ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? លោក ពុយ គា បំភ្លឺ!

រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លើកស្រី Theresa Lazaro បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃម្សិលមិញ (ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦) នៅមណ្ឌលព័ត៌មាន Media Center ដែលត្រូវចំណាយពេលជិតកន្លះម៉ោងពីកន្លែងប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នៅលើកោះសេប៊ូ។ ពាក់ព័ន្ធរឿងនេះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ពេលនោះ លោកកំពុងស្ថិតនៅកន្លែងប្រជុំនៅឡើយដោយមានកិច្ចការបន្ទាន់ត្រូវធ្វើ។ លោកថា កិច្ចប្រជុំលើកនេះ […]

ក្រុមតារាស្រីកូរ៉េ K-Pop Babymonster យកបទចម្រៀង Pop Out របស់ N.Johnទៅរាំតាមធ្វើឱ្យផ្ទុះពេញពិភពលោក ! 

បីជាបទចម្រៀង « Pop Out » របស់លោក N.John បានចេញជាច្រើនខែមកហើយក្តី បទចម្រៀងនេះនៅតែពេញនិយមនិងមានអ្នកយកទៅរាំតាមជាហូរហែ ជាពិសេសប៉ុន្មានថ្ងៃនេះក្រុមតារាស្រីកូរ៉េ K-pop Babymonster ក៏បានយកបទចម្រៀងនេះទៅរាំតាម ធ្វើឱ្យផ្ទុះពេញបណ្តាញសង្គម ។  N.John គឺជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញទៅសិក្សាផ្នែកតន្រ្តីនៅ សហរដ្ឋអាមេរិក អស់ពេលជាច្រើនឆ្នាំមកហើយ ហើយបទចម្រៀងរបស់លោកជាច្រើនក៏ផ្ទុះការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រទូទាំងពិភពលោក ។  ជាមួយនិងការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ថ្មីៗវត្តមាននិងកេរ្តិ៍ឈ្មោះរបស់ N.John ក៏បានសាយភាយកាន់តែខ្លាំងពេញពិភពលោក ហើយថ្មីៗនេះ បទចម្រៀង Pop Out របស់ N.John ក៏ត្រូវបានក្រុមតារាស្រី K-pop Babymonsterដែលមានឈ្មោះថា Ahyeon បានយកបទចម្រៀងរបស់លោក សុវត្ថិ មុនីនាគ យកទៅរាំតាម និងបានបង្ហោះលើផេក Instagram ផ្លូវការរបស់ក្រុមនេះផ្ទាល់ផងដែរ ដែលកាន់តែធ្វើផ្ទុះការចាប់អារម្មណ៍ពីបណ្តាលអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ។ […]

ពិធីការិនី ហេង កែវនីតា សម្រាលបានកូនស្រីដូចបំណងក្រោយភ្ជាប់ពាក្យបានជាង៥ខែ !

ថ្វីដ្បិតតែមិនទាន់រៀបការប៉ុន្តែពិធីការិនី ហេង កែវនីតា បានរៀបចំពិធីភ្ជាប់ពាក្យនិងចាប់ដៃរួមរស់ជា មួយគូស្នេហ៍ខ្លួនយ៉ាងមានក្តីសុខ រហូតទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ ។   ពិធីការិនី ហេង កែវនីតា បានសម្រាលកូនស្រីប្រកបដោយសុវត្ថិភាពទាំងម្តាយនិងកូននៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ នេះ ។ មិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងនិងកូនមានសុខភាពល្អ ។ ពិធីការិនី ហេង កែវនីតា បានបង្ហាញនូវអារម្មណ៍រំភើបថា […]

យោធាកម្ពុជា-ថៃ បិទការប្រជុំដោយសារមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នា

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់ការពិភាក្សារបស់ខ្លួនហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។  ក្រសួងការពារជាតិ បញ្ជាក់ថា គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ […]

CDC អះអាងថា មិនដែលមានការលក់កោះណាមួយទៅឱ្យក្រុមហ៊ុនឯកជន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ។ អះអាងរបស់ CDC ក្រោយកត់សម្គាល់ឃើញថា មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវព័ត៌មានមិនពិតថា រាជរដ្ឋាភិបាលបានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា កោះទាំងពីរនេះគឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលនឹងត្រូវធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យទេសចរណ៍។  បើតាម CDC កោះទាំងពីរនេះរាជរដ្ឋាភិបាលមិនបានលក់ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ។

បងប្អូនអ្នកតាកែវគួរឱ្យស្រឡាញ់ពេក EXPREZ CHARITY CON​CE​RT មិនដាច់អា​ល័យ បន្តការប្រគំតន្រ្តីថែម១សប្តាហ៍ទៀត !

