ថ្លែងក្នុងសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម […]
Archives
អបអរសាទ! ប្រាសាទអង្គរវត្ត ជាប់ជាកន្លែងមើលថ្ងៃរះល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងពិភពលោក
តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ ថ្ងៃរះ នៅក្នុងប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្ត របស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថា ជាកន្លែងល្អបំផុតក្នុងការមើលថ្ងៃរះ៕
សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល!
តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរនិងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់ និស្សិតនិងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍និងជួបជាមួយប្រមុខដឹកនាំប្រទេស។ ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។ […]
ទណ្ឌិត សម រង្ស៊ី កំពុងព្យាយាមអូសគណបក្សភ្លើងទៀន កម្លាំងជាតិ និងឆន្ទៈខ្មែរ ឱ្យចូលក្នុងផ្នូរជាមួយអតីតបក្សសង្រ្គោះជាតិ
ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានចេញសារអំពាវនាវដល់គណបក្សនយោបាយ៣ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ឱ្យឈប់ឈ្លោះដណ្តើមផលប្រយោជន៍គ្នាតទៅទៀត ហើយងាកមករួមសហការគ្នាវិញ
ក្រោយបទ«CALL ME PAPA» ផ្ទុះខ្លាំង តារារ៉េបខ្មែរមួយជីវិត និយាយ បះលើកំពូលតារាចម្រៀង រៀមច្បង២រូបដោយមិនខ្លាចញញើត
“ប្អូនគ្មានសិទ្ធិមកចាត់ចែងបង ឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ”
បក្សនយោបាយចំនួនបី អាចប្រឈមនឹងការផ្អាកសកម្មភាព ឬរំលាយចោល បើឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី
ក្រសួងមហាផ្ទៃព្រមានចំពោះគណបក្សនយោបាយមួយចំនួន ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលជាការបំពានច្បាប់ស្តីពីគណបក្សនយោបាយ។ព្រមានទុកជាមុននេះធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ហើយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី បានចែករំលែកបន្តនូវសេចក្តីអំពាវនាវនេះ។ ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ […]
ក្រុមហ៊ុនដឹកអ្នកដំណើរទាំង ៩នេះ អាចប្រឈមនឹងការបិទអាជីវកម្ម បើយឺតយ៉ាវបន្តសុពលភាពលិខិតអនុញ្ញាត
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបង្ហាញឈ្មោះក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ។ ការយឺតយ៉ាវផុតកំណត់ អាចប្រឈមនឹងការបញ្ចប់វិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ។ ក្នុងសេចក្តីជូនដំណឹងសេចក្តីជូនដំណឹង ក្រុមហ៊ុនទាំង៩ ដែលយឺតយ៉ាវក្នុងការស្នើសុំ ឬបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស រួមមាន៖ ១. ឫទ្ធិ មុនី អិចប្រេស & ឡូជីស្ទីក ឯ.ក, ២. […]
កម្ពុជា-ចិន ប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ ក្នុងបណ្តាឆ្នាំថ្មីៗនេះ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-ចិន មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ សម្តេចធិបតីបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ហើយជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។ […]
ក្វាតបុរាណ ឬត្បូងគ្រីស្តាល់ជិត ៧ពាន់គ្រាប់ បានពីកំណាយនៅកណ្តាលស្រះស្រង់ ត្រូវបានដាក់តាំងបង្ហាញ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន ៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ […]
ក្រសួងពីរ ដាក់ចេញវិធានការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅរដូវប្រាំង
ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ និងក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ឲ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងប្រទេសកម្ពុជា នៅរដូវប្រាំងមានសភាពក្ដៅហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរំឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង […]

