លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក ហ្ចាក់គី សែចិន (Jacky Sae Chen) កុងស៊ុលពាណិជ្ជកម្ម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ លោកកុងស៊ុលពាណិជ្ជកម្មចិន បានរាយការណ៍អំពីគម្រោងបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិននៅតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាច្រកទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសក្នុងតំបន់អាស៊ាន និងច្រកនាំចេញ-នាំចូល។ ខេត្តក្វាងស៊ី គឺជាតំបន់ឆ្នេរតែមួយគត់ នៅភាគខាងលិចប្រទេសចិន ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ និងជាច្រកព្រំដែនសម្រាប់ប្រទេសចិន ក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក […]
Archives
លោក ឡៃ ថៃចាន់ ឬ នេនថៃ ខំប្រឹងហ្វឹកហាត់ត្រៀមខ្លួនចូលប្រកួតកីឡាកាយវប្បកម្មដើម្បីដណ្តឹមមេដាយជូនជាតិ
មួយរយៈពេលចុងក្រោយនេះលោក ឡៃ ថៃចាន់ ឬ នេនថៃ ដែលទស្សនិកជនស្គាល់ថា ជាបុរសសង្ហាសាច់ដុំធំៗដែលមានទំនាក់ទំនងជាមួយកញ្ញា ពេជ្រ ចរណៃ នោះ កំពុងមមាញឹកខ្លាំងនៅក្នុងការហ្វឹតហាត់លត់ដំខ្លួនដើម្បីក្លាយទៅជាកីឡាករកាយវប្បកម្ម ដើម្បីត្រៀមខ្លួនទៅដណ្តើមមេដាយជូនជាតិ
តស៊ូនៅលើឆាកបវរកញ្ញាច្រើនលើកហើយ ចន សុទីម៉ា ទើបបានគ្រងមកុដបវរកញ្ញាចក្រវាឡ ២០២៣
កញ្ញា ចន សុទីម៉ា ធ្លាប់បរាជ័យនៅលើឆាកបវរកញ្ញាអស់ច្រើនលើកមកហើយ ប៉ុន្តែនាងមិនដែលបោះបង់ក្តីស្រមៃខ្លួនចោលឡើយ ទីបំផុតការតស៊ូរបស់នាងបានក្លាយទៅជាការពិត ដោយនាងបានក្លាយជាមកុដបវរកញ្ញាចក្រវាឡ ២០២៣ តាមបំណងប្រាថ្នា
ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានភ្លាម សម្តេច ហ៊ុន ម៉ាណែត ចុះជួបកម្មករភ្លែត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកទី៩ ខែកញ្ញានេះ បន្តបេសកកម្មចុះសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ
មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី ត្រៀមដំណើរការជួយដល់អាជីវកម្មដំបូង និងស្ត្រីលក់ដូរតាមផ្សារ ឬតាមផ្លូវ
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នា លើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេសស្ត្រីធ្វើអាជីវកម្ម នៅក្នុងកម្រិតមីក្រូ និងតូច ដើម្បីឈានទៅជួយគាំទ្រ លើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។ ជំនួបនេះ […]
គណៈកម្មការរដ្ឋសភា គាំទ្រការប្តូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានគាំទ្រទាំងស្រុង ការប្តូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”។ ការគាំទ្រខាងលើធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ […]
ប្រធានាធិបតីកូរ៉េ សន្យាពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចធិបតី បានបញ្ជាក់អំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេច ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និង មហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ នេះបើតាមការលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]
សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី […]
ចាប់ពីយប់នេះទៅ! ស្នងការខេត្តកំពត ប្រមូលក្រុមក្មេងទំនើងដែលមិនចេះដេកយប់ យកមកសំរាកនៅប៉ុស្តិ៍
ចាប់ពីយប់នេះតទៅ គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២ទាបភ្លឺ ក្រុមក្មេងទំនើងដែលមិនចេះសំរាន្តយប់ និងត្រូវប្រមូលយកមកទុកឲ្យសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានឲ្យឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ។ វិធានការនេះនឹងអនុវត្តទាំង ០៩ ក្រុងស្រុក។ នេះបើតាមការប្រកាសរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត។ វិធានការនេះ បន្ទាប់ពីក្រុមក្មេងទំនើងតែងតែបង្កភាពអណាធិបតេយ្យ បង្កការរំខាន និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍មួយនេះ។ កន្លងទៅ ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវស្នងការនគរបាលខេត្តកំពតប្រមូលជាបន្តបន្ទាប់ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ ទោះជាមានករណីបង្ក្រាប […]