ទួរគីនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ឈប់ការប៉ុនប៉ងណាមួយដើម្បីបំបែកប្រទេសស៊ីរី ហើយនឹងការពារការប៉ុនប៉ងណាមួយរបស់ពួកសកម្មប្រយុទ្ធដើម្បីទទួលបានស្វ័យភាពបន្ទាប់ពីការប៉ះទង្គិចគ្នានៅភាគខាងត្បូងប្រទេសស៊ីរី។ នេះបើតាមរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃអង្គារ។ ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសទួរគីប្រឆាំងនឹងការបែកបាក់នេះ ហាក់ដូចជាសំដៅលើអ៊ីស្រាអែល ខណៈដែលទួរគីចាត់ទុកថានេះជាគោលដៅចុងក្រោយរបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី។ ប្រទេសទួរគីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Damascus កាលពីសប្តាហ៍មុនថាជាការប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ស៊ីរីដើម្បីបង្កើតសន្តិភាព និងសន្តិសុខ ហើយមើលឃើញការប៉ះទង្គិចគ្នារវាងក្រុមយុទ្ធជន Druze និងកុលសម្ព័ន្ធ Bedouin ស៊ីរីនៅខេត្ត Sweida ភាគខាងត្បូង គឺជាផ្នែកមួយនៃគោលនយោបាយអ៊ីស្រាអែលនៃអស្ថិរភាពក្នុងតំបន់។ សមាជិកណាតូ តួកគីគាំទ្ររដ្ឋាភិបាលថ្មីរបស់ស៊ីរីហើយបានអំពាវនាវឲ្យមានបទឈប់បាញ់រវាងក្រុមយុទ្ធជន Bedouin […]
Author: rotha
កម្ពុជា ចាប់ដៃជាមួយចក្រភពអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកដោះស្រាយបញ្ហាមីនសេសសល់ពីសង្រ្គាម
ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស នៅទីស្នាក់ការអាជ្ញាធរមីន ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីទាក់ទងនឹងដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២២ ខែកក្កដានេះ។ ការចុះអនុស្សារណៈនេះ ផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ […]
ការពារពីការចោទប្រកាន់យកស្វាមីគេ តាសក់សភ្នំត្បែងចេញមុខប្រកាសថាខ្លួនជាស្វាមីក្រោយ មាស សុខសោភា ពីពេលនេះតទៅ !
ដើម្បីការពារតារាចម្រៀង មាស សុខសោភា ពីការចោទប្រកាន់រឿងយកស្វាមីគេ ស្រាប់តែលោកតាសក់សភ្នំត្បែងចេញមុខប្រកាសកាលក្តែងៗជម្រះមន្ទិលសង្ស័យនៅថ្ងៃទី ២១ នេះថា ខ្លួនគឺស្វាមី មាស សុខសោភា ចាប់ពីពេលនេះតទៅ ។ ខណៈពេលដែលប្រកាសក្តែងថាខ្លួនគឺជាស្វាមី មាស សុខសោភា និងត្រូវមើលថែនាងទៀតនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយសម្លេងពិតរបស់តាសក់សភ្នំត្បែង រហូតមានអ្នកខ្លះជឿ និងអ្នកខ្លះទៀតនៅតែមិនជឿចំពោះរឿងនេះ ។ ក្រឡេកមកមើលតារាចម្រៀង មាស សុខសោភា វិញម្តង […]
រីករាយទស្សនាបទ«ម៉ារ៉ានីលាមិត្តភក្តិទៅស្រុកកំណើត », ផលិតកម្ម«ហ្គាឡាក់ស៊ី ណាវ៉ាត្រា»ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]
មេទ័ពភូមិភាគ ២ថៃ គម្រាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ
កាសែត The Nation Thailand បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ ឲ្យដឹងថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការណ៍ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។ កាសែតខាងលើផ្សាយសម្តីដើមរបស់លោក ប៊ុនស៊ិន បាដក្លាង យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ របស់កម្ពុជា ថា កម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឲ្យបង្ករជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ»។ ការចេញសារគម្រាមនេះ ទំនងកើតឡើងបន្ទាប់ពីឃើញទេសចរខ្មែរបង្ហាញកម្លាំងសាមគ្គីនាំគ្នាទៅលេងប្រាសាទតាមាន់ធំច្រើន […]
មហាយក្សចិន ហាមបុគ្គលិករដ្ឋាភិបាលអាមេរិក មិនឲ្យចាកចេញពីប្រទេសខ្លួន
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលចិនរារាំងបុគ្គលិកការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិកដែលមកលេងក្រុមគ្រួសារមិនឱ្យចាកចេញពីប្រទេសខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា “យើងកំពុងតាមដានករណីនេះយ៉ាងដិតដល់ ហើយកំពុងធ្វើការជាមួយមន្ត្រីចិន ដើម្បីដោះស្រាយស្ថានការណ៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។ ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃនាយកដ្ឋានពាណិជ្ជកម្មសហព័ន្ធ។ ឈ្មោះបុគ្គល និងថាតើបុគ្គលនោះត្រូវបានឃាត់ខ្លួនឬអត់នោះមិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ។ បើតាមសារព័ត៌មាន Reuters ចេញផ្សាយថ្ងៃអង្គារនេះ។ កាសែត Washington Post បានផ្សាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអាមេរិកម្នាក់ដែលធ្វើការនៅនាយកដ្ឋានពាណិជ្ជកម្ម បានធ្វើដំណើរទៅប្រទេសចិនកាលពីប៉ុន្មានខែមុន ដើម្បីទៅលេងគ្រួសារ។ កាសែតដដែលបាននិយាយថា […]
