ល្បិចខ្ពស់មែន! បុរស ៤នាក់ ប្រើប្រាស់ដ្រូនស្វែងរកគោលដៅងាយស្រួល មុនពេលគាស់ផ្ទះជួលលួចទ្រព្យសម្បត្តិរបស់ជនបរទេស

ចោលសម័យទំនើបប្រើ​ដ្រូន​ដើម្បី​ស្វែង​រក​គោលដៅ​ងាយ​ស្រួល​មុន​ពេល​លួច​ចូលផ្ទះ​ជួល​ជនបរទេស​មួយកន្លែង ឥឡូវត្រូវ​បាន​ប៉ូលិស​ថៃចាប់​ខ្លួនបានហើយ កាលពីថ្ងៃ​អង្គារ​។

កាសែត Bangkok Post ផ្សាយថា ប៉ូលិស​ទេសចរណ៍​បាន​ចាប់ខ្លួន​ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន ៤នាក់ដែលមានអាយុ​ពី​២៥​ដល់​៣០​ឆ្នាំ​នៅផ្ទះ​ជួល​មិន​បាន​ចុះបញ្ជី​ក្នុង​ភូមិ​មូ​៣​លើ​កោះ​ផាន់​ណាន​ ខេត្ត SURAT THANI ប្រហែល​ម៉ោង​៥​:៣០​នាទី​ល្ងាច​។

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងអំពីការលួចជាញឹកញាប់ពីកន្លែងស្នាក់នៅរបស់អ្នកទេសចរនៅលើកោះពេញព្រះច័ន្ទ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់ដ្រូន ដើម្បីឈ្លបយកការណ៍តាមផ្ទះជួលឲ្យភ្ញៀវទេសចរណ៍ ដោយស្វែងរកទ្វារចាក់សោរ និងរបស់មានតម្លៃដែលមិនមានអ្នកមើលថែ។ ពេល​រក​ឃើញ​មុខ​សញ្ញា​ស្រួល​ក៏​ចូល​គាស់​ផ្ទះ ។ 

សមត្ថកិច្ចបន្តថា ពួក​គេ​បាន​សារភាព​ថា ពួក​គេ​បាន​ចំណាយ​ប្រាក់​ដែល​ពួក​គេ​រក​បាន​ទៅ​លើ​ថ្នាំ​ញៀន។ ជាមួយគ្នានេះប៉ូលិស​បាន​រក​ឃើញ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​៦៦​គ្រាប់​នៅ​ក្នុង​ដៃ​ជនសង្ស័យផងដែរ៕