វិទ្យុ rfa ជាឧបករណ៍ផ្សព្វផ្សាយញុះញង់ បង្កឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តន៍ច្បាប់

ភស្តុតាងបង្ហាញថា ការផ្សាយរបស់វិទ្យុ rfa ខុសពិការពិត និងមានចេតនាញុះញង់ឲ្យមានការភាន់ច្រឡំមកលើសមត្ថកិច្ច មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីចុះផ្សាយរបស់វិទ្យុ កាលពីវេលាព្រឹកថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២៣ ថាមានការកាប់ឈើ ជាច្រើនដើម នៅក្នុងដនជម្រកសត្វព្រៃព្រះរការ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្មានការអើពើអនុវត្តន៍ច្បាប់” គឺជាការបំផ្លើសខុសពិការពិតទាំងស្រុង។ ករណីនេះមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សបានលះបង់កម្លាំងកាយ ចិត្ត និងពេលខ្លះបានបូជាជីវិត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនឱ្យកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ […]

នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន PFI លើវិស័យកសិកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាផ្តល់ការលើកទឹកចិត្ត ដែលមានលក្ខណៈអនុគ្រោះ តម្លាភាព និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ […]

ក្រុមហ៊ុនជប៉ុន កាន់តែមានទំនុកចិត្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់សាស្រ្តាចារ្យជប៉ុនថា រដ្ឋាភិបាលកម្ពុជា ប្រកាន់ទស្សនាទាន «អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ […]

ICAPP វាយតម្លៃខ្ពស់ចំពោះភាពចាស់ទុំនៃប្រជាធិបតេយ្យនៅកម្ពុជា និងការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព

គណៈប្រតិភូ ICAPP ដឹកនាំដោយឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-Yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣​នាវិមាន៧មករា។ គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យនៅកម្ពុជា​ដែលមានភាពចាស់ទុំ និងការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា […]

ឯកឧត្តម ហេង សួរ ស្នើឱ្យអង្គការOTITជំរុញក្រុមហ៊ុនជប៉ុនធំៗបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជា និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះពលរដ្ឋខ្មែរនៅជប៉ុន 

(តូក្យូ/ប្រទេសជប៉ុន)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។  ការស្នើបែបនេះរបស់ឯកឧត្តម ហេង សួរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។  នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការOTITជួយសម្រិតសម្រាំងយកសមាគមធំៗ […]

មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ អនុម័តសមាសភាពគណៈកម្មាធិការកណ្តាល ១៣រូប, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន

មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ,បានពិនិត្យ និងអនុម័ត សមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប ១៣រូប ដែលក្នុងនោះមាន ប្រធាន ១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អនុប្រធាន ៣រូប, អនុប្រធានអចិន្ត្រៃយ៍ ១រូប, […]

អាមេរិក ប្រកាន់យកវិធីសាស្ត្របែប «សន្តនិយម» ចំពោះទំនាក់ទំនងជាមួយកម្ពុជា, មានន័យដូចម្តេច?

ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកជំទាវ Melissa A. Brown បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត ក្នុងទំនាក់ទំនងអាមេរិក-កម្ពុជា។ លោកជំទាវឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយម ចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ […]

លោក ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងក្លាយជាយុវជនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា បានបញ្ចប់ការហ្វឹកហាត់នៅសាលារាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស

លោក ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងក្លាយជាយុវជនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា បានបញ្ចប់ការហ្វឹកហាត់នៅរាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស (The Royal Military Academy Sandhurst) បន្ទាប់ពីបានហ្វឹកហាត់ដ៏សកម្មនិងហ្វឹកហ្វឺន រយៈពេល៤៤អាទិត្យ ដែលនឹងបិទវគ្គសិក្សានាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងការទទួលគោរមងារ ជានាយទាហានជាន់ខ្ពស់ (នាយចំណង់)