រៀបការបានជាង២ខែ រ៉ាប៊ី ជះលុយរាប់សែនដុល្លារទិញរថយន្តថ្មីស្វាគមន៍សមាជិកថ្មីដោយមិនខ្វល់រឿងយកកូនបន្តវង្សត្រកូល ! 

រៀបការបានជាង២ខែ រ៉ាប៊ី ជះលុយរាប់សែនដុល្លារទិញរថយន្តថ្មីស្វាគមន៍សមាជិកថ្មី ដោយមិនខ្វល់រឿងយកកូនបន្តវង្សត្រកូល ។  តារាចម្រៀង រ៉ាប៊ី ហាក់ឡើងកូដខ្លាំង បន្ទាប់ពីរៀបការរួច ជាក់ស្តែងគ្រាន់តែរៀបការបានជាង២ខែ ស្រាប់តែនាងទទួលការងារធំៗជាច្រើនទាំងការងារសម្តែងនៅតាមបណ្តាខេត្តឱ្យក្រុមហ៊ុនធំៗ ក៏ដូចជាដឹកដៃស្វាមីធ្វើជា BA ឱ្យក្រុមហ៊ុននិងផលិតផលជាច្រើន ដោយទទួលតម្លៃខ្លួនខ្ពស់មិនធម្មតាក្នុងមួយឆ្នាំៗ ។  អ្វីដែលកាន់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ រួច នាងក៏បានកម្ម៉ង់ទិញរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងដែលមានតម្លៃរាប់សែនដុល្លារ ធ្វើឱ្យជីវិតកាន់តែហ៊ឺហារ និងឡូយឆាយ មិនចាញ់តារាល្បីៗមួយចំនួនឡើយ ។  រ៉ាប៊ី បាននិយាយថា រៀបការជាង២ខែ សល់ប្តីមួយនិងកូនមួយ […]

កម្លាំងមួកខៀវកម្ពុជា បញ្ចប់បេសកកម្មវិស្វកម្ម និងកម្ទេចគ្រាប់បែកយ៉ាងជោគជ័យនៅអាហ្វ្រិកកណ្តាល

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានអរគុណដល់កម្លាំងមួកខៀវកម្ពុជា មានចំនួន២៤៤នាក់ ក្នុងនោះមានកម្លាំងនារី ៣៦នាក់ ដែលជាកងលើកទី១០ ដែលបានបំពេញការងារលើជំនាញវិស្វកម្ម និងកម្ទេចគ្រាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅលើបណ្តាញសង្គមនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ខៀវ កាញារីទ្ធ បន្តថា កងកម្លាំងវិស្វកម្មមួកខៀវកម្ពុជា បានបំពេញការងារដោយជោគជ័យ ដូចជាការថែទាំ និងជួសជុលផ្លូវថ្នល់ […]

រឿងដំរី Lucky! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទៅជួបផ្ទាល់ផ្តល់ក្តីស្រឡាញ់ឲ្យ Lucky គួរឲ្យស្រឡាញ់ណាស់!

ក្រោយឃើញមានការបង្ហោះវីដេអូលើបណ្តាញសង្គមពីដំរីឈ្មោះ Lcuky យំរត់​តាម​ និង​ព្យាយាម​ឃាត់​ផ្លូវហ្មរដំរីដែលធ្លាប់​​មេីល​ថែជាង ២៦ឆ្នាំ ហើយត្រូវបញ្ចប់ការងារ​ចាក​ចេញដោយក្តីអាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ Lucky អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារដឹកនាំដោយឧកញ៉ា ឡេង និមល រួមដំណើរពីលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន បានចុះជួបផ្ទាល់ដល់ទីតាំងដើម្បីផ្តល់ក្តីស្រឡាញ់ដល់ Lucky នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ […]

តារាស្រីទី៤ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញសម្រស់ក្បាលពោះមុននឹងសម្រាលកូននៅសប្តាហ៍ក្រោយ ! 

