ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសឲ្យអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% ជាពិសេសអតិថិជន ដែលមានឈ្មោះក្នុងបញ្ជីចំនួន៤៦១ របស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តថាក្រសួងនឹងបន្តទទួលពាក្យ ស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជននៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការ ក្រសួងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោង ធ្វើការ ។
ជាមួយគ្នានេះ អតិថិជន ក៏តម្រូវឲ្យភ្ជាប់មកជាមួយនូវឯកសារដូចជា៖ ១. កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។ ២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម)។ និង៣. ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ។
គួរបញ្ជាក់ថា គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អាដែលមានទីតាំងស្ថិតនៅភូមិជ្រៃ មួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។























