ក្រសួងយុត្តិធម៌នឹងរៀបចំកម្មវិធី«ជិះកង់អង្គរ លើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធី «ជិះកង់អង្គរ លើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីព្រឹក ដើម្បីរៃអង្គាសថវិកាគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ 

ឯកឧត្តម កើត រិទ្ធិ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងរៃអង្គាសថវិកាដោយស្ម័គ្រចិត្តពីបណ្ដាមន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជន នានា ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ 

កម្មវិធីជិះកង់អង្គរនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ផងដែរ។

សូមជម្រាបថា កម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក។

ដូច្នេះបើសិនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ មានបំណងចូលរួមក្នុងកម្មវិធីខាងលើ អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៦៩ ៩១៦ ៨២៩ ឬ ០៩៣ ៥២២ ៥៥៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