នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ បានបន្តមកទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅលើផេក យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៨៣១គ្រួសារ ស្មើ ៩,៤៧៤នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]
Author: rotha
ថៃ តែងតាំងមន្រ្តីយោធាថ្មី ៨៦២នាក់ ខណៈមេទ័ពភូមិភាគ២ គឺឧត្តមសេនីយ៍ Weerayuth Raksil ជំនួសលោក ប៊ុនស៊ិន បាដក្លាង
សារព័ត៌មានថៃ Khaosod បានចុះផ្សាយនៅថ្ងៃសុក្រថា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ សារព័ត៌មានថៃ Khaosod សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil […]
មេដឹកនាំអឺរ៉ុប ជួបលោក ហ្សេលេនស្គី ឯកភាពគ្នាលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន
មេដឹកនាំអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ដើម្បីឯកភាពគ្នាលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ការធានាទាំងនេះរបស់មេដឹកនាំអឺរ៉ុប ត្រូវបានហៅថា «ក្រុមចម្រុះនៃប្រទេសមានឆន្ទៈ» ដោយរំពឹងថានឹងរួមបញ្ចូលទាំងការបង្កើនការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន និងការដាក់ពង្រាយកងទ័ពដោយរដ្ឋអឺរ៉ុបមួយចំនួន ដែលជាចំណុចធ្វើឲ្យរុស្ស៊ីប្រតិកម្មយ៉ាងខ្លាំង។ គួរឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីបារាំង […]
ថាក់ស៊ីន រត់ពីប្រទេសថៃតាមយន្តហោះឯកជនមួយថ្ងៃមុនការសម្រេចរបស់តុលាការ
អតីតនាយករដ្ឋមន្ត្រីដែលមានរឿងក្តីក្តាំច្រើនក្នុងតុលាការ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃកាលយប់ថ្ងៃទី៤ ខែកញ្ញា តាមយន្តហោះឯកជនទៅកាន់ទីក្រុងឌូបៃ ប៉ុន្មានថ្ងៃមុនការសម្រេចរបស់តុលាការដែលអាចជាប់ពន្ធនាគារ ខណៈដែលការរត់ចេញពីប្រទេសនេះប្រហែលជាមិនត្រលប់មកប្រឈមមុខនឹងសាលក្រមនោះទេ។ សាលក្រមថ្ងៃទី៩ ខែកញ្ញានេះ ពាក់ព័ន្ធនឹងការព្យាបាលជំងឺរយៈពេលយូរនៅមន្ទីរពេទ្យប៉ូលិស ជំនួសឱ្យការជាប់ទោសនៅក្នុងពន្ធនាគារបន្ទាប់ពីលោកវិលត្រឡប់ចូលប្រទេសថៃកាលពីឆ្នាំ២០២៣។ សាលក្រមនេះនឹងត្រូវប្រកាសដោយអង្គជំនុំជម្រះផ្នែកព្រហ្មទណ្ឌសម្រាប់បុគ្គលដែលកាន់មុខតំណែងនយោបាយ បន្ទាប់ពីសវនាការចុងក្រោយនៃសំណុំរឿងនេះបានបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា។ ការចាកចេញរបស់លោកបានកើតឡើងមួយថ្ងៃមុនពេលសភារបស់ប្រទេសថៃត្រូវបានកំណត់ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្រ្តីថ្មីនៅថ្ងៃសុក្រ។ គណបក្សភឿថៃដែលកំពុងកាន់អំណាចដែលថាក់ស៊ីនបានបង្កើតត្រូវបានរំពឹងថានឹងបាត់បង់អំណាច។ លោកថាក់ស៊ីន អាយុ ៧៦ឆ្នាំ បានចំណាយពេល ១៥ឆ្នាំ ក្នុងការនិរទេស បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែង […]
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិ ទណ្ឌិត សម រង្ស៊ី
យោងតាមលិខិតមួយទំព័រនៅថ្ងៃទី៤ ខែកញ្ញា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិទណ្ឌិត សម រង្ស៊ី និងបក្សពួក ដោយចោទថា ក្រុមនេះមានចេតនាលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ។ ប្រតិកម្មរបស់កងយោធពលខេមរភូមិន្ទកម្ពុជាធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី និងបក្សពួកបាននិយាយថា រាជរដ្ឋាភិបាល បានគម្រាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ។ ការរិះគន់នេះត្រូវបានអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ក្រុមទណ្ឌិត សម រង្សុី។ អគ្គបញ្ជាការដ្ឋានបានបញ្ជាក់ថា […]
