ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ «ដំណើរថ្មើរជើង Solidarity March» ដែលរៀបចំដោយ ស.ស.យ.ក

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលផ្តួចផ្តើមគំនិតរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ឃួង […]

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត […]

ជាង៧ឆ្នាំ ឈិត សុវណ្ណបញ្ញា ជ្រើសរើសដើរតាមព្រះធម៌បោះបង់សិល្បៈមិនស្តាយស្រណោះ ! 

តារាចម្រៀងស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងនិងសម្តែងអស់ពេលជាង៧ឆ្នាំហើយ ដោយសុខចិត្តដើរតាមព្រះធម៌ រកកន្លែងស្ងប់សុខ ព្រោះតែវិប្បត្តិមួយនេះ ។  តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានជ្រើសរើសវិថីជីវិតតាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញុំាអាបួស ធ្វើសមាធិឱ្យចិត្តស្ងប់ អស់ពេលជាង៧ឆ្នាំមកហើយ ដោយនាងមិនខ្វល់ពីរឿងឡើងឆាកសម្តែង ឬរកប្រាក់ចំណូលពីអាជីពសិល្បៈដូចកាលពីមុនទៀតទេ ដោយនាងបានបង្ហោះនូវរូបភាពជាច្រើន ក្នុងការបូជាផ្កាថ្វាយព្រះរៀងរាល់ថ្ងៃសីល ។ ទង្វើររបស់ ឈិត សុវណ្ណបញ្ញា ទទួលបានការសរសើរយ៉ាងច្រើនពីមហាជន […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩០អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវរបស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ […]

ក្រសួងការងារនាំយកឱកាសការងារ២៣ម៉ឺនកន្លែង ទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករខ្មែរ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែនកម្ពុជាថៃដើម្បីទទួលចុះឈ្មោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ បានគូសបញ្ជាក់ថាក្រសួង មានយន្តការគ្រប់គ្រាន់ និងមានលទ្ធភាពសមរម្យគ្រប់គ្រាន់ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលករខ្មែរដែលមានបំណង និងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងទៀតថាក្រៅពីការផ្ដល់ឱកាសការងារហើយនោះក្រសួងក៏បានត្រៀមរៀបចំរួចរាល់។ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅនិងពលករជាពិសេសផងដែរ។ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាមានឱកាសការងារនៅទូទាំងប្រទេសប្រមាណ២៣ ម៉ឺនកន្លែង។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

បច្ចេកវិទ្យាថ្មី! ផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ នឹងដំឡើងឧបករណ៍កាំរស្មីឡាស៊ែរ ដើម្បីការពារសុវត្ថិភាពអ្នកបើកបរនាពេលយប់

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំដំឡើងឧបករណ៍កាំរស្មីឡាស៊ែរ មានមុខងារជួយពញ្ញាក់ស្មារតីដល់អ្នកបើកបរ ជួយការពារសុវត្ថិភាពក្នុងការធ្វើដំណើរ  កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីភាពនឿយហត់ ក្នុងអំឡុងពេលបើកបរនាពេលយប់។  ឧបករណ៍នេះ បញ្ចេញកាំរស្មីពណ៌បៃតងនាពេលរាត្រី ក្នុងមុំប្រហែល ៤៥ ដឺក្រេទៅខាងលើ ផ្ទុយទិសដៅចរាចរណ៍របស់យានយន្ត និងអាចបាញ់ពន្លឺក្នុងចម្ងាយប្រហែល ៤ ដល់ ៥ គីឡូម៉ែត្រ។  ការតម្លើងឧបករណ៍នេះមិនបង្កផលប៉ះពាល់ដល់អ្នកបើកបរឡើយ មិនតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនសោភ័ណភាពតាមដងផ្លូវអោយកាន់តែល្អប្រសើរជាងមុនទៀតផង។ សូមជម្រាបថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមតេស្តឧបករណ៍កាំរស្មីឡាស៊ែរនៅតាមបណ្តោយផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី១៩ ខែមិថុនាតទៅ៕

កម្ពុជា-ថៃ ឯកភាពលើរបៀបវារៈ ៤ ក្នុងកិច្ចប្រជុំ JBC និងបដិសេធផែនទីដែលបង្កជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក!

កម្ពុជា-ថៃ បានពិភាក្សាទាក់ទងនឹងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) លើកទី៦ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ មុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ […]

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ទៅឧបត្ថម្ភកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម […]

នៅថ្ងៃនេះ កម្ពុជា នឹងប្រគល់លិខិតផ្លូវការដោយផ្ទាល់ដៃទៅ ICJ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែនជាមួយថៃ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ ៦៣ឆ្នាំមុន (នៅថ្ងៃទី ១៥ មិថុនា ១៩៦) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ តាមការបញ្ជាក់របស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ មន្ត្រីតំណាងកម្ពុជា នឹងប្រគល់លិខិតផ្លូវការនេះដោយផ្ទាល់ដៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។ […]

ឯកឧត្តម ប៉ែន បូណា៖ លិខិតផ្លូវការទៅកាន់ ICJ បង្កប់រយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ឯកឧត្តមបានចាត់ទុកលិខិតនេះមានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។ បង្កប់រយលានអត្ថន័យ ដោយឯកឧត្តមបានគូសបញ្ជាក់នូវចំណុចសំខាន់ដូចខាងក្រោម៖ ទី១៖ ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាពនិងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធីនិងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគីអស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំងទៅមុខលែងរួច កម្ពុជាមិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិដោយសន្តិវិធី។ទី២៖ […]