មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង […]
Archives
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស សួរសុខទុក្ខនាំយកថវិកាជូនប្រជាពលរដ្ឋ ៣៥០គ្រួសារ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ ទៅកាន់ទីតាំងមានសុវត្ថិភាព
នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស ថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ […]
ក្រុមហ៊ុន CBS បដិសេធការផ្សាយអត្ថបទរបស់សារព័ត៌មានថៃ The Nation ដែលថាអ្នកឧកញ៉ា គិត ម៉េង ផ្តល់មូលនិធិដល់សំណុំរឿងរបស់កម្ពុជាប្តឹងទៅ ICJ
ក្រុមហ៊ុន CBS ដែលមានទូរទស្សន៍ CTN, MyTV, CNC និងCBS Digital និងមានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក នៅថ្ងៃទី១៧ ខែមិថុនានេះ បានប្រកាសបដិសេធការផ្សាយអត្ថបទមួយរបស់សារព័ត៌មានថៃ The Nation នៅលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយដាក់ចំណងជើងថា៖“Kith Meng funds […]
២៦ឆ្នាំក្រោយសង្គ្រាម! គ្រាប់មីនតោននៅតែជា«ឃាតករលាក់មុខ»គំរាមកំហែងដល់សុវត្ថិភាពពលរដ្ឋ
កងកម្លាំងអង្គភាព CMAC កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តភារកិច្ច រាវរក និងបោសសម្អាតធានាសុវត្ថិភាព នៅតំបន់កើតហេតុផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យអ្នកបេីកបរអេស្ការវទ័ររងរបួសជាទម្ងន់ និងខូចខាតគ្រឿងចក្រអេស្កា ស្ថិតក្នុងតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាលទ្ធផល អ្នកជំនាញរកឃើញគ្រាប់មីនតោនបន្ថែមចំនួន ៣គ្រាប់ នៅក្នុងតំបន់ទីតាំងកើតហេតុនោះ។ បន្ថែមពីនេះ កាលពីថ្ងៃ ១០ មិថុនា ២០២៥ […]
រយៈពេល១៦ថ្ងៃ យុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់» មានអ្នកចូលរួមបរិច្ចាគកើនដល់ជាង ២៥ម៉ឺននាក់ និងប្រមូលបានថវិកាជាង៤លានដុល្លារអាមេរិក
រយៈពេលត្រឹមតែ១៦ថ្ងៃប៉ុណ្ណោះ យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» មានចំនួនអ្នកចូលរួមបរិច្ចាគរហូតដល់ជាង ២៥ម៉ឺននាក់ និងកៀរគរថវិកាបានចំនួនជាង៤លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាម បណ្តាញសង្គម និងក្រុមសិល្បករ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២៥នេះ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថា […]
តបនឹងភាពគន្លឹនរបស់ថៃ! កម្ពុជាសម្រេចបិទការនាំចូលបន្លែ–ផ្លែឈើពីថៃតាមច្រកព្រំដែនទាំងអស់
បណ្តាច្រកព្រំដែនទាំងអស់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ បន្ទាប់ពីការដាក់កំហិតនូវឱសានវាទរយៈពេល ២៤ម៉ោង របស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់។ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៦ […]
អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ «ឱ្យចេះប្រយ័ត្នសម្តី»
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ ឱ្យ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោក បិទព្រំដែនដោយឯកតោភាគី។ ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពីឯកឧត្តម Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា […]
ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ កាន់តែធំឡើង ខណៈ Trump ចេញការព្រមានដ៏អាក្រក់ឱ្យជម្លៀសខ្លួន
អ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកប្រយុទ្ធផ្លូវអាកាសរបស់ខ្លួនលើទីក្រុងតេអេរ៉ង់ ៥ថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារដ៏អាក្រក់មួយព្រមានអ្នករស់នៅក្នុងទីក្រុងឱ្យជម្លៀសខ្លួនចេញ។ លោក Trump បានសរសេរកាលពីយប់ថ្ងៃច័ន្ទថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរបានទេ” ។ ការព្រមានរបស់លោក មុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ពីកិច្ចប្រជុំកំពូលG7 នៅប្រទេសកាណាដា។ “គ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុង តេអេរ៉ង់ ជាបន្ទាន់!” លោក ត្រាំ បានបន្ថែម។ ក្រោយមកលោក Trump […]
សភាអ៊ីរ៉ង់ កំពុងរៀបចំច្បាប់ដើម្បីចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា សមាជិកសភាអ៊ីរ៉ង់កំពុងរៀបចំច្បាប់ដែលអាចរុញច្រានក្រុងតេអេរ៉ង់ឆ្ពោះទៅរកការចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ NPT ដើម្បីបញ្ជាក់ឡើងវិញនូវជំហរផ្លូវការប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យរបស់ក្រសួងការបទេស លោក Esmaeil Baghaei បាននិយាយថា “ផ្អែកលើការវិវត្តន៍នាពេលថ្មីៗនេះ យើងនឹងធ្វើការសម្រេចចិត្តដ៏សមស្របមួយ។ រដ្ឋាភិបាលត្រូវតែអនុវត្តសេចក្តីព្រាងច្បាប់របស់សភា ប៉ុន្តែសំណើកំពុងត្រូវបានរៀបចំ ហើយយើងនឹងសម្របសម្រួលក្នុងដំណាក់កាលក្រោយៗទៀតជាមួយសភា” ។ NPT ដែលអ៊ីរ៉ង់បានផ្តល់សច្ចាប័ននៅឆ្នាំ 1970 ធានាដល់ប្រទេសនានានូវសិទ្ធិក្នុងការបន្តថាមពលនុយក្លេអ៊ែរស៊ីវិលជាថ្នូរនឹងការតម្រូវឱ្យពួកគេបោះបង់ចោលអាវុធបរមាណូ និងសហការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA ។ អ៊ីស្រាអែល បាន ចាប់ […]
សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ […]