សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ […]
Archives
សម្តេចតេជោ ហ៊ុន សែន៖ គោរមងារជា «សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង» ពិតជាស័ក្តិសមឥតខ្ចោះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាស សម្ដេច ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ប្រោសព្រះរាជទានគោរមងារ ជា “ សម្ដេច ឥស្សរវិទេសបញ្ញា […]
ហុងកុងជំរុញឱ្យសាកលវិទ្យាល័យនានាទទួលនិស្សិត ក្រោយសាកលវិទ្យាល័យ Harvard ហាមឃាត់និស្សិតបរទេសបន្តសិក្សា
ការិយាល័យអប់រំរបស់ទីក្រុងហុងកុង បានអំពាវនាវឱ្យសាកលវិទ្យាល័យនានាក្នុងទឹកដីចិន ទទួលអ្នកមានទេពកោសល្យខ្ពស់ បន្ទាប់ពីលោក ត្រាំ ហាមឃាត់សាកលវិទ្យាល័យ Harvard មិនឱ្យនិស្សិតបរទេសបន្តសិក្សា។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកហូតលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ និងកំពុងបង្ខំនិស្សិតបរទេសបច្ចុប្បន្នផ្ទេរទៅសាលាផ្សេងទៀត ឬបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ។ ការហាមប្រាមដែលមានប្រសិទ្ធភាពសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ កើតឡើងនៅពេលដែលរដ្ឋបាលបានលើកឡើងថា សាកលវិទ្យាល័យ Harvard បានជំរុញការប្រឆាំងនឹងសាសនា […]
ការតវ៉ាប្រឆាំងរបស់ពួកបំបែកខ្លួននាំឱ្យមនុស្សស្លាប់ ៧០០ នាក់នៅប្រទេសនីហ្សេរីយ៉ា
ការហាមឃាត់ជនជាតិដើមភាគតិច Biafra ឱ្យស្នាក់នៅក្នុងផ្ទះដោយក្រុមបំបែកខ្លួននៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ាបាននាំឱ្យមានការស្លាប់របស់មនុស្សជាង ៧០០នាក់នៅក្នុងតំបន់ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។ នេះបើយោងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយបានបញ្ជាក់នៅថ្ងៃទី២៦ ខែឧសភានេះ។ ក្រុម IPOB ដែលធ្វើយុទ្ធនាការដើម្បីផ្តាច់ខ្លួននៅភាគអាគ្នេយ៍ ដែលភាគច្រើនរស់នៅដោយក្រុមជនជាតិភាគតិច Igbo ត្រូវបានអាជ្ញាធរនីហ្សេរីយ៉ាដាក់ស្លាកថាជាអង្គការភេរវករ។ យោងតាមស្ថាប័ន SBM Intelligence បានរាយការណ៍ថាអ្នកស្លាប់គឺបណ្តាលមកពីជនស៊ីវិលដែលប្រឆាំងនឹងបទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះប្រចាំសប្តាហ៍រៀងរាល់ថ្ងៃចន្ទ និងនៅថ្ងៃជាក់លាក់ផ្សេងទៀត ក៏ដូចជាពីការប៉ះទង្គិចគ្នារវាងក្រុម IPOB និងកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា។ របាយការណ៍របស់ SBM បានឱ្យដឹងថា «យុទ្ធសាស្ត្រអនុវត្តច្បាប់របស់ […]
សិង្ហបុរី បើកភ្លើងខៀវទទួលយកពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន
រដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមអនុញ្ញាតឲ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន។ ការងារទាំងនោះរួមមាន ក្នុងវិស័យកម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវាជាដើម។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non-Traditional Sources-NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការ ក្នុងប្រភេទការងារផ្សេងបន្ថែមទៀតដូចជា ការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា […]
ស្តេចប្រ៊ុយណេ ជិះឡានចិនមកប្រជុំអាស៊ាន
ស្តេច ស៊ុល តង់ របស់ប្រ៊ុយណេ ដឹកឡានចិនយកមកជិះពេលចូលរួមប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី រីឯមេដឹកនាំ៩ប្រទេសទៀតជិះឡាន BMW ដែលម្ចាស់ផ្ទះផ្តល់ជូន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺព្រះអង្គជិះឡានចិន (ម៉ាក ហុងជី) តែប្រើឡានអមការពាររបស់អាម៉េរិក (ម៉ាក GMC)។ ប្រភព៖ លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ក្រៅឆាក និងប្រធានក្លិបអ្នកកាសែតកម្ពុជា
ក្រសួងទេសចរណ៍ នឹងរៀបចំ«ពិធីបុណ្យផ្សោតមេគង្គនិងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១»នៅខេត្តស្ទឹងត្រែង នាចុងខែឧសភា
ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ “ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការរៀបចំពិធីបុណ្យផ្សោតមេគង្គ […]
មេដឹកនាំអាស៊ានស្វែងរកវឌ្ឍនភាពសន្តិភាពមីយ៉ាន់ម៉ា និងយុទ្ធសាស្ត្រពាណិជ្ជកម្ម
មេដឹកនាំអាស៊ីអាគ្នេយ៍នឹងព្យាយាមម្តងទៀតនៅថ្ងៃចន្ទនេះ ដើម្បីនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមកពិភាក្សាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយ ហើយនឹងស្វែងរកមធ្យោបាយដើម្បីទូទាត់ភាពមិនប្រាកដប្រជាពាណិជ្ជកម្មសកលពីការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ មេដឹកនាំរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងបន្តពិភាក្សាអំពីសំណើស្តីពីប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារនៅទីក្រុងគូឡាឡាំពួ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធារបស់ខ្លួនបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អង់សាន សូជី (Aung San Suu Kyi) ដែលទទួលបានពានរង្វាន់ណូបែលនៅឆ្នាំ២០២១ ដោយបានបង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលប្រែក្លាយទៅជាការបះបោរទូទាំងប្រទេស។ ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ នឹងបន្តនិយាយដាច់ដោយឡែកទៅកាន់របបយោធា និងក្រុមប្រឆាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដើម្បីព្យាយាមជំរុញការចរចាដោយផ្ទាល់រវាងភាគីជម្លោះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី […]
អាយុកាលជាង១០០ឆ្នាំ! អគារពីសម័យបារាំងនៅក្នុងតំបន់អង្គរ គ្រោងបើកឱ្យប្រើប្រាស់ឡើងវិញ
អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីប្រកបដោយសុវត្ថិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារ ម៉ាឡេសុី នៅទីក្រុងគូឡាឡាំពួ រសៀលថ្ងៃអាទិត្យ ទី២៥ ឧសភា ២០២៥នេះ។ នេះជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ […]