នាយករដ្ឋមន្ត្រី ថៃ នឹងដឹកនាំពិធីស្បថរដ្ឋមន្ត្រីថ្មីនាថ្ងៃទី៣ កក្កដាខាងមុខនេះ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងដឹកនាំពិធីស្បថចូលកាន់តំណែងរបស់គណៈរដ្ឋមន្ត្រី ថ្មី នៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០២៥នេះ។ លោកស្រីនឹងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមលើតំណែងនាយករដ្ឋមន្ត្រីដែលកំពុងគ្រប់គ្រង។

លោក ផុមថាម វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានផ្លាស់ប្ដូរទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈដែលតំណែងក្រសួងការពារជាតិត្រូវបានទុកឱ្យនៅទំនេរដោយមិនទាន់មានអ្នកជំនួសនៅឡើយ។

ក្រៅពីនេះ ក៏មានការផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីជាច្រើននាក់ទៀតផងដែរ។ ការបញ្ជាក់ទាំងនេះផ្អែកលើព្រះរាជត្រឹត្យដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្ររាជវាំងថៃ (Royal Gazette) ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥នេះ៕