នាយក្រិន បានទទួលថវិកាឧបត្ថម្ភចំនួន ២០លានរៀល ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ នេះបើយោងតាមគណនីរបស់តារាសម្តែងលោក សាវិន ហ្វីលីព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ។ ក្រៅពីបង្ហោញចំនួនថវិកាឧបត្ថម្ភ នៅក្នុងសំណេរតារាសម្តែងលោក សាវិន ហ្វីលីព បានសរសេរថា សម្ដេចតេជោ ហ៊ុន […]
Archives
ដំណឹងល្អ ! «THE ZERO PROJECT» បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP បេសកកម្មចម្រាញ់កំពូលតារាខ្មែរឆ្ពោះទៅកាន់លំដាប់ពិភពលោក !
នេះជាដំណឹងល្អសម្រាប់សម្រាប់បេក្ខជនដែលមានបំណងចង់ក្លាយទៅជាតារាចម្រៀងលំដាប់ពិភពលោក ជាក់ស្តែង «THE ZERO PROJECT» បានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POPដែលជាបេសកកម្មចម្រាញ់កំពូលតារា ខ្មែរ ឆ្ពោះទៅកាន់លំដាប់ពិភពលោក ។ «THE ZERO PROJECT» គឺជាកម្មវិធី Reality Survival បែបថ្មីស្រឡាង ដែលបង្កើតឡើងក្នុងគោលបំណងស្វែងរក និងបណ្តុះបណ្តាលយុវជនមានសមត្ថភាព ដើម្បីក្លាយជាក្រុមតារាចម្រៀងប្រុស (BOY BAND) និងតារាចម្រៀងទោល (Solo Artist) ដែលមានសមត្ថភាពពេញលេញទាំងការច្រៀង រ៉េប រាំ និងរូបសម្រស់លេចធ្លោ ដែលថ្មីៗនេះត្រូវបានសារព៌តមាននៅប្រទេសកូរ៉េខាងត្បូង ក៏បានចុះផ្សាយពីគម្រោង «THE ZERO PROJECT» ដូចគ្នា។ ក្រោមគោលគំនិត «FROM ZERO, BUT NOT […]
គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ […]
ឈរមុខប្រាសាទអង្គរវត្ត កុយ អេណា បង្អួតសម្រស់និងបង្ហាញពីភាពខ្លាំងជាស្រ្តី ខ្មែរ !
ឈរថតមុខប្រាសាទអង្គរវត្តនិងមើលថ្ងៃរះ កញ្ញា កុយ អេណា បានបង្អួតសម្រស់យ៉ាងស្រស់ស្អាតក្នុងនាមជាស្រ្តីខ្មែរ មិនតែប៉ុណ្ណោះនាងថែមទាំងបានបង្ហាញពីភាពខ្លាំងរបស់ស្រ្តី ខ្មែរ ក្នុងយុគសម័យថ្មីនេះផងដែរ ។ កញ្ញា កុយ អេណា កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីនាងបានចូលរួមនៅក្នុងការងារជួយសង្គមច្រើន មិនថាទៅដល់ទីជិតទីឆ្ងាយនាងតែងតែបង្ហាញពីអ្វីដែលជារបស់ខ្មែរ និងអ្វីដែលខ្មែរ មាននិងអាចធ្វើបាន ជាក់ស្តែងថ្មីៗនាងនាងបានទៅដល់ទឹកដីអង្គរជាថ្មីម្តងទៀត ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតសមជាស្រ្តីខ្មែរនៅមុខប្រាសាទអង្គរវត្តដើម្បីមើលថ្ងៃរះតាមរយៈរូបភាពទាំងនោះបានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចាប់អារម្មណ៍ ។ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរកញ្ញា កុយ អេណា បានឱ្យដឹងថា សម្រស់ និងកម្លាំងរបស់ស្រ្តីខ្មែរ […]
អតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា អញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួងដែនដី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តបើកទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធ ជាលើកចុងក្រោយ ពីអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់ថ្លៃលក់ទិញ ដីឡូត៍និងផ្ទះគ្រប់ចំនួន ១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើរសុំជាច្រើនលើកកន្លងមក ។ ជាក់ស្តែង នៅថ្ងៃទី១៣ ខែមីនា នេះ មានប្រជាពលរដ្ឋដែលជាអតិថិជនបុរី […]
ចាប់ដៃគ្នា១៣ឆ្នាំតារាសម្តែង កុល ដាវី ប្រាថ្នាសុំ៥យ៉ាងពីស្វាមី
ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំរបស់តារាសម្តែង កុល ដាវី នាងបានបង្ហាញពីក្តីប្រាថ្នា៥យ៉ាងពីស្វាមីរបស់ខ្លួន ។ មកទល់ពេលនេះតារាសម្តែង កុល ដាវី បានចាប់ដៃគ្នាជាមួយស្វាមីរយៈពេល១៣ឆ្នាំហើយ ដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃ បើទោះបីជាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរទើបតែបាន ៧ឆ្នាំ ប៉ុន្តែការចាប់ដៃគ្នារកស៊ីនិងបង្កើតគ្រួសារតូចមួយ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ។ តារាសម្តែង កុយ ដាវី ពិតជារីគរាយជាមួយគ្រួសារតូចរបស់ខ្លួនខ្លាំងណាស់ ជាពិសេសកូនស្រីបណ្តូលចិត្តគឺជាគ្រាប់ពេជ្រដែលមិនអាចកាត់ថ្លៃបាន ។ ជាមួយនិងការជួបជុំក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំនេះ កុល ដាវី បានរៀបរាប់ថា « […]
រដ្ឋមន្ត្រីពាណិជ្ជកម្មដាក់ការសង្ស័យថា ស្ថានីយ៍ប្រេងឥន្ធនៈខ្លះបិទទ្វារបណ្តោះអាសន្ន មិនមែនអស់ស្កុកទេ អាចទុកលក់ពេលឡើងថ្លៃខ្លាំង!
នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង ៦ ៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២ ០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ […]
ជិតរួចហើយ! ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ពង្រីកធំជាងមុនចាយលុយជាង ១០០លានដុល្លារ កំពុងសម្រុកការដ្ឋានយ៉ាងខ្លាំង
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុកយ៉ាងខ្លាំង។ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម៨៩,៨៨%ហើយ។ ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម […]
កម្ពុជា ប្រាប់ពីការព្រួយបារម្ភទៅកាន់អាមេរិក ចំពោះបញ្ហាមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅចំពោះមុខមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាមីន នាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមីនា […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ស្ត្រីកម្ពុជាកំពុងរងគ្រោះ ឈឺចាប់ដោយសារសង្គ្រាម និងដង្ហោយរកសន្តិភាព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជាកំពុងរងគ្រោះ និងឈឺចាប់ដោយសារសង្គ្រាមឈ្លានពាន ហើយសូមអំពាវនាវទៅកាន់អន្តរជាតិ អន្តរាគមន៍ជួយដល់កម្ពុជាមានសុខសន្តិភាព ។ ក្នុងពិធីអបអររំលឹកខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ […]
