ទេសចរថៃ ចង់ប្រើហិង្សាលើទេសចរកម្ពុជា នៅប្រាសាទតាក្របី ដោយសាររឿងបង់កក្រមាមានរចនាប៉ាក់រូបទង់ជាតិកម្ពុជា

កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទីនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានបង្ហាញអាកប្បកិរិយា ចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។  លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកថា អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ លោកជំទាវឧត្តមសេនីយ៍ឯក […]

ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A

បុរីឡេងណាវ៉ាត្រា6A ប្រកាសលក់ដីប្រភេទប្លង់វីឡាទំហំ ៩ម៉ែត្រគុណ ១៧ម៉ែត្រ ក្នុងតម្លៃពិសេស ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់គម្រោងទាំងស្រុង ខណៈដែលបុរីលក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ហើយការដោះស្រាយ និងសាងសង់បញ្ចប់បានសរុបជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានបញ្ជាក់ថា កន្លងទៅបុរីឡេង ណាវ៉ាត្រា នៅ 6A […]

សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម

សំណេរទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើហ្វេកបុកនាថ្ងៃទី៥ កក្កដា ២០២៥៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨  ទី២៖ ក្រមរដ្ឋប្បវេណី […]

បន្ទាន់! ផ្លូវ១០៥k នឹងដកដែក រ៉ៃនិងចាក់បេតុងថ្មី បន្ទាប់ពីកើតមានគ្រោះថ្នាក់ជាញឹកញាប់

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញ ស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះ។ កិច្ចសហការគ្នានេះ បន្ទាប់ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃសុក្រ ទី៤ ខែកក្កដានេះ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ។ […]

ប៉ូលីសចរាចរណ៍ ៩ រូប ត្រូវស្នងការរាជធានីភ្នំពេញ កោះហៅ ករណីទាមទារប្រាក់ ៣០០ ដុល្លារ ពីជនជាតិឥណ្ឌូនេស៊ី

មន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប ត្រូវបានកោះហៅមកសួរនាំ និងធ្វើស្រាវជ្រាវបន្ថែម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីត្រូវបានសង្ស័យថា បានទាមទារលុយពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងពេលឃាត់សួរពិនិត្យឯកសាររថយន្ត នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ករណីនេះកើតឡើង ក្រោយមានការបង្ហោះតាមបណ្តាញសង្គម អំពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលត្រូវប៉ូលីសឃាត់រថយន្តពិនិត្យ ហើយសួរនាំរកឯកសាររថយន្ត ខណៈដែលគាត់បានបង្ហាញប័ណ្ណបើកបរអាស៊ានរួចហើយ ប៉ុន្តែប៉ូលីសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ និងមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀលទៀតផង។ […]

កម្ពុជា-អាមេរិក ឯកភាពគ្នាលើ​សេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងពន្ធគយបដិការ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំ ទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំនេះ កម្ពុជា–អាមេរិក បានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក […]

សម្ព័ន្ធភាព ៧៥ ឆ្នាំ! កម្ពុជា–អាម៉េរិក បន្តជាដៃគូជិតស្និទ្ធ ក្នុងគោលដៅសន្តិភាព និងបង្កើតអនាគតរុងរឿងរួមគ្នា

ពិធីអបអរសាទរខួប ២៤៩ ឆ្នាំ នៃទិវាឯករាជ្យសហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក  (១៩៥០ – ២០២៥) ត្រូវបានរៀបចំឡើងនាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ដែលបង្ហាញពីសន្តិភាព និងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ក៏មានការចូលរួមឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ […]

ឯកឧត្តម ហេង រតនា៖ យុទ្ធសាស្ត្រ«ពហុតួអង្គសហការ» គឺជាគន្លឹះចាំបាច់ក្នុងការងារជាមួយសត្វ ប្រកបដោយនិរន្តរភាព

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះលើហ្វេសប៊ុក នាថ្ងៃទី៣ ខែកក្កដា នេះ បានចែករំលែកបទពិសោធន៍ជាក់ស្តែង ក្នុងអំឡុងពេលហ្វឹកហ្វឺនសត្វសុនខ និងសត្វកណ្តុរហិតមីននិងជាតិផ្ទុះ ដោយបានលើកឡើង អំពីបញ្ហាសំខាន់មួយចំនួន ដែលអង្គភាពកំពុងប្រឈមគឺ «ជម្ងឺតួឯក» នៅក្នុងការបំពេញប្រតិបត្តិការ។ ឯកឧត្តម ហេង រតនា បានលើកឡើងថា អ្នកកាន់សុនខ ឬអ្នកកាន់កណ្តុរ គឺត្រូវមានមនោសញ្ចេតនាល្អជាមួយគ្នា ជា​ពិ​សេស​​សត្វសុនខ មានមនោសញ្ចេតនា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ […]

តោះ! មកស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់បាត់សញ្ជាតិខ្មែរឆ្នាំ១៩៦៨

ឯកឧត្តម គឹម សនិ្តភាព នាព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានបង្ហោះឯកសារច្បាប់មួយស្ដីពីការបាត់សញ្ជាតិខ្មែរ  និងជាច្បាប់ត្រូវបានដែលរដ្ឋសភាអនុម័តលើកដំបូងនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ១៩៦៨ហើយបានប្រកាសឲ្យអនុវត្តជាផ្លូវការចាប់ពីពេលនោះមក។ ច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ឆ្នាំ១៩៦៨ មានចែងសេចក្តីដូចតទៅ : មាត្រា១ ៖ អាចបាត់សញ្ជាតិខ្មែរ, ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពី បទវិទ្ធង្សនា ក្បត់ជាតិប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ។  មាត្រា២៖  តុលាការជាតិមានសមត្ថកិច្ចជាពិសេសសម្រេចរឿងនេះទោះបទល្មើស បានប្រព្រឹត្តទៅខាងក្រៅប្រទេសកម្ពុជាក៏ដោយ ។ មាត្រា៣៖ តាមបណ្ដឹងពីអយ្យកាតុលាការដែលជំនុំជំរះរឿងនេះអាចសម្រេច […]

5
Promotion