ចាប់ផ្ដើមដំណើរការហើយ ព្រឹត្ដិការណ៍ប្រណាំងឡាន OFFROAD នៅលើទឹកដីគិរីរម្យ! Camcar Collection ក៏មានវត្ដមានចូលរួមផងដែរ

កុំរំលងឱ្យសោះបងប្អូន ព្រឹត្ដិការណ៍ប្រណាំងឡាន OFFROAD នៅគិរីរម្យ បានចាប់ផ្ដើមដំណើរការហើយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការរៀបចំឡើងដោយ OFFROAD CAMBODIA និងក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ។

បើយោងតាមគណៈកម្មការ OFFROAD បានឱ្យដឹងថា ការរៀបចំព្រឹត្ដិការណ៍ប្រណាំងឡាន OFFROAD នេះបានគឺកើតឡើងទៅបានដោយសារកត្ដាធំៗជាច្រើន ដែលមានដូចជា៖ ទី១, កើតឡើងដោយការស្រឡាញ់ចេញពីបេះដូង។ ទី២, ក្នុងនាមជាអ្នកស្រឡាញ់វិស័យនេះ លោកមានឆន្ទៈចង់ឱ្យមានធនធានមនុស្សក្នុងវិស័យនេះកាន់តែច្រើនដើម្បីចូលរួមប្រកួតខ្នាតអន្ដរជាតិ។

លោកបានបន្ថែមទៀតថា ព្រឹត្ដិការណ៍នេះនឹងមិនអាចទទួលបានជោគជ័យនោះទេ ប្រសិនបើមានតែលោកជាអ្នករៀបចំឱ្យកើតឡើងនោះ គឺទាល់តែមានវត្ដមានកីឡាករដែលស្រឡាញ់វិស័យប្រណាំងឡានចូលរួម និងបងប្អូនយើងចូលរួមលើកទឹកចិត្ដ និងទស្សនា។

គណៈកម្មការ OFFROAD បានគូសបញ្ជាក់ថា ព្រឹត្ដិការណ៍ប្រណាំងឡាន OFFROAD ស្វាគមន៍បងប្អូនទាំងអស់គ្នាចូលរួមទស្សនា ហើយវត្ដមានរបស់បងប្អូនទាំងអស់គ្នាគឺជាកត្ដាមួយជំរុញវិស័យកីឡាយានយន្ដ និងទេសចរណ៍កម្ពុជាឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។ វត្ដមានរបស់បងប្អូនទាំងអស់គ្នា គឺជាចំណែកមួយនៃជោគជ័យរបស់ពួកយើង។

សូមជម្រាបជូនថា នៅក្នុងព្រឹត្ដិការណ៍ប្រណាំងឡាន OFFROAD នេះគឺមានវត្ដមានបងប្អូនអ្នកដែលស្រឡាញ់វិស័យប្រណាំងឡានចូលរួមប្រកួតជាច្រើន។ ក្នុងនោះគេក៏ឃើញមានការចូលរួមប្រកួតដោយ Camcar Collectionផងដែរ។ លោក ឡាយ ភាល័យ ម្ចាស់ Camcar Collection បានឱ្យដឹងថា នៅក្នុងការចូលរួមប្រកួតនេះ គឺលោកមានគោលបំណងចង់ឱ្យមានការចូលរួមគាំទ្រឱ្យបានច្រើនក្នុងវិស័យ OFFROAD។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរ សម្រាប់បងប្អូនដែលជាគាំទ្រ Camcar Collection លោកឡាយ ភាល័យ ក៏មានកាដូរពិសេសចំនួន២៥ ចែកជូនបងប្អូនផងដែរ។ 

សូមគូសបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ប្រណាំងឡាន OFFROADនេះចាប់ផ្ដើមនៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៧នេះ ដោយក្រុម A ប្រណាំង 2SS, B ប្រណាំង 2SS និង Cប្រណាំង1SS។ ថ្ងៃទី២ A ប្រណាំង 4SS, Bប្រណាំង 2SS, Cប្រណាំង 2SS។ ថ្ងៃទី៣ គឺជាថ្ងៃប្រកួតផ្ដាច់ព័ត្រ ដោយកម្មវិធីបញ្ចប់ដោយការចែកពានក្រោមអធិបតីភាព ឯកឧត្ដម ទៀ ស្យាម៕

តោះចុះឈ្មោះទទួលបាន អាវទទួលបាន ប្រេងពី Camcar

តោះចុះឈ្មោះទទួលបាន អាវទទួលបាន ប្រេងពី Camcar Date : 29/06/2025 11:00 ជួបគ្នានៅស្តង់ Camcar X Nomad

Posted by Camcar Collection on Thursday, June 26, 2025