បក្សកុម្មុយនីស្តវៀតណាម ដាក់ពិន័យដោយដកហូតតំណែងទាំងអស់នៅក្នុងបក្សលើអតីតប្រធានាធិបតី និងប្រធានរដ្ឋសភា ៣រូប
គណបក្សកុម្មុយនីស្តវៀតណាម បានសម្រេចដាក់វិន័យលើអតីតប្រធានាធិបតី លោក Nguyen Xiang Phuc និងលោក Vo Van Thuong ព្រមទាំងអតីតប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយដកហូតតំណែងទាំងអស់នៅក្នុងបក្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី២១ ខែកក្កដា។ គណបក្សកុម្មុយនិស្ដវៀតណាមដោយបញ្ជាក់ពីការបំពានលើបទបញ្ជាផ្ទៃក្នុងរបស់បក្ស បានប្រកាសពីការដាក់ពិន័យខាងលើកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Nguyen […]
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ បច្ចុប្បន្នយុវជនយល់ដឹងច្រើនលើប្រព័ន្ធបច្ចេកវិទ្យា និង មានទូរសព្ទឆ្លាតវៃនៅក្នុងដៃតែក៏ត្រូវចេះប្រើប្រាស់ឱ្យចំទិសដៅ
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យុវជននាពេលបច្ចុប្បន្ននេះមានការយល់ដឹងច្រើនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យា។ហើយបើទោះបីយុវជនបានកាន់ស្មាតហ្វូន ដែលជាទូរសព្ទឆ្លាតវៃនៅនឹងដៃក៏ត្រូវមានក្រុមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យា នេះឱ្យបានត្រឹមត្រូវ និង ចំទិសដៅផងដែរ។ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ(20th Asia Media Summit)នាសណ្ឋានគារសុខាសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ការដែលយុវជនបានយល់ដឹងលើវិស័យបច្ចេកវិទ្យានេះហើយចាំបាច់ណាស់ក៏ចៀសវាងបង្កបញ្ហាឬទៅរំលោភបំពានច្បាប់, ទី២ត្រូវចេះទប់ស្កាត់កុំឱ្យខ្លួនឯងចាញ់បោកក្នុងទំនាក់ទំនងសង្គមព្រោះនាពេលនេះការចាញ់បោកតាមប្រព័ន្ធអនឡាញបើយើងមិនបានគិតគូរបញ្ហានេះមិនបានពង្រឹងចំណេះដឹងខ្លួនយើងទេ យើងអាចនឹងចាញ់ការឆបោកពីសំណាក់ជនទុច្ចរិតដែលព្យាយាមបោកប្រាស់យើងតាមប្រព័ន្ធអនឡាញគ្រប់ពេលវេលា ។ ជាមួយគ្នានេះត្រូវចេះប្រើប្រាស់ព័ត៌មានបច្ចេកវិទ្យានេះឱ្យបានល្អ ត្រូវចេះគោរពសិទ្ធិអ្នកដទៃ ពីព្រោះនាពេលនេះអ្វីដែលយើងបាន ឃើញ”Cyber bullying” ពោលគឺការវាយប្រហារទៅលើបុគ្គលម្នាក់ទៅតាមប្រព័ន្ធបច្ចេកវិទ្យាតាមបណ្តាញសង្គមដែលធ្វើឱ្យម្នាក់នោះគឺអាចបាក់ទឹកចិត្តឬ […]
កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់ជ័យលាភី ១០០លានរៀល និងឱកាសក្លាយជាតារាចម្រៀងកុងត្រា
បេក្ខជនចំនួន៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីដណ្តើមប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀលពីកម្មវិធី CAMBO RAPPER ។ កម្មវិធីប្រឡងចម្រៀង CAMBO RAPPER គឺជាកម្មវិធីថ្មីមួយដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចំណាយពេលវេលាអស់ជាច្រើនខែ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ក្នុងការផលិតកម្មវិធីនេះឡើងដើម្បីឱ្យមានភាពទាក់ទាញ និងចម្រាញ់យកធនធាន Rapper ដ៏មានទេពកោសល្យ និងមានគុណភាពមកបណ្តុះបណ្តាលឱ្យក្លាយទៅជាតារាចម្រៀងរ៉េបអាជីពនិងមានឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះកម្មវិធីគឺចង់លើកកម្ពស់និងផ្តល់ឱកាសឱ្យបេក្ខជនដែលមានទេពកោសល្យខាងជំនាញរ៉េបមានឱកាសបានចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពពិតរបស់ខ្លួន […]
ឯកឧត្តម ហេង រតនា ៖ កម្ពុជាសាងសង់អាគាររាងគ្រាប់មីនPMN-2 ធំជាងគេលើពិភពលោក
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងនាថ្ងៃច័ន្ទ ទី២១ ខែកក្កដានេះថា៖« កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីនPMN-2ថ្មី នៅលេីទឹកដីនៃខេត្ត”សៀមរាប” នោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីនPMN-2ធំជាងគេក្នុងពិភពលោក »។ អគារនេះក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ!។ អាគាររាងគ្រាប់មីននេះ អាចដាក់សម្ពោធជាផ្លូវការនៅដេីមឆ្នាំ២០២៦ខាងមុខនេះ។ ឯកឧត្តម ហេង រតនា បានរំលេចថា នាថ្ងៃចន្ទ ទី២១ ខែកក្កដា […]
