កែវ សុបញ្ញា គឺជាតារាស្រីដំបូងដែលប្រកាសត្រៀមនឹងចូលរោងការនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីបានភ្ជាប់ពាក្យនិងគូដណ្តឹងអស់ពេលជាង ២ ឆ្នាំ ក្នុងអំឡុងផ្ទុះ កូវីដ ១៩
Archives
BREAKING NEWS: មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិននោះទេ
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានច្រានចោលព័ត៌មានថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ ដោយមន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា ទីតាំងដែលប្រជាពលរដ្ឋបានចាកចេញកំពុងត្រូវបានគេដាំដើមឈើ និងស្មៅ ដើម្បីបង្កើនសោភ័ណភាព។ កាសែត The Cambodia daily ដែលមានមូលដ្ឋាននៅអាមេរិកបំរើនិន្នាការនយោបាយប្រឆាំងនោះ តែងតែបង្ហោះព័ត៌មានមិនពិត បំភ្លៃបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល […]
ជប៉ុន កំពុងរងគ្រោះរញ្ជួយដី ស្រាប់តែតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនប្រុសទៅដើរកម្សាន្តនៅទីនោះធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ
គ្រាន់តែតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះរូបភាពមួយសន្លឹកជាមួយនិងកូនប្រុសបណ្តូលចិត្តរបស់ខ្លួននៅទឹកដីប្រទេស ជប៉ុន ស្រាប់តែធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ ពីព្រោះនៅទីនោះកំពុងជួបគ្រោះរញ្ជួយដី
ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារស្រាវជ្រាវចាប់ខ្លួនរាល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួន
រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេច ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និងបានបង្កើតក្រុមការងារតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួនរាល់ជនបង្កពោលគឺមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ហើយគេចខ្លួនមិនទទួលខុសត្រូវជាបទល្មើសផ្សេងមួយទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ […]
ឯកឧត្តម ហេង សួរ៖ មិនទាន់មានព័ត៌មានអំពីពលរដ្ឋខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬស្នើសុំជំនួយនៅឡើយទេ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។ ឯកឧត្តមបញ្ជាក់ថា ចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
ស្ថានទូតប្រាប់ឲ្យពលរដ្ឋខ្មែរជប៉ុនទាំងអស់ ប្រុងប្រយ័ត្នពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ អាចបង្កជារលកយក្សស៊ូណាមិ
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ (កំរិត7.4) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កឲ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo នៅរសៀល ថ្ងៃទី០១ […]
សេង សុឃីម របស់ដែលខ្ញុំបោះចោលហើយ ខ្ញុំនិងមិនរើសយកមកវិញដាច់ខាត មិនថាសង្សារ ឬ ប្តី !
ទំនាក់ទំនងតារាស្រី សេង សុឃីម និងនាយ ចឺម បានចប់សព្វគ្រប់យូមកហើយ ដោយឡែកថ្មីៗនេះនៅតែមានលេចលឺព័ត៌មានថា តារាទាំងពីររូបនេះបានត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីបានផ្សះផ្សារនាពេលកន្លងមក
អ្នកនាំពាក្យ៖ យប់ឆ្លងឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់ របួស៥នាក់ ខណៈជនបង្កសុទ្ធតែរត់គេចខ្លួន
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៩ករណី បណ្តាលឱ្យជនរងគ្រោះ ស្លាប់ ចំនួន០៦នាក់, របួសធ្ងន់ ចំនួន០៣នាក់, របួសស្រាល ចំនួន០២នាក់។ ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក ០១ករណី មានរថយន្ត បុកម៉ូតូ០១គ្រឿងបណ្តាលឱ្យ ស្លាប់ ០១នាក់ និងរបួសធ្ងន់០១នាក់ បន្ទាប់មកជនបង្កបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។ […]
អបអរតារាស្រី ដាដាវ មានផ្ទៃពោះកូនស្រីទោះមិនទាន់រៀបការជាផ្លូវការ តែនាងទទួលបានសុភមង្គលខ្លាំងពីស្វាមី !
តារាស្រី ដាដាវ កំពុងរីករាយជាមួយនិងសមាជិកថ្មីបន្ទាប់ពីទទួលបានចំណងដៃដ៏ធំក្នុងជីវិត បើទោះបីជានាងនិងគូដណ្តឹងមិនទាន់បានរៀបចំពិធីមង្គលការជាផ្លូវការក្តី
កម្ពុជា មានបុណ្យជាតិផ្លូវការមួយទៀត នៅថ្ងៃទី២៩ធ្នូ គឺ «ទិវាសន្តិភាពនៅកម្ពុជា»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា។ យោងតាមអនុក្រឹត្យ ការកំណត់យក ថ្ងៃ២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ […]

