មិនធ្លាប់ទម្លាយរឿងស្នេហាផង ថន លក្ខិណា បែរជាថា « ២០២៤ ឈប់ស្រឡាញ់គេម្នាក់ឯងហើយ »

ចូលឆ្នាំ ២០២៤ ភ្លាម ពិធីការិនិ ថន លក្ខិណា ប្រកាសប្រាប់មហាជនថា « ២០២៤ ឈប់ស្រឡាញ់គេម្នាក់ឯងហើយ »

រដ្ឋមន្ត្រីបរិស្ថាន ជំរុញឲ្យរោងចក្រទាំងអស់យកចិត្តទុកដាក់លើការបញ្ចេញសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងពេលចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី […]

ឆ្នាំ២០២៣ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ២៦៨ ជាមួយទុនវិនិយោគជិត៤,៩លានដុល្លារអាមេរិក

ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

អាជ្ញាធរ ក្រុមហ៊ុន និងអ្នកដឹកភ្ញៀវ ជួបគ្នាដោះស្រាយបញ្ហាតម្លៃចំណត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ជុំវិញបញ្ហាថ្លៃសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប។ យោងតាមកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ រួចមក ជាលទ្ធផលគឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃសេវាប្រើប្រាស់ផ្លូវ និងចំណត។ ក្នុងនោះរដ្ឋបាលខេត្ត ក៏បានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា […]

វិស័យបីនេះ រំពឹងថា នឹងបន្តនិន្នាការល្អ ក្នុងឆ្នាំ២០២៤

វិស័យចំនួនបី រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តនិន្នាការល្អ និងមានកំណើនក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុង រង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ […]

រដ្ឋមន្រ្តីក្រសួងការងារ ស្នើឲ្យប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara កំពុងរត់ការពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែល

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានឲ្យដឹងថា លោកទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹកស្អាត ដើម្បីឲ្យពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។ ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” […]

មានបទពិសោធជោគជាំក្នុងវិស័យការទូត លោកស្រី សឿង រដ្ឋចាវី ចូលកាន់តំណែងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន និងម៉ុងហ្គោលីអាណត្តិថ្មី

លោកស្រី សឿង រដ្ឋចាវី តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង

នាយឧត្តមសេនីយ៍ ស ថេត ចង្អុលចំៗតំបន់ដែលមានពលរដ្ឋរងគ្រោះច្រើន ពីបទល្មើសបច្ចេកវិទ្យា

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា តំបន់ដែលមានប្រជាពល​រដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានីភ្នំពេញផ្ទាល់​តែម្ដង ដូច្នេះហើយមន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ […]

ACU ចេញដំណើរហើយ ដោយឃាត់ខ្លួនអភិបាលក្រុងកែបសង្ស័យពាក់ព័ន្ធ​ករណី​ពុករលួយ​

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២ ខែមករាម្សិលមិញ បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ម្នាក់ទៀត​ បន្ទាប់ពី​លោកបានបញ្ចប់កិច្ចប្រជុំមួយកាល ដោយសង្ស័យ​ពាក់ព័ន្ធ​ករណី​ពុករលួយ​