ដោយសារឃើញបងប្អូនអ្នកខេត្ត តាកែវ គួរឱ្យស្រឡាញ់ពេក EXPREZ CHARITY CONCERT មិនដាច់អាល័យ ក៏បានបន្តរៀបចំការប្រគំតន្រ្តីថែម១សប្តាហ៍ទៀត ទៅតាមការសំណូមពររបស់បងប្អូន ។ ដូចមហាជនបានឃើញហើយថា ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ដែលរៀបចំឡើងនៅស្រុកព្រៃកប្បាល កាលពីចុងសប្តាហ៍មុនពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ រហូតមានការសំណូមពរជាច្រើនឱ្យ EXPREZ CHARITY CONCERT បន្តការប្រគំតន្រ្តីនៅខេត្ត តាកែវ ជាបន្តទៀត ។ […]

ប្រដេញតាមមហិច្ឆតាជាតិនិយមថៃ ក្រោមឥទ្ធិពលគោលនយោបាយការបរទេសអាមេរិក៖ អតីតកាល និងបច្ចុប្បន្ន

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានព័ត៌មានថា ប្រទេសកម្ពុជាបានទទួលយកការអញ្ជើញជាផ្លូវការពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដើម្បីចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលនេះគឺជាការបង្ហាញអំពីឆន្ទៈដ៏ប្រពៃនិងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពជាសកល។ នេះគឺជាឱកាសជាប្រវត្តិសាស្ត្រ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់កម្ពុជា។ នេះគឺជាឱកាសមួយសម្រាប់ពិភពលោកក្នុងការឈ្វេងយល់អំពីគំនិតផ្តួចផ្តើមប្រកបដោយថាមពល និងយុទ្ធសាស្ត្រច្នៃ ប្រឌិតថ្មីៗ របស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ នេះគឺជាកិត្តិយសសម្រាប់កម្ពុជា ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះសន្តិភាពសកលលោក។ ដោយឡែកពីការលើកឡើងខាងលើ នៅមានបញ្ហាដ៏សំខាន់មួយទៀត គឺជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា […]

ជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាម ពេក ! ចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងជួបបងប្អូនម្តងទៀត ! 

ដោយសារជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាម ពេកខ្លាំងពេក នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងបន្តជួបជាមួយពុកម៉ែបងប្អូនទស្សនិកជននៅទីនោះជាថ្មីម្តងទៀត ទៅតាមសំណូមពរ ។  ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ទើបតែបញ្ចប់នៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយក៏បានបន្តដំណើរទៅក្រុងកំពង់ចាម ជាបន្តទៀតនៅបំណាច់ខែ មករា នេះ ដើម្បីនាំអារម្មណ៍ថ្មីប្លែកចែកររំលែកដល់ពុកម៉ែបងប្អូនដែលស្នេហាវិស័យចម្រៀង ។ […]

នៅសុខៗតារាសម្តែង យូ ឌីស្កូ បង្ហាញអារម្មណ៍កម្សត់ឯកោរពេលទៅព្យាបាលវះកាត់ក្រលៀននៅប្រទេស​ ឥណ្ឌា តែម្នាក់ឯង ! 

កន្លងផុតទៅអស់ពេលជាង៧ឆ្នាំហើយ តារាសម្តែងនិងចម្រៀងលោក យូ ឌីស្កូ មិនដែលត្អូញត្អែរ ឬរំលឹកពីជីវិតដ៏កម្សត់របស់ខ្លួននៅពេលដែលទៅវះកាត់ផ្លាស់ប្តូរក្រលៀននៅលើទឹកដីប្រទេស ឥណ្ឌា តែម្នាក់ឯងឡើយ ដោយឡែកនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ នេះ ស្រាប់តែលោកបង្ហាញរូបភាពក៏ដូចជាអារម្មណ៍កំសត់ឯកោរ នៅពេលដែលខ្លួនសម្រាកព្យាបាលជំងឺតែម្នាក់ ធ្វើឱ្យមិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ។ លោក យូ ឌីស្កូ ធ្លាប់បានផ្តល់បទសម្ភាសន៍ជាច្រើនដងរួចមកហើយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរ និងអាចរស់នៅដូចមនុស្សធម្មតាបាន គ្រាន់តែលោកត្រូវប្រយ័ត្នប្រយ័ត្ននៅក្នុងការញុំាអាហារ […]

ធនាគារជាតិ បង្ហាញអំពីកិច្ចការពារផលប្រយោជន៍អតិថិជនរបស់ធនាគារឯកជននៅកម្ពុជា

កាលពីឆ្នាំ២០២៥កន្លងនេះ ធនាគារជាតិនៃកម្ពុជា បានទទួលបណ្តឹងនិងការសាកសួរព័ត៌មានសរុបចំនួន ៧២១ ករណី ក្នុងនោះបណ្ដឹងចំនួន ៦៨៣ករណី ត្រូវបានដោះស្រាយរួចរាល់ បណ្ដឹងចំនួន១២ ករណីទៀត កំពុងត្រូវបានដោះស្រាយ និងបណ្តឹងចំនួន ២៦ ករណីផ្សេងទៀត ស្ថិតក្នុងនីតិវិធីតុលាការ។  បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា, បណ្ដឹងនិងការសាកសួរព័ត៌មានទាំងនេះ ពាក់ព័ន្ធនឹងទី១ ការពិន័យលើការបង់ផ្តាច់ឥណទានមុនកាលកំណត់។ ទី២ ការស្នើសុំរៀបចំឥណទានឡើងវិញ។ ទី៣ កម្ចីខុសច្បាប់។ ទី៤ ការឆបោកផ្នែកហិរញ្ញវត្ថុ។ […]

5
Promotion