ក្លិបអ្នកកាសែតកម្ពុជា និងសារព័ត៌មានថៃ បានសហការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានលោក ពុយ គា ជាប្រធាន បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃខណៈដែលប្រតិភូនេះ បាននិងកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។  កិច្ចពិភាក្សានេះបានផ្តោតលើការពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការចែករំលែកព័ត៌មានទៅវិញទៅមក និងការស្វែងយល់ពីស្ថានភាពលើវិស័យសារព័ត៌មាននៃប្រទេសទាំងពីរ។ កន្លងមកក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ តែងតែផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក និងសហការគ្នាឆ្លើយតបលើព័ត៌មានក្លែងក្លាយ៕ ដោយ៖ ចិន្តា ទីទិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថ្កោលទោសគ្រោះថ្នាក់នាវាចម្បាំងថាជា «អំពើឧក្រិដ្ឋកម្ម»

ឧបទ្ទវហេតុដ៏ធំមួយបានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ ក្នុងអំឡុងពេលនៃការបាញ់បង្ហោះនាវាចម្បាំងកូរ៉េខាងជើងថ្មីមួយ ខណៈពេលដែលលោក គីម ជុងអ៊ុន (Kim Jong Un) កំពុងចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានហៅវាថាជា «អំពើឧក្រិដ្ឋកម្ម» ដែលមិនអាចអត់ឱនបាន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី២២ ខែឧសភានេះ។  លោក គីម បានឃើញការបរាជ័យនៃការបាញ់បង្ហោះនាវាពិឃាតទម្ងន់ ៥,០០០ តោននោះ បានលើកឡើងពីគ្រោះថ្នាក់នេះថាបណ្តាលមកពីការធ្វេសប្រហែស ដែលធ្វើឲ្យខូចកិត្តិយសជាតិ ហើយបានបញ្ជាឱ្យជួសជុលកប៉ាល់នេះ មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចក្នុងខែមិថុនា។ […]

ឯកឧត្តមហង់ជួន ណារ៉ុន ៖ បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យ ឯកទេសអប់រំសតវត្សទី ២១ ដំបូងគេនៅកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី ២១ ដំបូងបង្អស់នៅកម្ពុជា។ ឯកឧត្តមហង់ជួន ណារ៉ុនបានរៀបរាប់ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្រមូលផ្តុំឯកសារស្តីពី ការអប់រំរបស់កម្ពុជា ចាប់តាំងពី មុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូនិម្មិត […]

សម្តេចតេជោ ហ៊ុន សែន ឃើញរូប​ថតចាស់​ស្រណោះ​ដល់ការសាមគ្គី ដើម្បីជាតិ និង​ប្រជាជនកម្ពុជា

រូបភាពមួយ​សន្លឹកដែល​ជាការថត​ជុំគ្នា​ក្នុង​កិច្ចប្រជុំរដ្ឋសភា​លើក​​ទី៩ នីតិកាល​ទី១ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបាន​ឯកឧត្តម ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និងជាសមាជិក​រដ្ឋ​សភា​នាពេ​ល​បច្ចុប្បន្ន យកមកបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ រូបភាពមួយសន្លឹកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី​កម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ចូលទៅចែករំលែក​បន្ត ព្រមទាំងសរសេរសារស្តែងពីអារម្មណ៍របស់សម្តេចផងដែរ។ សម្តេចតេជោ បានគូសរំលេចថា «ឃើញរូបថតនេះពិតជាធ្វើឱ្យ​នឹក​ស្រ​ណោះ​គ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផង​មាន​សង្គ្រាម​ផង។ ពួកយើងសាមគ្គីគ្នាបានល្អណាស់ សម្តេច ហេង សំរិន ជា​ប្រធានក្រុមប្រឹក្សារដ្ឋ […]

២០០ ក្រុមហ៊ុនកំពុងវិនិយោគ​ ក្នុងតំបន់​អតី​ត​សមរភូមិរបស់កម្ពុជាពីអតី​ត​កាល

២០០ ក្រុមហ៊ុនកំពុងវិនិយោគក្នុងតំបន់អតីតសមរភូមិរបស់កម្ពុជាពីអតីតកាល នាពេលនេះហាក់មិនគួរឲ្យជឿសោះឡើយ។ មិនគួរឲ្យជឿត្រង់ថា តំបន់នេះជាកន្លែងឈរជើងប្រយុទ្ធគ្នាក្នុងសង្គ្រាម ប្រែក្លាយជាទីតាំងស្រូបទាញវិនិយោគមកពីគ្រប់ទិសទី ចិន អាមេរិក ជប៉ុន កូរ៉េជាដើម។ សមិទ្ធផលទាំងអស់នេះ មិនអាចប្រកែកបាន ហើយក៏មិនផាត់ចេញបានឡើយពីផ្លែផ្កានៃសុខសន្តិភាព។ សន្តិភាព ជាចំណុចដ៏ធំបំផុតដែលធ្វើឲ្យប្រជាជន និងវិនិយោគិន មានជំនឿជឿជាក់ ហើយសម្រេចចិត្តរកស៊ី ប្រសិនបើពេលនេះកម្ពុជាស្ថិតក្នុងភ្លើងសង្រ្គាម ម្លោះគ្មានឱកាសអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង […]

រដូវភ្លៀងចូលមកដល់តារាចម្រៀង ខាត់ សុឃីម ប្រកាសថា អំបិល ហើយជួយជួលខ្លួនផង ! 

