ស្របពេលដែលចេញទៅសម្តែងនៅទឹកដី អាមេរិក ជាថ្មីម្តងទៀត ស្រាប់តែតារាចម្រៀង ឆៃលី ដាឡែន បានជួបស្នេហ៍ពិតនិងបានរៀបការជាមួយបុរសខ្មែររូបសង្ហាបញ្ចប់ជីវិតនៅលីវ ។ ជាច្រើនខែមកហើយដែលតារាចម្រៀង ឆៃលី ដាឡែន បានចេញទៅសម្តែងនៅទឹកដី អាមេរិក ហើយនៅពុំទាន់ត្រឡប់មកស្រុកកំណើតវិញ ។ ឆៃលី ដាឡែន ពិតជារីករាយជាមួយការចេញទៅសម្តែងលើកនេះខ្លាំងណាស់ ជាពិសេសនាងបានជួបគូគ្រងដែលមិនបានព្រៀងទុកទៀតផង ។ នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឆៃលី […]
Author: rotha
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២ ខេត្តព្រះវិហារ
នាព្រឹកថ្ងៃចន្ទ ទី២១ កក្កដា ២០២៥ ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២ ដែលបានទទួលមរណភាព នាថៃ្ងព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៨ឆ្នាំ […]
ថៃមួលបង្កាច់កម្ពុជា ! ឯកឧត្តម ហេង រតនា បង្ហាញខ្លឹមសារសង្ខេបមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃច័ន្ទ ទី២១ ខែកក្កដានេះបានឱ្យដឹងថាកម្ពជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ ការលើកឡើងនេះ ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជេីងម្ខាងនិងរបួសស្រាលចំនួន២នាក់ហើយតាមរយៈសារព័ត៌មានថៃ បានចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា ជាច្រើន។ ឯកឧត្តមរៀបរាប់ថា គ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ៤- ៦លានគ្រាប់ ហេីយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស សម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងអភិឌ្ឍន៍ប្រទេសឡេីងវិញ។ […]
សមិទ្ធផលចំនួនប្រាំធំៗអំពីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
ចាប់តាំងពីដើមខែមេសាឆ្នាំ២០២៥មក យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដឹកនាំដោយក្រសួងព័ត៌មាន ទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី និងមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធតាមបណ្តារាជធានីខេត្តផងដែរ។ យុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម ដែលលទ្ធផលត្រីមាសដំបូងគឺពីខែមេសាដល់មិថុនា ឆ្នាំ២០២៥ នៃការអនុវត្តក្នុងរាជធានី-ខេត្ត យុទ្ធនាការទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១) យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយក្នុងដៃ និងឯកជន ទាំងប្រពៃណី ទំនើប បណ្តាញសង្គម ប្រមាណ ៧ពាន់ ដង/មាតិកា។ […]
ចិន និងវៀតណាម គ្រោងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង
យោងតាមក្រសួងការពារជាតិចិន បានឱ្យដឹងថា ចិន និងវៀតណាម គ្រោងនឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពរួមគ្នាជាលើកដំបូងនៅក្នុងខែកក្កដានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនកាលពីថ្ងៃអាទិត្យ សមយុទ្ធរួមគ្មានេះនឹងត្រូវធ្វើឡើងនៅតំបន់ស្វយ័តក្វាងស៊ី ជូង ភាគខាងត្បូងប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ទំនាក់ទំនងយោធារវាងប្រទេសជិតខាងទាំងពីរបានកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានជម្លោះដែនសមុទ្រ។ ភាគីទាំងពីរបានអនុវត្តការល្បាតរួមគ្នារវាងកងទ័ពជើងទឹក និងជើងគោកជាយូរណាស់មកហើយ ប៉ុន្តែសមយុទ្ធនាពេលខាងមុខនឹងក្លាយជាការផ្លាស់ប្តូរលើកដំបូងរវាងកងទ័ពប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា “នេះគឺជាសមយុទ្ធកងទ័ពរួមគ្នាលើកដំបូងរវាងចិន និងវៀតណាម ជាមួយនឹងប្រធានបទ៖ “ការហ្វឹកហ្វឺនល្បាតព្រំដែនរួមគ្នា” ។ សមយុទ្ធនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតរវាងយោធាទាំងពីរ។ សូមជម្រាបផងដែរថា លើវិស័យសេដ្ឋកិច្ច ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម […]
ព្រះមហាក្សត្រកម្ពុជាប្រកាសឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញជាផ្លូវការ
ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២១ ខែកក្កដានេះ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ មាត្រា៣៣.. ថ្មី -ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ -ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ -ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។ មាត្រាពីរ : ច្បាប់ធម្មនុញ្ញនេះត្រូវបានប្រកាសជាការប្រញាប់។ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី១១ […]
រីករាយទស្សនាបទ «អង្គការបោសសម្អាតភូមិភាគបូព៌ាទិស», ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ
នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ឡេង និមល តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួល មរណភាព នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង៨ និង៥នាទីយប់ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ណែនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តចុះសួរសុខទុក្ខ ផ្តល់គ្រឿងឧបភោគបរិភោគជូនវីរកងទ័ពកំពុងឈរជើងនៅច្រកព្រំដែនថ្មដូន ខេត្តឧត្តរមានជ័យ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារចល័តឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្តចុះសួរសុខទុក្ខ ប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកាជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅច្រកព្រំដែនថ្មដូន ខេត្តឧត្តរមានជ័យ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានទៅដល់កងទ័ពច្រកព្រំដែនថ្មដូន ផ្តល់កម្លាំងចិត្តកងទ័ពជួរមុខ ដែលកំពុង ឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុ ការពារ អធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]
ខុសប្លែកពីគេមែន ! លី អ៊ីវ៉ាធីណា សឹងបាក់ចង្កេះគូស្នេហ៍ Surprise សុំរៀបការដល់អាងហែលទឹក
តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា សឹងបាក់ចង្កេះពេលគូស្នេហ៍ភេទដូចគ្នា Surprise សុំរៀបការខណៈពេលដែលកំពុងហែលទឹកលេងយ៉ាងសប្បាយរីករាយនៅក្នុងអាទឹកជួបជុំមិត្តភក្តិ ។ ប៉ុន្មានខែចុងក្រោយនេះតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា និងគូស្នេហ៍ភេទដូចគ្នា កាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងឡើង បន្ទាប់បានភ្ជាប់ទំនាក់ទំនងស្នេហ៍និងគ្នាមួយរយៈ ហើយនាងកាន់តែសប្បាយរីករាយជាមួយស្នេហាថ្មីនេះ ជាក់ស្តែងថ្មីៗនេះ លី អ៊ីវ៉ាធីណា បានដឹកដៃគូស្នេហ៍របស់ខ្លួនទៅលំហែកាយនៅទឹកដីខេត្ត សៀមរាប ដើម្បីបង្កើនភាពស្និទ្ធស្នាល ។ អ្វីដែលធ្វើឱ្យតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា កាន់តែសប្បាយចិត្តនោះ គឺគូស្នេហ៍របស់នាង បាន Surprise យកចិញ្ចៀនពេជ្រសុំនាងរៀបការនៅក្នុងអាងហែលទឹក ខណៈពេលដែលនាងកំពុងលេងទឹកយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ […]
