សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់ឯកឧត្តម […]
Archives
ឯកឧត្តម ឃ្លាំង ហួត អះអាងថា មិនដែលស្គាល់ និងមិនមានទំនាក់ទំនងជាមួយបុគ្គល លី រតនរស្មី នោះឡើយ
ខណៈដែលមានការប្រឌិតព័ត៌មានក្លែងក្លាយផ្សាយឈ្មោះនិងរូបភាពសង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះ លី រតនរស្មី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានប្រកាសថា មិនដែលស្គាល់ និងមិនដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី នោះឡើយ ។ ដោយឡែកចំពោះករណីថាសំឡេងបែកធ្លាយនោះ ឯកឧត្តម ឃ្លាំង ហួត បានអះអាងថា សំឡេងនោះមិនមែនជាសំឡេងពិតរបស់សម្តេចតេជោហ៊ុនសែនទេ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតAIប៉ុណ្ណោះ ។ […]
ការដុតផាវ ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ត្រូវហាមឃាត់នៅថ្ងៃបុណ្យចូលឆ្នាំចិន
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។ ជាមួយគ្នានេះ ការលេងល្បែងស៊ីសងគ្រប់ប្រភេទការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត ក៏ត្រូវហាមឃាត់ផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំឲ្យគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល […]
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ បានមកដល់សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខណ្ឌកំបូល រាជធានីភ្នំពេញហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក […]
បុគ្គល លី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ចប់តួនាទីពីមន្ត្រីគណបក្ស តាំងពីខែមីនា ឆ្នាំ២០២៤
ឈ្មោះលី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ចប់តួនាទីជាទីប្រឹក្សាតាំងពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស។ នេះបើតាមសេចក្ដីសម្រេចស្ដីពីការបញ្ចប់ភារកិច្ចមន្ត្រីគណបក្ស ដែលត្រូវបានបានចែកចាយក្នុងបណ្ដាញសង្គម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសេចក្តីសម្រេចនេះលើហ្វេសប៊ុក និងឲ្យបញ្ឈប់ការចងភ្ជាប់ឈ្មោះនេះជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាលតទៅទៀត។ […]
តម្លៃស្រូវហក់ឡើងវិញ៣ថ្ងៃជាប់ៗគ្នា រហូតដល់កម្រិតខ្ពស់បំផុតក្នុងខែមករានេះ
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមករាថា ថ្លៃស្រូវអូអឹម(៥៤៥១)នៅតាមរោងម៉ាស៊ីនក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ កើនឡើង៣លេខ(៣០៛) ក្នុងថ្ងៃនេះ បើធៀបទៅនឹងថ្លៃក្នុងថ្ងៃម្សិលមិញ ស្របពេលដែលការនាំចេញស្រូវក៏បានហក់ឡើងវិញ៣ថ្ងៃជាប់ៗគ្នា គួរឱ្យកត់សម្គាល់ រហូតដល់កម្រិតខ្ពស់បំផុតក្នុងខែមករា ឆ្នាំ២០២៥។ ការកើនឡើងថ្លៃភ្លាមៗនេះ ឯកឧត្តម នៅមិនទាន់ច្បាស់ថាមកពីមូលហេតុអ្វីនៅឡើយ អាចថាមកពីការសម្រុកទិញពីឈ្មួញកណ្តាលក្នុងតម្លៃថោកក៏ថាបាន ឬក៏មកពីកត្តាផ្សេងៗទៀត ប៉ុន្តែទីផ្សារកសិផលគឺដូច្នេះហើយ ចួនឡើងភ្លាមៗ ហើយក៏ចុះវិញភ្លាមៗ […]
ស្ងាត់រឿងរៀបការ ឌួង ហ្សូរីដា មិនខ្មាស់គេក្នុងការប្រកាសបង្ហាញវីឡាធំស្កឹមស្កៃដោយបង់រំលោះ !
ស្ងាត់រឿងរៀបការ ពិធីការិនី និងជាអតីតារាសម្តែងល្បីឈ្មោះមួយរួបកញ្ញា ឌួង ហ្សូរីដា ស្រាប់តែបើកបង្ហាញនូវវីឡាធំស្កឹមស្កៃនៅក្នុងបុរីមេគង្គឡែនដោយបង់រំលោះ មិនខ្មាស់ញាតិមិត្តសើចចំអកឡើយ ។ តាមរយៈវិដេអូដែល ឌួង ហ្សូរីដា បង្ហាញនេះ គឺជាផ្ទះវីឡាធំស្កឹមស្កៃដែលជាក្តីស្រមៃធំរបស់ម្តាយនាងកាលនៅរស់ប្រាថ្នាចង់រស់នៅ ប៉ុន្តែគួរឱ្យស្តាយម្តាយរបស់នាងបានចាកចោលទៅឆ្ងាយគ្មានថ្ងៃវិលត្រឡប់ មិនបានឃើញសមិទ្ធផលនេះទេ ដោយសារកាលនោះនាងមិនទាន់មានលទ្ធភាពទិញ ។ ដោយឡែកបើកទំព័រដើមឆ្នាំ២០២៥ ស្រាប់តែ ឌួង ហ្សូរីដា បានបើកបង្ហាញនូវវីឡាធំស្កឹមស្កៃក្នុងក្តីស្រមៃខ្លួនឱ្យមហាជនបានឃើញ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ឌួង […]
បន្តការសិក្សាផ្នែកសេដ្ឋកិច្ចនៅជប៉ុន៤ឆ្នាំតារាសម្តែង តុប វិសាល មានមុខជំនួញជាច្រើនក្នុងដៃ !
ស្របពេលដែលលេចមុខនៅក្នុងរឿង « រង់ចាំ » តារាសម្តែង តុប វិសាល បានបង្ហើបប្រាប់ថា ខ្លួនមានមុខជំនួញមួយចំនួននៅក្នុងដៃ បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅប្រទេស ជប៉ុន រយៈពេល៤ ឆ្នាំ ។ តារាសម្តែងរូបសង្ហា តុប វិសាល បានផ្អាកពីអាជីពសិល្បៈអស់ពេលជាច្រើនឆ្នាំ បន្ទាប់ពីជាប់បន្តការសិក្សានៅប្រទេសជប៉ុន ផ្នែកសេដ្ឋកិច្ចរយៈពេល៤ ឆ្នាំ នៅទីនោះលោកទទួលបានបទពិសោធជាច្រើនក្នុងជីវិត ទាំងការរស់នៅ ការអប់រំ និង […]
កូនប្រុសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយបន្ថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា
ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]
ទូតអ៊ីរ៉ង់៖ សម្តេចតេជោ ហ៊ុន សែន ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងជំនួបលើកដំបូងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ […]