បន្ទាប់ពីចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ អញ្ជើញអមដំណើរសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅថ្ងៃទី៩ កញ្ញា រីឯពិធីសម្ពោធនឹងប្រារព្ធឡើង​នៅថ្ងៃទី២០ តុលា

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងទៀតថា សម្រាប់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៥០ស្ថាប័ន ដាក់ញត្តិជាផ្លូវការទៅកាន់តុលាការកំពូល ស្នើកាត់សិទ្ធិនយោបាយលោក រ៉ុង ឈុន!

តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៥០ស្ថាប័ន បានដាក់ញត្តិជាផ្លូវការទៅតុលាការកំពូល ដោយសង្ឃឹមថា សាលាឧទ្ធរណ៍ ឬតុលាការកំពូល នឹងសម្រេចតាមការស្នើរសុំ ដោយកាត់សិទ្ឋនយោបាយ លោកគ្រូ រ៉ុង ឈុន ទីប្រឹក្សាគណបក្សកំលាំងជាតិ ដែលជាមនុស្សសំខាន់របស់លោក សម រង្សុី និងបង្ការនយោបាយជ្រុលនិយមរបស់ លោក សម រង្សុី ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស ។ កាលពីថ្ងៃទី ១៦ ខែឧសភា […]

ផេនខេក ឈ្នះមកុដ Miss Queen Cambodia 2025 ភ្លាមមានរឿងចម្រុងចម្រាស់ថាជាប់ព្រោះខ្សែធំ ! 

ស្របពេលដែលបវរកញ្ញាភេទទី៣ ផេនខេក ឈ្នះមកុដ Miss Queen Cambodia 2025 កាលពីរាត្រីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ស្រាប់តែផ្ទុះការវែកញែកនិងមានរឿងចម្រុងចម្រាល់ជាច្រើនថា ផេនខេក ជាប់តាមខ្សែ ។  ផេនខេក គឺជាតារាកំប្លែងភេទទី៣ពោរពេញដោយសមត្ថភាព បើទោះបីជានាងមានគីឡូធ្ងន់ ប៉ុន្តែកេរ្តិ័ឈ្មោះក្នុងសិល្បៈរបស់នាង គឺល្បីខ្ទរខ្ទាយទាំងក្នុងនិងក្រៅប្រទេស រហូតនាងសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត Miss Queen Cambodia 2025 ជាលើកដំបូង […]

នគរបាលជាតិ៖ វីដេអូ «ស្រ្តី Overseas» ជាចេតនាបំភាន់សាធារណ​ជន​អំពីលទ្ធផលនៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជា​មួ​យ​​សហរដ្ឋអាមេរិក

អគ្គស្នងការដ្ឋានគរបាលជាតិ បានបង្ហាញការព្រួយបារម្ភខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសបុកឈ្មោះ ស្រ្តី Overseas ពាក់ព័ន្ធនឹងកិច្ចសម្ភាសរបស់លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយបំភ្លៃការពិត និងមានចរឹតញុះញង់ ធ្វើឱ្យមានការភាន់ច្រឡំអំពីលទ្ធផល នៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេងរបស់លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនោះទេ។ សារសំឡេងនោះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់ […]

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញការមិនពេញចិត្តចំពោះការបំភ្លៃអត្ថន័យស្លោកសន្តិភាពលើបណ្តាញសង្គម!

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញការសោកស្ដាយ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពបំភ្លើស បំភាន់ និងបំភ្លៃអត្ថន័យផ្ទាំងស្លោកសន្តិភាព ដែលបានបង្ហោះលើបណ្តាញសង្គម Facebook ដោយគណនីមួយឈ្មោះ «Sothea Chhin» ធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់គំនិតសាធារណៈ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ (សំឡូត-បាត់ដំបង,វាលវែង-ពោធិ៍សាត់,ក្រុងខេរភូមិន្ទ-កោះកុង) ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម […]

ផែនការសាងសង់សំណាញ់មេឃារបស់លោក Trump អាចចាប់ផ្តើមសម័យថ្មីនៃអាវុធនៅក្នុងលំហ

គម្រោងសាងសងសំណាច់មេឃា (Golden Dome) របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើតឡើងវិញនូវស្ថានភាពដ៏ចម្រូងចម្រាស មានអាយុកាលរាប់ទសវត្សរ៍ ដែលការសាងសង់ប្រកបដោយមហិច្ឆតាអាចកំណត់បទដ្ឋានក្នុងលំហអាកាស និងផ្លាស់ប្តូរទំនាក់ទំនងរវាងមហាអំណាចអវកាសកំពូលរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភានេះ។  យោងតាមអ្នកវិភាគអវកាសបានឱ្យដឹងថា ការប្រកាសសាងសង់សំណាច់មេឃា (Golden Dome) ដែលជាបណ្តាញផ្កាយរណប និងសព្វាវុធដ៏ធំនៅក្នុងគន្លងរបស់ផែនដី គ្រោងនឹងចំណាយទឹកប្រាក់អស់ ១៧៥ ពាន់លានដុល្លារ ដែលបង្កើនសមត្ថភាពយោធាលើលំហអាកាសបានយ៉ាងខ្លាំង។ ខណៈពេលដែលមហាអំណាចអវកាសដ៏ធំបំផុតរបស់ពិភពលោក […]

ក្រសួងយុត្តិធម៌នឹងរៀបចំកម្មវិធី«ជិះកង់អង្គរ លើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធី «ជិះកង់អង្គរ លើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីព្រឹក ដើម្បីរៃអង្គាសថវិកាគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។  ឯកឧត្តម កើត រិទ្ធិ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងរៃអង្គាសថវិកាដោយស្ម័គ្រចិត្តពីបណ្ដាមន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជន នានា ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។  កម្មវិធីជិះកង់អង្គរនេះ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលអា​ស៊ា​​នលើកទី៤៦ និងកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី នាសប្តាហ៍ក្រោយនេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរ សម្តេចធិបតី និង […]

ស្លាប់៤នាក់ និងបាត់ខ្លួន១៧នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងបង្កការបាក់ដីនៅភាគខាងត្បូងប្រទេសចិន 

យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កការបាក់ដីនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយយោធាត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពីរនាក់បានស្លាប់នៅក្នុងទីប្រជុំជន Changshi និងពីរនាក់មកពីភូមិ Qingyang ក្បែរនោះ ដែលមនុស្ស ១៩ នាក់មកពីគ្រួសារចំនួន ៨ ផ្សេងគ្នាត្រូវបានជាប់គាំងដំបូងបន្ទាប់ពីរងការវាយប្រហារដោយការបាក់ដី។ ប្រទេសចិនកំពុងប្រឈមនឹងរលកកម្ដៅកាន់តែខ្លាំង និងយូរជាងមុន […]