សមាជិកក្រុម«2NE1» Sandara Park បង្ហើបថា អាចនឹងវិលមកកម្ពុជាសារជាថ្មីម្តងទៀត

ភ្ជាប់ជារូប ដែលបានថតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្នុង Instagram សមាជិកក្រុមតារាK-pop របស់កូរ៉េ 2NE1 គឺ Sandara Park បង្ហើបថា នឹងមានគម្រោងវិលត្រលប់មក កម្ពុជាសារជាថ្មីម្តងទៀត។ ការវិលមកកម្ពុជាម្តងទៀតនោះ គឺជាអាចការសម្ដែង ក៏ដូចជា សម្រាកវិស្សមកាល។ 

Screenshot

ក្នុងសំណេរ Sandara Park បានសរសេររៀបរាប់ថា ការសម្រាករយៈពេលខ្លីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទទួលបានការស្រឡាញ់ និងការចងចាំដ៏ស្រស់ស្អាត។ 

Sandara Park ថា កម្ពុជាពិតជាស្រស់ស្អាតណាស់ ប្រជាជនចិត្តល្អ ហើយអ្នកគាំទ្រពិតជាអស្ចារ្យ ប្រកបដោយថាមពលខ្លាំង ។ ក្រុម2NE1 ស្រលាញ់កម្ពុជា ហើយអរគុណយ៉ាងខ្លាំងសម្រាប់ការស្រលាញ់របស់ប្រជាជនកម្ពុជា។ 

គួរបញ្ជាក់ថា កំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 រួមមាន CL, ParkBom, Sandara Park និង Minzy បានមកសម្ដែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនៅកោះពេជ្រថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ៕

ដោយ៖​ Rotha

Screenshot
Screenshot
Screenshot