តារាសម្តែង មាន សូនីតា លេងមួយក្តាំងកក្រើកអស់ពិភពសិល្បៈ ! 

តារាសម្តែង មាន សូនីតា លេងមួយក្តាំងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។ 

ខណៈពេលដែលបង្ហាញរូបភាពស្វីតស្វីតនិងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ ស្រាប់តែធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងម្នាក់ៗឆ្ងល់ថា តើ មាន សូនីតា ពិតជាមានគូស្នេហ៍ពិតប្រាកដ ឬគ្រាន់តែជាការសម្តែង ?

កន្លងមកតារាសម្តែង មាន សូនីតា កម្រនឹងបង្ហាញអាប្បកិរិយាប្លែកៗជាមួយបុរសណាម្នាក់ណាស់ បើទោះបីជានាងចង់រៀបការ និងមានគូជីវិតដូចជាមិត្តភក្តិក្តី ក៏នាងមិនដែលបង្ហាញមុខមាត់ពិតបុរសអាថ៌កំបាំងនៅក្នុងចិត្តឱ្យមហាជនបានឃើញដែរ ទើបតែថ្មីៗនេះនាងបែរជាបង្ហោះរូបភាព និងបង្ហាញពីចិញ្ចៀនពេជ្រដែលគូស្នេហ៍សុំរៀបការទៅវិញ ។ 

បន្ទាប់ពីឃើញ មាន សូនីតា បង្ហាញភាពស្និទ្ធស្នាល និងបង្ហាញពីចិញ្ចៀនពេជ្របែបនេះ មានអ្នកសិល្បៈជាច្រើនបានផ្ញើសារជូនពរនាង និងចង់ឃើញនាងស្លៀកឈុតរៀបការឆាប់ៗ ។ 

ជាមួយគ្នានេះផងដែរមានមតិខ្លះនិយាយថា មាន សូនីតា បង្ហាញចិញ្ចៀនពេជ្រនេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ពោលគឺនាងថតកម្មវិធីមួយ ដូច្នេះហើយទើបនាងមិនហ៊ានបង្ហាញមុខគូស្នេហ៍អាថ៌កំបាំងឱ្យមហាជនបានស្គាល់ … ។ 

ប៉ុន្តែទោះបីជាយ៉ាង ចំពោះរឿងនេះ មាន សូនីតា បានបញ្ជាក់ការពិតថា នេះគ្រាន់តែជាវីដេអូផ្សព្វផ្សាយ ប្រម៉ូតហាងតែប៉ុណ្ណោះ ៕