ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានថ្លែងលើកឡើងថា៖ ការធ្លាក់ចុះនូវវិន័យ សីលធម៌ និងគុណធម៌ នៅក្នុងសង្គមបច្ចុប្បន្ន គឺផ្តើមចេញពីលទ្ធផល និងគុណភាពនៃការអប់រំ ដែលយើងត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ចំគោលដៅ និងតាមវិធីសាស្ត្រត្រឹមត្រូវ។ ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃ១៨ […]
Archives
សម្តេច ស ខេង ណែនាំក្រុមការងារគណបក្សបន្តចុះតាមមូលដ្ឋានស្វែងយល់ពីជីវភាពរស់នៅ សុខទុក្ខ តម្រូវការ សំណើ សំណូមពរ និងដោះស្រាយបញ្ហារបស់ប្រជាជន
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ សម្តេចក្រឡាហោម មានប្រសាសន៍ថា ឆ្នាំ២០២៥ នេះជាពេលវេលាដ៏សមស្របសម្រាប់គណបក្សយើងបន្តពង្រឹង សកម្មភាពការងារគណបក្សឱ្យបានសកម្មព្រមៗគ្នាគ្រប់មូលដ្ឋាន ពិសេសការបន្ត ពង្រឹងអង្គការចាត់តាំងបក្សនៅមូលដ្ឋាន ការជំរុញសកម្មភាពចលនាអង្គការមហាជន របស់គណបក្សដើម្បីពង្រឹង ពង្រីកសមាជិកបក្សពីក្នុងចំណោមយុវជនដែលដល់អាយុ ត្រូវបោះឆ្នោត […]
ពលរដ្ឋជាង ១ពាន់នាក់នៅខណ្ឌដង្កោ ទទួលបានការពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យTYDA
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ១,៧៩២នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ បានមានប្រសាសន៍ថា តាំងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «សំណេរអង្គរ» ពិតជាបានបង្ហាញនូវឆន្ទៈស្រលាញ់អក្សរសាស្រ្តជាតិរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «សំណេរអង្គរ» ពិតជាបានបង្ហាញនូវឆន្ទៈស្រលាញ់អក្សរសាស្រ្តជាតិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ថ្ងៃនេះ យើងឃើញមាន បេក្ខសមណៈ និងបេក្ខជន ដែលនិមន្ត និងអញ្ជើញមកពី ២៥ រាជធានី-ខេត្ត ដែលមានអាយុចាប់ពី ៦ ឆ្នាំ រហូតដល់ ៨២ ឆ្នាំ បានមកប្រកួតប្រជែងសរសេរតាមអាន ជាភាសាខ្មែរ។ ក្រៅពីបេក្ខជន […]
រដ្ឋមន្រ្តីក្រសួងអប់រំ៖ «សំណេរអង្គរ» ជួយដាស់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់កែប្រែទម្លាប់នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរឱ្យកាន់តែប្រសើរឡើង
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ […]
ក្រសួងអប់រំ នឹងរៀបចំឱ្យមានការទទួលស្គាល់គ្រូមត្តេយ្យសិក្សាសហគមន៍ ជាបន្តបន្ទាប់
ក្រសួងអប់រំ យុវជន និងកីឡា នឹងជួយបន្តគាំទ្រដល់គ្រូបង្រៀននៃសាលាមត្តេយ្យសិក្សាសហគមន៍ ដោយនឹងរៀបចំឱ្យមានការទទួលស្គាល់ ការបណ្តុះបណ្តាល គ្រូមត្តេយ្យសិក្សាសហគមន៍ ជាបន្តបន្ទាប់ទៀតផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ភូមិសំរោង២ នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ […]
ឯកឧត្តម ប៉ែន បូណា៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាម និងរបបប្រល័យពូជសាសន៍ទៀតឡើយ!
ពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។ ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។ ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី […]
សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ដល់ CMAC ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌
សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន៥០.០០០ដុល្លារសហរដ្ឋអាមេរិក ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពីសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ឯកឧត្តម បានលើកឡើងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកានិងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ថវិកាឧបត្ថម្ភ ៤០លានរៀលក្នុងមួយគ្រួសារ ដល់គ្រួសារសពមន្ត្រីដោះមីនពលីពីររូបនៅខេត្តឧត្តរមានជ័យ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ឯកឧត្តមមែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេច នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនតោន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង […]
យុវជន ដែលពលីជីវិតក្នុងពេលប្រតិបត្តិការបោសសម្អាតមីន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធសព
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមយុវជនបូជាការពារយុត្តិធម៌ អញ្ជើញអមដំណើរដោយលោកឧកញ៉ា ខេមរៈ សិរីមន្ត បានដឹកនាំក្រុមការងារនៅរសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អឿន ចាន់ដារ៉ា ៩៣៦៤៩៣ ស្ថិតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានពលីក្នុងកំឡុងពេលកំពុងធ្វើប្រតិបត្តិការបោសសម្អាតមីន។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ […]