មេដឹកនាំប្រទេសជាច្រើនអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព

សម្លេងអន្តរជាតិកាន់តែច្រើនឡើងៗ កំពុងពួនដៃរួមគ្នាអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ លោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយលើកឡើងថា លោក ត្រាំ គឺជាបុគ្គលដ៏សក្តិសមបំផុតម្នាក់។

នៅថ្ងៃពុធ ទី១៣ ខែសីហា សេតវិមានបានប្រកាសថា មេដឹកនាំរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសផ្សេងៗ រួមមានដូចជា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, លោក Nikol Pashinyan នាយករដ្ឋមន្រ្តីអាមេនី, លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់, លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល, លោក Brice Oligui Nguema  ប្រធានាធិបតីហ្កាបុង រដ្ឋាភិបាលប៉ាគីស្ថាន និងរដ្ឋមន្រ្តីការបរទេសរវ៉ាន់ដា លោក Olivier Nduhungirehe បណ្តាលមេដឹកនាំទាំងអសៀនោះសុទ្ធតែបានបង្ហាញការគាំទ្រចង់ឱ្យគណៈកម្មា​ធិការណូបែល ផ្តល់ពានរង្វាន់ណូបែលសន្តិភាព ឱ្យទៅប្រធានា​ធិបតីអាមេរិក ក្រោមហេតុផលថា លោក ដូណាល់ ត្រាំ គឺជាបុគ្គលដ៏សក្តិសមបំផុតម្នាក់។

ប្រធានាធិបតីទី៣៧ ដែលវិលមកកាន់សេតវិមានលើកទី២ លោក ត្រាំ បានចូលរួមជួយផ្តួចផ្តើម និងសម្របសម្រួលឲ្យមានបទឈប់បាញ់កម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយការផ្ទុះជម្លោះប្រដាប់អាវុធនៅព្រំដែនអស់រយៈពេល៥ថ្ងៃ។ 

ដោយឡែកនាពេលថ្មីៗនេះ លោកក៏ទើបតែជួយអាស៊ែបៃហ្សង់និងអាមេនី សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពផងដែរ ក្រោយប្រទេសទាំងពីរ មានជម្លោះរ៉ាំរ៉ៃនឹងគ្នា​ជាច្រើនទសវត្សរ៍មកហើយផងដែរ៕