កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែល បានបន្តវាយប្រហារយ៉ាងខ្លាំងក្លាលើទីក្រុងហ្កាហ្សា ដែលជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការដណ្ដើមគ្រប់គ្រង ខណៈក្រសួងសុខាភិបាលហ្កាហ្សាថា មានមនុស្ស ១២៣នាក់ទៀតត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយដោយដកស្រង់សម្តីលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយគាំទ្រគំនិតដែលលើកឡើងដោយលោក ដូណាល់ ត្រាំ ថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ។ លោកថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ ដោយជំរុញឱ្យប្រទេសដទៃបើកទ្វារទទួលពួកគេជាជាងមកបង្រៀនអ៉ីស្រាអែល។ គំនិតនៃការផ្លាស់ទីលំនៅរបស់ប្រជាជនហ្កាហ្សានេះ ត្រូវបានមេដឹកនាំអារ៉ាប់ និងពិភពលោកជាច្រើនចាត់ទុកថាជារឿងដ៏គួរឱ្យរន្ធត់ ហើយប្រជាជនប៉ាឡេស្ទីនប្រៀបធៀបវាទៅនឹងគ្រោះមហន្តរាយ […]
Author: rotha
អនុព័ន្ធយោធាបណ្តាប្រទេសអាស៊ាន ៧ ទៅអង្កេតការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ
ថ្ងៃព្រហស្បតិ៍ ១៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បន្តសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង […]
មេដឹកនាំប្រទេសជាច្រើនអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព
សម្លេងអន្តរជាតិកាន់តែច្រើនឡើងៗ កំពុងពួនដៃរួមគ្នាអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ លោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយលើកឡើងថា លោក ត្រាំ គឺជាបុគ្គលដ៏សក្តិសមបំផុតម្នាក់។ នៅថ្ងៃពុធ ទី១៣ ខែសីហា សេតវិមានបានប្រកាសថា មេដឹកនាំរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសផ្សេងៗ រួមមានដូចជា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, លោក Nikol Pashinyan នាយករដ្ឋមន្រ្តីអាមេនី, […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ បន្តចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីវរសេនីយ៍ត្រី ជួង លៀប
នៅថ្ងៃចន្ទ ទី១១ ខែសីហា ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូសហព័ន្ធចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ជួង លៀប អាយុ ៥០ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីលើសមរភូមិតំបន់ប្រាសាទតាមាន់ធំ។ ពិធីបុណ្យស្ថិតនៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ាបានពាំនាំសាររំលែកទុក្ខពីសំណាក់ […]
កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភី ១០០លានរៀល សហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នឹងចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN
កម្មវិធី «CAMBO RAPPER» ដែលមានការចូលរួមសហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ស្ថានីយ៍ទូរទស្សន៍ CTN នឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ក្នុងនោះបេក្ខជនចំនួន ៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប ដើម្បីបង្កើតជាសករាជថ្មី ជាពិសេសដើម្បីបង្កើតធនធានមនុស្សនិងសិល្បករវ័យក្មេងសម្រាប់វិស័យចម្រៀងរ៉េបនៅកម្ពុជា ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង តំណាងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស […]
ស្រ្តីទី១អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវ បានឃាត់ខ្លួនពាក់ព័ន្ធអំពើពុករលួយ
តុលារការកូរ៉េខាងត្បូង ចេញដីកាឃាត់ខ្លួន ស្រ្តីទី១ របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ។ អតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee បានបដិសេធការចោទប្រកាន់ទាំងអស់ក្នុងអំឡុងពេលសវនាការរបស់តុលាការរយៈពេល ៤ ម៉ោងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ។ ប៉ុន្តែ តុលាការ នៅចេញដីកាឃុំខ្លួនដោយលើកឡើងថាលោកស្រីអាចនឹងឆ្លៀតឱកាសបំផ្លាញភស្តុតាង ហើយតុលាការក៏បានទទួលយកទឡ្ហី ករណ៍នេះដែរ។ កូរ៉េខាងត្បូង មាន ប្រវត្តិ […]
ក្រសួងអប់រំ ស្វែងរកសាលារៀនឲ្យនិស្សិតខ្មែរ ៨០០នាក់ ដែលវិលត្រឡប់មកពីថៃ បានចូលរៀនដោយឥតបង់ថ្លៃ
ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន៨០០នាក់ បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់។ កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក ស៊ីម គា
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ នៅថ្ងៃអាទិត្យ ១០ សីហា ២០២៥ បន្តចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក ស៊ីម គា អាយុ ៣៧ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីលើសមរភូមិតំបន់ភ្នំទ្រព្យ។ ពិធីបុណ្យស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ទណ្ឌិត សម រង្ស៉ី ធ្វើឲ្យអាប់ឱនដល់ខ្មែររាប់លាននាក់ ដែលខំប្រឹងប្រែងទប់ស្កាត់ការឈ្លានពានរបស់ពួកខ្មាំងសត្រូវ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកសម្ដីរបស់ទណ្ឌិត សម រង្ស៉ី ដែលវាយប្រហារដល់កងទ័ពខ្មែរ ជាទង្វើមិនឲ្យតម្លៃសញ្ជាតិខ្លួនឯង និងធ្វើឲ្យអាប់ឱនដល់ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។ ឯកឧត្តម ហ៊ុន ម៉ានី តាមរយៈ Facebook បានអះអាងថា សម្ដីរបស់ទណ្ឌិត សម រង្ស៉ី បានធ្វើឲ្យលោកមានភាពខ្មាសអៀន តូចចិត្ត និងខឹងសម្បា ព្រមទាំងចោទសួរទៅកាន់ទណ្ឌិតរូបនេះថា […]
ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាព លោក ត្រាំ ប្រាប់ឲ្យអ៊ុយក្រែន និងរុស្ស៊ី ត្រូវតែមានការកាត់ទឹកដី
លោក ដូណាល់ ត្រាំ ប្រកាសថា ទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវតែមានការកាត់ទឹកដីដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងនៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងរដ្ឋអាឡាស្កា។ កាលពីថ្ងៃទី១១ខែសីហា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា វានឹងមានការដោះដូរដីមួយចំនួន។ ល្អសម្រាប់អ៊ុយក្រែន ល្អសម្រាប់រុស្ស៊ី ប៉ុន្តែក៏អាក្រក់សម្រាប់ភាគីទាំងពីរផងដែរ។ នោះហើយជារបៀបដែលអ្វីៗដំណើរការ។ ឆ្លើយតបដំណោះស្រាយឈានទៅបិទបញ្ចប់សង្រ្គាមនេះក្រោមលះបង់ទឹកដីខ្លះ លោក វ៉ូឡូឌីមៀរ […]
