ប្រធានាធិបតីអាមេរិក បានព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ដោយជំរុញឱ្យចលនាប៉ាឡេស្ទីន មួយនេះទទួលយកកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Truth Social បានគូសបញ្ជាក់ថា អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់លោក ហើយឥលូវវាជាពេលដែលហាម៉ាសត្រូវទទួលយកដែរ។ ទន្ទឹមគ្នានេះលោកបានព្រមានហាម៉ាសពីផលវិបាក ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ ដោយបញ្ជាក់បន្ថែមថា នេះជាការព្រមានលើកចុងក្រោយរបស់លោក។ ក្រោយការព្រមានរបស់លោក ត្រាំ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា […]
Author: rotha
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយធានានូវការវិលត្រលប់មកវិញនៃកងទ័ពទាំង ១៨នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួនពីកងទ័ពថៃ គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន តាមទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំង […]
អ្នកនាង គង់ សុជាតិ បង្ហាញពីភាពអស្ចារ្យនៃអាកាសយានដ្ឋានអន្តរជាតិតេជោ !
ខណៈពេលដែលទៅថតនិងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីពេលថ្មីៗនេះ អ្នកនាង គង់ សុជាតិ បានបង្ហាញនូវអារម្មណ៍រីករាយ និងបានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណ ខ្មែរ យ៉ាងស្រស់ស្អាត ដើម្បីផ្សព្វផ្សាយនិងបង្ហាញឱ្យពិភពលោកបានឃើញពីអាកាសយានដ្ឋានអន្តរជាតិដ៏អស្ចារ្យរបស់ កម្ពុជា ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២៥នេះតទៅហើយ សិល្បករសិល្បការិនី និងអ្នកបង្កើតមាតិជាច្រើនបាននាំស្វែងយល់ និងផ្សព្វផ្សាយពីអាកាសយាដ្ឋានដ៏អស្ចារ្យមួយនេះដើម្បីឱ្យពិភពលោកបានស្គាល់ ។ ស្ថិតក្នុងសម្លៀកបំពាក់បុរាណ អ្នកនាង គង់ សុជាតិ […]
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីថៃថ្មី ពិភាក្សាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥ លោក អាន់វ៉ា អ៉ីប្រាហ៉ីម ប្រកាសទន្ទឹងរង់ចាំជួបនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងជម្លោះព្រំដែនថៃ-កម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ។ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានទូរសព្ទទៅអបអរសាទរលោក Anutin Charnvirakul ដែលទើបតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ លើបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃអាទិត្យដដែល លោក អាន់វ៉ា បង្ហាញនូវអារម្មណ៍រីករាយដែលបានសន្ទនាតាមទូរសព្ទជាមួយលោក […]
៦ខែដើមឆ្នាំ មន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋានជិត ២ម៉ឺនច្បាប់
ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានីខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប ១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។ ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរម្លឹកថា […]
សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីហ្វីលីពីន
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងស្រ្តីទី១ Louise Araneta-Marcos ក្នុងឱកាសដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា […]
កូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំអស់ច្រើនឆ្នាំបានក្លាយជាការពិតហើយ សូមស្វាគមន៍ «អាកាសយានដ្ឋានអន្តរជាតិតេជោ »
សមិទ្ធផលដែលកូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំមើលអស់ជាច្រើនឆ្នាំ ពេលនេះក្តីស្រមៃនោះបានក្លាយមកជាការពិតហើយ នោះគឺអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ១,៥០០លានដុល្លារអាមេរិក ច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល ធំស្កឹមស្កៃ នៅលើលើផ្ទៃដី ២ ៦០០ហិកតា នាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជេីងមេឃកម្ពុជា ដែលយើងគ្រប់រូបគ្នារង់ចាំទះដៃសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ដំណេីរការចាប់ពីថ្ងៃស្អែកហេីយ ថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការបើកជេីងមេឃកម្ពុជា កាន់តែធំ។ កម្ពុជា សូមស្វាគមន៍គ្រប់ដំណេីរបេសកកម្ម ធុរកិច្ច និងទេសចរណ៍។ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦គោលដៅ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងរៀបចំផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ គិតត្រឹមនៅថ្ងៃទី៧ ខែកញ្ញានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារយុវជនបន្តផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៦៣៤គ្រួសារ ស្មើ ៨,៦៨៩នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦ គោលដៅ
ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តមកទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៧៨៤គ្រួសារ ស្មើ ៩,២៧៨នាក់ រៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦ គោលដៅ ចំនួន ២,៨៣១គ្រួសារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ បានបន្តមកទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅលើផេក យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៨៣១គ្រួសារ ស្មើ ៩,៤៧៤នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]
