លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទេីបបញ្ចប់តួនាទីថ្មីៗតាមរយៈ ព្រះរាជក្រឹត្យចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣នេះ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ
Archives
ដោយសារពាក់ព័ន្ធករណីគ្រឿងញៀន មន្ត្រីនគរបាលម្នាក់ធ្លាក់របូតតំណែងពីអធិការរងក្រុងកំពត
អនុសេនីយ៍ឯក មាស ពិសិដ្ឋ ត្រូវបានស្នងការខេត្តកំពតស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីលុបឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិ ក្នុងតួនាទីជាអធិការរងក្រុងកំពត
សមាជិកបក្សភ្លើងទៀន ៤០០នាក់ចេញមុខតវ៉ាទាមទាទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន
សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សរុបប្រមាណជាង៤០០នាក់ នាំគ្នាតវានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទាទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣
កម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មគ្រប់ឃុំ-សង្កាត់ កំពុងអនុវត្តយ៉ាងស្វាហាប់
កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាននិងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ […]
“ស្តេចត្រីរាជញី ទម្ងន់១៦៣ គីឡូក្រាម ឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ” ចាប់បាននៅគល់ស្ពានគីហ្សូណា ខេត្តត្បូងឃ្មុំ”
កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សយ ស៑ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងត្រីរាជញីមួយក្បាលមានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២.២៥ម៉ែត្រ ដែលចាប់បានដោយអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣
បទ«CALL ME PAPA» ផ្ទុះខ្លាំងលើTikTok មានអ្នកVeiw 1.1B(1100លាន)ដងជុំវិញពិភពលោកនិងមានអ្នកធ្វើត្រាប់តាមជាង1.2លានVideos
ផ្ទុះខ្លាំងមែនទែនទប់មិនជាប់ឡើយ បទចម្រៀង «CALL ME PAPA» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ វូរូវូ ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ប្រទេស
ក្រុមហ៊ុនជប៉ុន KOJIMA គ្រោងពង្រីកការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាសម្រាប់នាំចេញ និងគម្រោងបង្កើតភូមិខ្មែរក្នុងខេត្តកាណាហ្គាវ៉ា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។ ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប […]
វត្តមានតារាស្រីល្បីឈ្មោះ សិទ្ធី នីកា និង ម៉ូនី វិជ្ជរ៉ា នៅស្តង់ពិព័រណ៌សៀវភៅលើកទី ១០ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន
មិនត្រឹមតែមានឈ្មោះជាតារាសម្តែងល្បីឈ្មោះដែលតែងតែណែនាំរឿងល្អៗ និង បង្កើតអ្វីដែលរីករាយទៅកាន់មហាជនប៉ុណ្ណោះតែតារាសម្តែង សិទ្ធី នីកា និង ម៉ូនី វិជ្ជរ៉ា
មកដឹងពីល្បិចឆបោកថ្មី! ប្រយ័ត្នទឹកភ្នែក ដោយសារស្កេនបាញ់ស្រួលៗ
បច្ចុប្បន្នយើងសង្កេតឃើញថា ការប្រើប្រាស់ QR Code មានភាពពេញនិយមយ៉ាងខ្លាំង តួយ៉ាងការស្កេនទូទាត់ប្រាក់ បេីកតំណភ្ជាប់ ស្វែងរកទីតាំង ភ្ជាប់ Wi-Fi ឬទាញយកនូវកម្មវិធីផ្សេងៗ ។ល។ ត្បិតការស្កេន QR code មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមធ្យោបាយក្នុងការវាយប្រហារលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ផងដែរ។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញល្បិចឆបោកថ្មី ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់ជាវិធីសាស្រ្តថ្មី ហៅថា “Quishing” ។ “Quishing” […]

