អតិថិជនបុរី ឡេង ណាវ៉ាត្រា បានអញ្ជើញមកពិគ្រោះយោបល់ក្រោមវប្បធម៌សន្ទនាទទួលយកដំណោះស្រាយជាបន្តបន្ទាប់!

អតិថិជនមួយចំនួនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បន្តអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាហើយទទួលយកដំណោះស្រាយជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្តាញសង្គមឭបានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី៥ ខែធ្នូនេះ អតិថិជនគម្រោង៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា។ ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ […]

កៀកថ្ងៃផ្តាច់ព្រ័ត្រ Miss Cosmo 2025 ផន ស្រីពី បែរជាបាក់ទឹកចិត្តខ្លាំង

កៀកថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Miss Cosmo ហើយ កញ្ញា ផន ស្រីពី បានបង្ហាញនូវអារម្មណ៍បាក់ទឹកចិត្ត ជាខ្លាំងដោយសារតែមិនសូវមានអ្នកគាំទ្រ ។ ផន ស្រីពី ជាបេក្ខភាព Miss Cosmo Cambodia 2025 ដែលពោរពេញដោយថាមពលនិងភាពជឿជាក់ មិនថាមានរឿងអ្វីកើតឡើងនាងបានតស៊ូប្រឹងប្រែងដោះស្រាយគ្រប់បញ្ហាបានយ៉ាងល្អ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ខណៈពេលដែលការប្រកួតវគ្គផ្តាច់ព័ត្រនៅប្រទេស វៀតណាម កាន់តែខិតជិតចូលមកដល់ ស្រាប់តែនាងបានបង្ហើបពីអារម្មណ៍មិនសប្បាយចិត្ត និងហាក់បីដូចជាបាក់ទឹកចិត្តខ្លាំង […]

មេដឹកនាំចិន ក្តៅស្លឹកត្រចៀកចំពោះគំនិត​ចង់​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​ចិន ក្នុង​វិបត្តិ​អ៊ុយក្រែន

នៅក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ជាមួយលោក ស៊ី ជីនពីង, ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង បានជំរុញឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងកាត់បន្ថយភាពមិនស្មើគ្នានៃពាណិជ្ជកម្មជាមួយអឺរ៉ុប។ ជាការឆ្លើយតបលោក ស៊ី ក្តៅស្លឹកត្រចៀកប្រកាសប្រឆាំងគំនិត​ចង់​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​ចិនក្នុង​វិបត្តិ​អ៊ុយក្រែន។ លោក ម៉ាក្រុង ស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ដែលលោកបានទទួលនូវការស្វាគមន៍ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាមួយនឹងពិធីដ៏មហោឡារិកនៅក្នុងរដ្ឋធានីប៉េកាំង។ ភាគីទាំងពីរ […]

យន្តហោះ F-16C បានធ្លាក់អំឡុងពេលហ្វឹកហាត់នៅរដ្ឋកាលីហ្វ័រញ៉ា

យន្តហោះ F-16C Fighting Falcon របស់កងទ័ពអាកាសសហរដ្ឋអាមេរិក USAF មួយគ្រឿងបានធ្លាក់អំឡុងពេលហ្វឹកហ្វឺនក្នុងទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរអាកាសយានដ្ឋាន Trona ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី៣ខែធ្នូ។ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយ។ ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​)។ តាមរយៈវីដេអូចែកចាយលើបណ្តាញសង្គមគេបានឃើញពីឡុត លោតចុះតាមឆ័ត្រយោង នៅឆ្ងាយគួរសមពីកន្លែងយន្តហោះធ្លាក់ ហើយមានការផ្ទុះឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ពេញលើមេឃ។  តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ ខណៈមូលហេតុនៃការធ្លាក់កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបង ជូនអ្នក​សង្កេតការណ៍អាស៊ាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ កម្ពុជា (CLG) បានធ្វើការសម្របសម្រួល​ជូនដល់ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេ​ខា​ធិការ​ដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ […]

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។ នេះជាការផ្តល់អនុសាសន៍១ក្នុងចំណោមអនុសាសន៍សំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសបិទសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ កាលពីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។ អនុសាសន៍បន្ថែមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ […]

១០ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន​ជាង៥លាន៧សែននាក់ កើនឡើង១៤%

ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥ នេះការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់។ នេះបើតាមការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសារលិខិតក្នុងឱកាស« ទិវាជាតិអាកាសចរណ៍ស៊ីវិល »លើកទី១។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ […]

នាដការីរបាំបុរាណ កូនអាន ជះលុយទិញសម្ភារៈប្រ៊េនប្រ៊េននៅលើទឹកដី បារាំង ផ្តល់ក្តីសុខដល់ខ្លួនឯង !

ស្របពេលចេញទៅប្រទេស បារាំង លើកនេះនាដការីរបាំបុរាណ សុខគា គឹមលាង ហៅ កូនអាន បានជះលុយទិញសម្ភារៈប្រ៊េនប្រ៊េន និងចូលហាងទំនើបៗជាច្រើន ដើម្បីផ្តល់ក្តីសុខឱ្យខ្លួន​ឯង។  ដូចមហាជនបានឃើញហើយថា ចាប់តាំងពីបរាជ័យក្នុងការប្រកួតដណ្តើមមកុដ Miss Universe Cambodia 2025 មក កូនអាន ពិតជាខកចិត្តខ្លាំងណាស់ហើយនាងក៏មានអារម្មណ៍មិនសប្បាយចិត្តដែរ ។ ទន្ទឹមនិងការមិនសប្បាយចិត្តនោះ កូនអាន ក៏បានធ្វើខ្លួនស្អាតៗ ឡូយឆាយ និងដើរលេងទិញសម្ភារៈប្រ៊េនប្រ៊េនជាច្រើន ដើម្បីជាកាដូសម្រាប់ខ្លួនឯង ក្នុងនោះមានទាំងរថយន្តទំនើប និង […]

ទិវាជាតិអ្នកនិពន្ធឆ្នាំនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមគាំទ្រដល់វិស័យតែងនិពន្ធនៅកម្ពុជា

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ឲ្យចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធនិងចូលរួម ផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី […]

អង្គភាពCMAC និងអង្គការAPOPO ចាប់ដៃគ្នាអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស

អង្គភាពស៊ីម៉ាក់ និងអង្គការAPOPO បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីអនុវត្តន៍គម្រោងសមាហរ​ណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០ ដុល្លាអាម៉េរិក​ សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើង នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ​ ដោយឯកឧត្តម ហេង រតនា […]