កូនប្រុសរបស់អតីតបុរសខ្លាំងនៃប្រធានសហភាពជាតិការ៉ែន (Karen) ឧត្តមសេនីយ៍ បូ ម្យ៉ា គឺ ឧត្តមសេនីយ៍ ណឺដាហ៍ ម្យ៉ា (Nerdah Mya) បានប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីរបបយោធាមីយ៉ាន់ម៉ា ហើយបង្កើតសាធារណៈរដ្ឋកាថូឡី (Kawthoolei) និងប្រកាសខ្លួនឯងជាប្រធានាធិបតីថ្មី រួមទាំងប្រកាសបង្កើតរដ្ឋាភិបាលថ្មី ការតែងតាំងនាយករដ្ឋមន្ត្រីថ្មី និងសមាជិកគណៈរដ្ឋមន្ត្រីថ្មី។
នៅក្នុងសេចក្តីប្រកាស លោក ណឺដាហ៍ ម្យ៉ា បាននិយាយថា សាធារណៈរដ្ឋកាថូឡី គឺជាទឹកដីដូនតារបស់ប្រជាជនការ៉ែន។ លោកក៏បានលើកឡើងពីអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការផ្លាស់ប្ដូរនេះផងដែរ។
លោក ណឺដាហ៍ ម្យ៉ា អះអាង ថា រដ្ឋាភិបាល មី យ៉ាន់ ម៉ា បាន ដួល រលំ ហើយ ប្រជាជន ការ៉ែន កំពុង បង្កើត រដ្ឋ ឯករាជ្យ។ គួរឲ្យដឹងថា មនុស្សជាង៤០០នាក់ រួមទាំងជនស៊ីវិល មេដឹកនាំយោធា និងកងទ័ពការ៉ែន បានចូលរួមក្នុងពិធីប្រកាសឯករាជ្យនេះ។
រដ្ឋាភិបាលកតូលី បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាសិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់ជនជាតិកាយីង (Karen) យោងតាមច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សសកល ជាពិសេសគឺការឆ្លើយតបទៅនឹងការជិះជាន់ ការរើសអើង និងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានអូសបន្លាយតាំងពីឆ្នាំ ១៩៤៩ (រយៈពេល ៧៧ ឆ្នាំមកហើយ)។
រដ្ឋឯករាជ្យថ្មីមួយនេះ មានរចនាសម្ព័ន្ធដឹកនាំដំបូង គឺនាយឧត្តមសេនីយ៍ ណឺដា ម្យ៉ា ជាប្រធានាធិបតី, លោក ស ប៊ូហ្គេពោ ជាអនុប្រធានាធិបតីទី ១ និងជារដ្ឋមន្ត្រីការបរទេសស្តីទី, លោក ស ដេវីដ ថាខើភ័រ អនុប្រធានាធិបតីទី២, លោក ស ភូថូលី នាយករដ្ឋមន្ត្រី, លោក ស ដេវីដ ឡដូ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិស្តីទី៕






