មហាជនជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញ ព្រះនាង ជេនណា បានសារភាពថា តារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាសិល្បការិនី ដំបូងគេដែលធ្វើឱ្យព្រះនាងដើរលើវិថីសិល្បៈដល់បច្ចុប្បន្ននេះ ។

ចាប់តាំងពីប្រលូកក្នុងវិស័យសិល្បៈមកទល់ពេលបច្ចុប្បន្ននេះ ព្រះនាង ជេនណា កម្រនឹងនិយាយពី បុគ្គលណាម្នាក់ណាស់ បើទោះបីជាព្រះនាងមាននិស្ស័យ និងដុងខ្លាំងនៅក្នុងវិស័យចម្រៀងក្តី ភាគច្រើនព្រះនាងធ្វើអ្វីៗតែម្នាក់ឯង ។
ព្រះនាង ជេនណា ថែមទាំងបាននិយាយថា « ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលមានឱកាសច្រៀងរួម គ្នាជាមួយបងៗសិល្បករមានទេពកោសល្យជាច្រើន ជាពិសេសនេះជាលើកទី១ដែលខ្ញុំបានជួបអ្នកមីង ឱក សុគន្ធកញ្ញា ដែលជាំសិល្បការិនីរៀមច្បងមួយរូប ដែលខ្ញុំគោរពស្រឡាញ់ក្នុងចិត្តតាំងពីក្មេងមក ។ អ្នកមីជាគំរូដែលផ្តល់នូវការបំផុសគំនិត និងជម្រុញខ្ញុំលើវិថីសិល្បៈរហូតមកទល់សព្វថ្ងៃ » ។
ក្រៅពីរំភើបចិត្តនបានចូលរួមសម្តែងនិងច្រៀងរួមគ្នាជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា ព្រះនាង ជេនណា ថែមទាំងបានបង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះតារាស្រីរួបនេះផងដែរថា បន្ទាប់ពីបានជួបអ្នកមីងផ្ទាល់ (ឱក សុគន្ធកញ្ញា ) ធ្វើឱ្យព្រះនាងកាន់តែគោរពស្រឡាញ់មីងលើសពីមុន ទៅទៀត ព្រោះតែភាពស្រស់ស្អាត ភាពទន់ភ្លន់ និងពាក្យសម្តីលើទឺកចិត្តល្អៗរបស់មីង ។ សូមអរគុណមីង កញ្ញា ដែលបានរួមចំណែកក្នុងការត្រួសត្រាយបើកផ្លូវវិស័យតន្រ្តី និងបង្កើតឱកាស សម្រាប់សិល្បករជំនាន់ថ្មីនៅក្នុងប្រទេសយើង ។

បន្ទាប់ពីឃើញព្រះនាង ជេនណា សារភាពបែបនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយម្នាក់ៗស្ទើរតែមិនជឿថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានជម្រុញផ្លូវចិត្តព្រះនាងយ៉ាងខ្លាំង ក្លាក្នុងការលើវិថីមួយនេះឡើយ ។ ព្រះនាង ជេនណា ថែមទាំងរំពឹងថាឱកាសក្រោយនិងមានឱកាស បានចូលរួមការងារជាមួយតារា ចម្រៀងរៀមច្បង ឱក សុគន្ធកញ្ញា ជាថ្មីម្តងទៀត ៕