មេដឹកនាំចិន និងរុស្សុី ជជែកគ្នាថា មនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ ខណៈមេដឹកនាំកូរ៉េខាងជើង ស្តាប់លឺញញឹម
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមីក្រូហ្វូនថតជាប់សំឡេងមេដឹកនាំចិន និងរុស្សុី នៅពេលដើរទន្ទឹមគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា កំពុងជជែកគ្នាពីការវះកាត់ប្ដូរសរីរាង្គ និងលទ្ធភាពដែលមនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា មីក្រូហ្វូនថតជាប់សំឡេងជជែកគ្នារបស់មេដឹកនាំទាំងពីរកើតមានឡើងក្នុងពេលលោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង បានដើរទន្ទឹមគ្នានឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីព្យុហយាត្រាយោធារបស់ចិនរំឮកដល់ខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ការថតជាប់សំឡេងជជែកគ្នារវាងលោក ពូទីន […]
ជនភៀសសឹកខេត្តព្រះវិហារ ៦គោលដៅ ទទួលបានម្ហូប ២ពេលក្នុងមួយថ្ងៃ ដែលបន្តផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ បន្តបានទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ៣,១១១គ្រួសារ ស្មើ ១០,២២៦នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ […]
អគ្គបញ្ជាការដ្ឋាន បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្សី ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែកងទ័ពជួរមុខ»
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៤ ខែកញ្ជា បានធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ ៣ជំនាន់ សម រង្សី និងបក្សពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។ យោងតាមលិខិតមួយទំព័ររបស់អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី៤ ខែកញ្ញានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ […]
លោក គីម ជុងអ៊ុន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពរុស្ស៉ី ឱ្យដូចជាបងប្អូន
ក្នុងជំនួបនៅទីក្រុងប៉េកាំង ប្រទេសចិន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនឹងគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពរុស្ស៉ី ឱ្យដូចជាបងប្អូន ហើយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចាត់ទុកទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងជើងថាជាពិសេស។ ប៉ុន្មានថ្ងៃមកនេះ មេដឹកនាំនៃប្រទេសទាំងពីរបានបង្ហាញវត្តមានដ៏កម្រនៅក្នុងប្រទេសចិន ហើយឆ្លៀតបង្កើតជំនួបដ៏កម្រដោយមេដឹកនាំកូរ៉េខាងជើង និងរុស្សុី បានផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោក ពូទីន […]
នាយករដ្ឋមន្ត្រីស្តីទីថៃ បញ្ជាក់ជំហររដ្ឋាភិបាលលើសំណើរសុំរំលាយសភាតំណាងរាស្រ្ត
លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលលើសំណើរសុំរំលាយសភាតំណាងរាស្រ្ត បន្ទាប់ពីច្រានចោលសំណើរពីក្រុមប្រឹក្សាព្រះមហាក្សត្រថៃ កាលពីល្ងាចថ្ងៃទី៣ សីហា។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើហ្វេសប៊ុក លោក Phumtham បានពន្យល់ថា សេចក្តីព្រាងព្រះរាជក្រឹត្យរំលាយសភាត្រូវបានដាក់ជូនក្រុមប្រឹក្សាព្រះមហាក្សត្រថៃដើម្បីពិនិត្យនៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងពីកង្វល់អំពីបញ្ហាផ្លូវច្បាប់ដែលមិនទាន់ដោះស្រាយ ជាពិសេសទាក់ទងនឹងសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទីក្នុងការដាក់សំណើបែបនេះ។ ជាលទ្ធផល សំណើនេះមិនត្រូវបានចាត់ទុកថា គ្រប់គ្រាន់សម្រាប់ការដាក់ថ្វាយព្រះមហាក្សត្រនៅពេលនេះទេ។ លោក […]
