែងតែទៅបរិច្ចាគឈាមដើម្បីទុកជួយដល់អ្នកដែលត្រូវការឈាមជាចំបាច់ រូបលោកក៏បានទៅបរិច្ចាគឈាមរួចរាល់ហើយជាមួយបងប្អូនសិល្បករខ្មែរកាលពីប៉ុន្មានថ្ងៃមុន ។  បន្ទាប់ពីឃើញទង្វើរដ៏ល្អនិងទឹកចិត្តដ៏ប្រពៃរបស់ ខេម ក្នុងការជួយសង្គមបែបនេះ បានធ្វើឱ្យមហាជនមានការពេញចិត្តយ៉ាងខ្លាំង ។  ជាមួយនិងការបង្ហាញខ្លួននេះតារាចម្រៀង ខេម ក៏បានអំពាវនាវដល់សិល្បករសិល្បការិនី ព្រមទាំងប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន លោកថា […]

ធ្លាប់តែស្ងប់ស្ងាត់ភរិយាតារាចម្រៀង កែវ វាសនា ត្អូញត្អែរមានអ្នកឈ្នានីសក្នុងការងាររកស៊ី ! 

ភរិយាតារាចម្រៀង កែវ វាសនា ធ្លាប់តែជាមនុស្សស្ងប់ស្ងាត់ និងរកស៊ីដោយកម្លាំងញើសឈាម មិនបំពាននរណាម្នាក់ឡើយ ដោយឡែកថ្មីៗនេះស្រាប់តែនាងចេញមុខបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនៅពេលដែលមានអ្នកឈ្នានីសក្នុងការងាររកស៊ីរបស់ខ្លួន ។  នៅក្នុងពិភពសិល្បៈនរណាៗក៏បានដឹងដែរថា ភរិយាតារាចម្រៀង កែវ វាសនា គឺអ្នកនាង លឹម សុគន្ធារី ជាស្រ្តីម្នាក់ដែលពូកែខ្លាំងក្នុងការងាររកស៊ី ក្នុងមួយឆ្នាំៗនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើន ជាក់ស្តែងរយៈពេលជាច្រើនឆ្នាំនេះនាងរកប្រាក់ចំណូលបានយ៉ាងច្រើនលើមុខជំនួញរបស់ខ្លួន បើទោះបីជាស្វាមីមិនប្រកបអាជីពសិល្បៈក៏ជីវិតគ្រួសារនាងរស់នៅសុខស្រួលដែរ ។  មិនត្រឹមតែប៉ុណ្ណោះនាងគឺជាស្រ្តីដែលពូកែមើលថែគ្រួសារបានយ៉ាងល្អ មិនធ្លាប់មានរឿងអាស្រូវណាមួយកើតឡើងចំពោះគ្រួសារនាងឡើយ ។  ថ្មីៗនេះភរិយាតារាចម្រៀង កែវ វាសនា បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តចំពោះអ្នកដែលមានបំណងមិនល្អចំពោះខ្លួនដោយនាងបានចេញសារថា « កន្លងមកធ្លាប់តែឈឺម្ចាស់ប្រេនជាច្រើន […]

5
Promotion