ក្រសួងអប់រំ មិនទទួលយកការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនទទួលយកការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងចំណោមប្រទេសលើសកលលោក នៅក្នុងគេហទំព័រ World Population Review 2025។ សេចក្តីថ្លែងការណ៍ របស់ក្រសួងអប់រំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។ ក្រសួងអប់រំ បានបញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់អប់រំរបស់ […]

ក្រោយកើតគ្រោះរញ្ជួយដី! រដ្ឋមន្ត្រីណែនាំមន្ត្រីរាជធានី-ខេត្ត ចុះពិនិត្យផលប៉ះពាល់លើសំណង់អាងទឹក និងសំណង់ធារាសាស្ត្រធំៗទាំងអស់

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា។ ទំនប់អាងទឹកតាសាលបានសាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០លានម៉ែត្រគូប មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ និងមានសំណង់សំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៧២០ម៉ែត្រមានកម្ពស់ […]

រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានឲ្យមានភាពរីកចម្រើន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាឲ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន។ ការចុះពិនិត្យដោយផ្ទាល់នេះ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមទាំងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) […]

ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់

សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី​សម្រេចបង្កើត​ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហេីយជាយន្តការបំពេញបន្ថែម​សំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម​ ម៉ុក​ ចន្ទ​សុធា​ ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន […]

បែកធ្លាយរូបភាពកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថត MV ចម្រៀង Fit ជាមួយ TEMPO Tris ! 

ទើបតែសម្រុកចេញបទចម្រៀងកន្រ្តឹមបែបចូលឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះបែកធ្លាយរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងរ៉េប TEMPO Tris នៅកកន្លែងថត MV ចម្រៀងមួយ ដែលមើលទៅហាក់បីដូចជាអ្នកទាំងពីរច្រៀង Fit ជាមួយគ្នាអីចឹង ។  តាមរយៈរូបភាពជាច្រើនសន្លឹកនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ក៏ដូចជាចង់ដឹងថា តើតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris កំពុងធ្វើការងារអ្វីរួមគ្នា ? រហូតមានអ្នកខ្លះបានលាន់មាត់ថា សង្ស័យតែតារាចម្រៀងទាំងពីរដួងនេះច្រៀង Fit ជាមួយគ្នាហើយមើលទៅ ?  ទោះជាយ៉ាងណាក្តី តាមប្រភពព័ត៌មានពីផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហើបប្រាប់ថា រូបភាពទាំងនោះគឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃសៅរ ទី២៨ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ដឹកដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន  រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលអនិច្ចកម្ម កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ១៥រោច ខែផល្គុន […]

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ព្រះមហាក្សត្រកម្ពុជា ដែលបានប្រទានសាររំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ ចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី បានផ្ញើសារថ្លែងអំណរព្រះរាជគុណ ជូនចំពោះព្រះមហាក្សត្រ នៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជ ទានព្រះរាជសារចូលរួមរំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ ចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាបងប្រុសបង្កើតរបស់សម្ដេចតេជោ ហើយលោកបានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន […]

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ហ្លួងម៉ែ ដែលបានព្រះរាជទានសារចូលរួមរំលែកមរណទុក្ខ កូរ៉ោនផ្កា និងព្រះរាជទ្រព្យចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី បានផ្ញើសារថ្លែងអំណរព្រះរាជគុណ ជូនចំពោះហ្លួងម៉ែ ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកមរណទុក្ខ កូរ៉ោនផ្កា និងព្រះរាជទ្រព្យចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេច។ សារលិខិតនោះមានខ្លឹមសារដូចតទៅ៖

នាយឧត្តមសេនីយ៍ សៅ សុខា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់ ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្ត ភូមិសំរោងជើង សង្កាត់សំរោង […]

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមកម្មវិធីចំនួន៤ ដើម្បីទទួលបានការផ្ទេរកម្មសិទ្ធិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កម្មវិធីទាំង៤ រួមមាន ដូចខាងក្រោម៖ […]