ធ្លាក់ភ្លៀងប៉ុន្មានមេនេះស្រាប់តែតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ប្រកាសថា អំបិល ហើយសូមជួយជួលនាងទៅច្រៀងផង ។  មួយរយៈពេលមុនតារាចម្រៀងអ្នកនាង ខាត់ សុឃីម ត្រូវប៉ាន់ខ្លាំងខាងចម្រៀង ព្រោះត្រូវបានបងប្អូនតាមខេត្តក្រុងជាច្រើនជួលច្រៀងការជាបន្តបន្ទាប់ និងចេញតាមកម្មវិធីធំៗជាច្រើន ។ ដោយឡែកប៉ុន្មានថ្ងៃចុងក្រោយនេះនៅសុខៗស្រាប់តែអ្នកនាង ខាត់ សុឃីម ប្រកាសក្តែងៗថា អំបិល ហើយ សូមជួយជួលនាងទៅច្រៀងផង ។  មិនថាតែអ្នកនាង ខាត់ សុឃីម […]

លោក នែតានយ៉ាហ៊ូ៖ ការប្រមាថដោយឈាមប្រឆាំងនឹងអ៊ីស្រាអែលមានតម្លៃជាឈាម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ថាការបាញ់សម្លាប់មន្ត្រីស្ថានទូតវ័យក្មេងពីរនាក់នៅក្នុងព្រឹត្តិការណ៍ជនជាតិជ្វីហ្វនៅទីក្រុងវ៉ាស៊ីនតោនគឺជាគំរូដ៏គួរឱ្យរន្ធត់នៃការប្រឆាំងពួកនិយមដែលបានផ្ទុះឡើងទូទាំងពិភពលោកចាប់តាំងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។  ប៉ូលិសក្រុងវ៉ាស៊ីនតោនបានចាប់ខ្លួនជនសង្ស័យ ដែលបានស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន មុនពេលបាញ់សម្លាប់លោក យ៉ារ៉ុន លីឈីស្គី (Yaron Lischinsky) អ្នកស្រាវជ្រាវនៅស្ថានទូតអ៊ីស្រាអែល និងលោកស្រី សារាហ្ស មីលហ្គ្រីម (Sarah […]

រថយន្តដឹកជំនួយចំនួន ១០០ គ្រឿងចូលក្នុងតំបន់ហ្កាហ្សា ខណៈអន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល

អ៊ីស្រាអែលបានអនុញ្ញាតឱ្យរថយន្តជំនួយចំនួន ១០០ គ្រឿងដឹកម្សៅ អាហារទារក និងឧបករណ៍វេជ្ជសាស្ត្រ ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ខណៈដែលមន្ត្រីអង្គការសហប្រជាជាតិបានរាយការណ៍ថា បញ្ហាចែកចាយរហូតមកដល់ពេលនេះគ្មានជំនួយណាមួយទៅដល់មនុស្សដែលត្រូវការជំនួយនោះទេ។ នាយករដ្ឋមន្ត្រី បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ថាអ៊ីស្រាអែលនឹងបើកចំហចំពោះបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអាចឱ្យមានការវិលត្រឡប់របស់ចំណាប់ខ្មាំង។ ប៉ុន្តែបើមិនដូច្នេះទេ លោកនឹងបន្តយុទ្ធនាការយោធា ដើម្បីទទួលបានការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សា។ បន្ទាប់ពីការបិទផ្លូវរយៈពេល ១១ សប្តាហ៍លើការផ្គត់ផ្គង់ចូលទៅក្នុងតំបន់ហ្គាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាក់ថា រថយន្តជំនួយសរុបចំនួន ៩៨ […]

មន្ត្រីស្ថានទូតអ៊ីស្រាអែលពីរនាក់ត្រូវបានគេបាញ់សម្លាប់នៅក្រុង Washington D.C

អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែលឱ្យដឹងថា មន្ត្រីស្ថានទូតអ៊ីស្រាអែលពីរនាក់ត្រូវបានខ្មាំងកាំភ្លើងបាញ់សម្លាប់ ខណៈពេលចូលរួមក្នុងព្រឹត្តិការណ៍ជនជាតិជ្វីហ្វនៅសារមន្ទីរ Capital Jewish ក្នុងទីក្រុង Washington DC នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ។  ចំពោះបញ្ហាធ្វើឃាតនេះ មិនទាន់មានការអះអាងពីក្រុមណាមួយឡើយ។

កំពុងសប្បាយនៅ អាមេរិក ម៉ាដូណា នៅឆ្លៀតព្រលះតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសង ! 

ដោយសារមើលឃើញថាតារាកំប្លែង ខ្ញុង មិនខ្វល់ឬអើរពើរពីរឿងសងបំណុល ស្រាប់តែថ្មីៗនេះតារាកំប្លែងលោក ម៉ាដូណា ដែលកំពុងសម្តែង និងសប្បាយនៅលើទឹកដី អាមេរិក បានចេញមុខព្រលះតារាកំប្លែង ខ្ញុង ជាថ្មីម្តងទៀត រឿងបំណុល ។  លោក ម៉ាដូណា បាននិយាយថា «​ ឥលូវម្ចាស់ប្រ៊នបានយាយហើយ បោកលុយគ្នាជាង10ម៉ឺនដុល្លារ ចឹងបានលុយច្រើនដែល យកលុយមកសងផង ខ្ញុង ។ យកលុយដើរទិញដីជាមួយប្តី តែមិនសងគេគ្រប់គ្នាចឹង កុំអោយបាបបំពេញការងារអោយរួចលុយគ្នាដែលអោយខ្ចីផង កុំដើរខ្ចីលុយគេគ្រប់គ្នាហើយអត់សងចឹង ចូលចិត្តណាស់អាប្រើស្ទីលអាណិតកូន តែឆ្លៀតសប្បាយយកកូន១ទៀតអោយគេអាសូរ […]