អតិថិជនបុរី ឡេង ណាវ៉ា​ត្រា ៦អា មួយ​ចំនួន​បន្ត​មក​ទទួល​ដំណោះ​ស្រា​យ​និងបញ្ចប់ដោយ​ស្នាមញញឹមឈ​រ​លើស្មារតី​ឈ្នះឈ្នះទាំ​ងអស់​គ្នា!

ក្រោយពិធីបុណ្យអុំទូកចប់ នៅប៉ុន្មានថ្ងៃនេះអតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលយកដំណោះស្រាយពីបុរីជាបណ្តើរៗ ជាមួយស្នាមញញឹមដោយឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។

បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តបង្ហោះរូបភាពអតិថិជនភ្ជាប់ជាមួយខ្លឹមសារដែលបានមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។

ជាថ្មីម្តងទៀត បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ខណៈនាពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ ជាបន្តបន្ទាប់។

សូមជម្រាបជូនថា នៅថ្ងៃទី២៤ ខែតុលាកន្លងទៅ ក្រសួងរៀបចំដែនដី និងបុរី ឡេង ណាវ៉ាត្រា បានជួបតំណាងអតិថិជនដើម្បីស្វែងរកដំណោះស្រាយ ជម្រាបពីបច្ចុប្បន្នភាពចរន្ដការបំបែកប័ណ្ណ ដោយក្រុមហ៊ុនបានផ្ដល់ដំណោះស្រាយរួមដល់តំណាងយកទៅជជែកជាមួយអតិថិជនទាំងអស់ ហើយក្រសួងក៏ត្រៀមអញ្ជើញអតិថិជនប្លុកផ្សេងៗមកជជែករកដំណោះស្រាយជាបន្ដបន្ទាប់។

ជាមួយគ្នានេះ បុរីក៏បានចាប់ផ្ដើមធ្វើការទាក់ទងផ្ដល់ព័ត៌មាន និងអញ្ជើញអតិថិជនមកផ្ដល់ព័ត៌មានដោយផ្ទាល់ ជាលទ្ធផលមានអតិថិជនមួយចំនួន បានទទួលយកដំណោះស្រាយពីខាងបុរី។ បុរីនឹងបន្តជួបអតិថិជនគ្រប់ប្លុក និងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