ពិធីការិនី និងជាតារាសម្តែង ហ៊ិន​ ច័ន្ទនីរ័ត្ន គឺជាតារាស្រីទី៤ហើយដែលត្រៀមនឹងសម្រាលកូននៅក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែមុននឹងសម្រាលកូនប្រុសរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ នាងនិងស្វាមីបានដឹកដៃគ្នាទៅថតរូបអនុស្សាវីរយ៍បញ្ចេញក្បាលពោះយ៉ាងស្រស់ស្អាត មិនឱ្យចាញ់តារាបរទេសឡើយ ។   សម្រាប់ ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលគិតឬប្រាថ្នាថា ខ្លួនអាចនឹងទៅថតរូបបញ្ចេញក្បាលពោះមុនពេលសម្រាលកូនដូចជាតារា ខ្មែរ និងតារាបរទេសឡើយ ពីព្រោះនាងគឺជាសិល្បការិនីដែលអៀនច្រើន និងមិនចូលចិត្តបង្ហាញភាពសិចស៊ីឡើយ ។  ដោយឡែកបាំងតែ១សប្តាហ៍ទៀតដល់ថ្ងៃដែលស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន សម្រាលកូនប្រុសជាទីស្រឡាញ់របស់ខ្លួនហើយ ។ […]

ដើមឆ្នាំ២០២៥នេះ! ស្ត្រីខ្មែរជាច្រើននាក់ត្រូវបានអូសទាញឱ្យទៅរៀបការខុសច្បាប់នៅក្រៅប្រទេស

មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ  បានឃាត់ដំណើរឆ្លងដែនមនុស្សសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់ ដោយជាប់សង្ស័យពាក់ព័ន្ធករណីអំពើជួញដូរមនុស្ស នាដើមឆ្នាំ២០២៥នេះ។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ។ ក្រៅពីនេះ ជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។  ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ […]

ឯកឧត្តម ឌិត ទីណា នឹងជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ។ ជំនួបនេះ ធ្វើឡើងបន្ទាប់ពីលោក​ ទ្រី ស៊ីថេង ជាបុគ្គលិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសម្រេចចិត្តលាឈប់ពីការងារជាហ្មថែទាំដំរី ឡាក់គី បន្ទាប់ពីបានបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អស់រយៈពេលជិត ៣ទសវត្សកន្លងមក។ ក្រសួងកសិកម្ម បានបញ្ជាក់ថា ការលាឈប់របស់លោក […]

ពីសង្គ្រាមទៅសន្តិភាព! កម្ពុជាប្រែក្លាយពីប្រទេសគ្រាប់ផ្លោង ទៅជាគន្លងផ្គត់ផ្គង់ស្បៀង និងនាំចេញគ្រប់ជ្រុងសេដ្ឋកិច្ច

រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ សមិទ្ធផលនៃកត្តាសន្តិភាពនេះ បានធានានូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និង សម្រាប់នាំចេញផង។ នេះបើតាមការថ្លែងរបស់សម្តេចបវរធិបតីក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា។ កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ […]

សភាកម្ពុជានិងអារ៉ាប៊ីសាអូឌីត ពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត […]

នាយករដ្ឋមន្ត្រី ថៃ នឹងដឹកនាំពិធីស្បថរដ្ឋមន្ត្រីថ្មីនាថ្ងៃទី៣ កក្កដាខាងមុខនេះ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងដឹកនាំពិធីស្បថចូលកាន់តំណែងរបស់គណៈរដ្ឋមន្ត្រី ថ្មី នៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០២៥នេះ។ លោកស្រីនឹងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមលើតំណែងនាយករដ្ឋមន្ត្រីដែលកំពុងគ្រប់គ្រង។ លោក ផុមថាម វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានផ្លាស់ប្ដូរទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈដែលតំណែងក្រសួងការពារជាតិត្រូវបានទុកឱ្យនៅទំនេរដោយមិនទាន់មានអ្នកជំនួសនៅឡើយ។ ក្រៅពីនេះ ក៏មានការផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីជាច្រើននាក់ទៀតផងដែរ។ ការបញ្ជាក់ទាំងនេះផ្អែកលើព្រះរាជត្រឹត្យដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្ររាជវាំងថៃ (Royal […]

មិនគួរឱ្យជឿ! អ្នកជំនាញប្រទះឃើញតុកែ និងជីងចក់ប្រភេទថ្មី មិនធ្លាប់មាន​លើពិភ​ពលោ​ក នៅខេត្ត​បាត់ដំបង

ក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម បានរកឃើញតុកកែ១ប្រភេទ និងជីងចក់២ប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ គំហើញថ្មីនេះ មកពីក្រុមអ្នកវិទ្យាសាស្ត្រក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក។  អ្នកស្រាវជ្រាវពាក់ព័ន្ធខាងលើបានធ្វើការកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ រួមមាន៖  […]

5
Promotion