ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងនាថ្ងៃ២៧ ខែមិថុនានេះថា សម្រែករាជសីហ៍ចំនួន ៨ ចំណុច ដែលបញ្ជូនចេញពីខេត្តព្រះវិហារ គឺជាសារសាធារណៈដ៏សំខាន់ ជូនចំពោះប្រជាជនថៃផង ពិសេសថ្នាក់ដឹកនាំ និងក្រុមគ្រួសារលោកថាក់ស៉ីន ស៉ីណាវ៉ាត ។

ករណីទាំង៨ ទាំងនោះ បានបង្ហាញពីកលល្បិច និងភាពគគ្លេីនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ គឺកម្ពុជា និងថៃ។
ករណីទាំង៨ រួមមាន៖
១/ ករណីនៃការបែកធ្លាយនៃការសន្ទនាតាមទូរស័ព្ទរបស់សម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ
២/ ករណីរឿងការចោទអំពីការឆបោកតាមអនឡាញ
៣/ ករណីការគំរាមពីថៃ និងយន្តការរបស់កម្ពុជា ឆ្លេីយតបនឹងបញ្ហាអគ្គិសនី និងអ៉ិនធេីណែត គឺកាត់ផ្តាច់តែម្តង
៤/ ករីការគំរាមលេីប្រេង និងឧស្ម័នរបស់ថៃ ហេីយកម្ពុជាបានធ្វេីការផ្តាច់ការនាំចូលទាំងស្រុង
៥/ ករណីពលករខ្មែរ ដែលធ្វេីការនៅថៃ
៦/ ករណីរឿងផែនការរៀបចំការរុះរេីគណ:រដ្ឋមន្ត្រី ថៃ ពីសំណាក់នាយករដ្ឋមន្ត្រីថៃ
៧/ ករណីរឿងជំងឺរបស់លោកថាក់ស៉ីន គឺកុហក គ្មានឈឺអ្វីទាំងអស់
៨/ ករណីនៃការគេចខ្លួនរបស់យីងឡាក់កន្លងទៅ
ជាកាតពិត ៨ ករណីខាងលេី នឹងផ្តល់ការរញ្ជួញថៃជាក់ជាមិនខាន តែនៅខ្វះរឿងប្រមាថព្រះមហាក្សត្រមួយទៀត សម្តេចតេជោ នៅមិនទាន់បានលេីកឡេីងទេ ដោយទុកជូនភាគីថៃ ប្រសិនបេីចង់ដឹង អាចបញ្ជូនបេសកជន មកស្តាប់ពីសម្តេចតេជោផ្ទាល់តែម្តង។
កម្ពុជា ត្រូវការមិត្ត ប្រកបដោយភាពស្មេីភាព ឈរលេីកិច្ចសហប្រតិបត្តិខ្ពស់ បម្រេីផលប្រយោជន៍ប្រជាជាតិទាំងពីរ និងអធិបតេយ្យភាព បូរណភាពទឹកដី ហេីយមិនឈ្លានពាន ឬប្រេីល្បិចកលបម្រេីផែនការណាមួុយរបស់ខ្លួនដាច់ខាត។
ឯកឧត្តម គួច វែងស្រ៊ុន សង្ត់ធ្ងន់ថា យេីងមិនស្អប់ថៃទេ តែថៃខ្លួនឯងចេញពីមួយក្រុមតូចបានក្បត់ និងរៀបចំផែនការអាក្រក់ ហេីយប្រមាថមកថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដូចនេះអ្នកក៏សាមសមនឹងទទួលលទ្ធផលនៃការបែកបាក់នេះ ហេីយសាកសមចំពោះមនុស្សដែលរមេីលគុណផងដែរ៕