ឆ្នាំមុនធ្លាក់! ឆ្នាំនេះបេក្ខជន ហែម ស៊ីណាត វ័យ ៥៧ឆ្នាំ វិលមកប្រឡងបាក់ឌុបជាថ្មី​ ដូចការតាំងចិត្តរបស់ខ្លួន

ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្តាសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី២ ខែវិច្ឆិកានេះ បង្ហោះសារជូនពរ និងផ្តល់កម្លាំងចិត្ត ជូនបេក្ខជន ហែម ស៊ីណាត ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំថ្មីនេះ។ ទន្ទឹមនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងខំមិនសារជូនពរនូវបេក្ខជនប្រឡងចាស់ជាងគេរូបនេះដែលមានអាយុ ៥៧ឆ្នាំ ហើយគេនៅចាំបានថា បេក្ខជនរូបនេះបានបរាជ័យម្តងហើយកាលពីសម័យប្រឡងឆ្នាំ២០២២។ អ្នកស្រី ហែម ស៊ីណាត គ្រូអក្ខរកម្ម នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ […]

ឯកឧត្ដម ស សុខា ព្រមាននគរបាលកុំពាក់ព័ន្ធគ្រឿងញៀន បើរកឃើញអាចបណ្ដេញចេញពីក្របខណ្ឌ

ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម

ឃាត់ខ្លួនស្រ្តីអាជីវករលក់មាសពេជ្រ ឆបោកលុយជាង ១ម៉ឺនដុល្លារ

ស្ត្រីជាអាជីវករឈ្មោះ រ៉េ​ន សុវណ្ណ​រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​គ្រឿងអលង្ការ​មាស​និង​ប្លា​ទី​ន​«​តូប​លេខ​៩៥» នៅ​ផ្សារ​ជម្ពូ​វ័ន មាន​ទីលំនៅភូមិ​ព្រៃ​ព្រីង​ជើង​២

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក តម្លៃ ២០លានដុល្លារ ត្រៀមដាក់ឱ្យដំណើរការឆាប់ៗនេះ

លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៅថ្ងៃទី១ ខែវិច្ឆិកា បានដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។ ក្រសួងបានឲ្យដឹងថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់-ទទួលជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទី២ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ […]

ថៅកែអចលនទ្រព្យមួយរូប ប្រកាសឲ្យដី១ឡូតិ៍តម្លៃជិត១ម៉ឺនដុល្លារដល់កីឡាករ ព្រំ សំណាង

ខណៈកាលប្រកួតរវាងកីឡាករ ព្រំ សំណាង និងកីឡាករភូមាជិតដល់ថ្ងៃឡើងសង្វៀនប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកានេះ ថៅកែអចលនទ្រព្យមួយរូបប្រកាសឲ្យដី១ឡូតិ៍ដល់លោក ព្រំ សំណាង បើទោះប្រកួតចាញ់ឬឈ្នះក្តី

ប្រជានេសាទ ដែលព្រលែងត្រីរាជចូលបឹងទន្លេសាបវិញ ទទួលបានលិខិតសរសើរ និងចាត់ទុកជាគំរូដ៏ល្អ

រដ្ឋបាលជលនៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរដល់លោកលោក ដែង ម៉ៅ នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានលែងប្រភេទត្រីរាជ១ក្បាល ដែលនេសាទបាន ទម្ងន់៥០គីឡូក្រាម ប្រវែង១,៥ម៉ែត្រ ចូលក្នុងបឹងទន្លេសាបវិញ។ ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណ និងកោតសរសើរលោក ដែន ម៉ៅ ចំពោះទង្វើជាគំរូនេះ និងស្នើសូមឲ្យបងប្អូនប្រជានេសាទទាំងអស់នៅលើបឹងទន្លេសាប រួមគ្នាយកចិត្តទុកដាក់ថែរក្សា […]

បឹងស្នោ ជាកន្លែងទាក់ទាញភ្ញៀវទេសចរ អង្គុយលំហែមើលថ្ងៃរៀបអស្ដង្គត និងទស្សនាហ្វូងបក្សាបក្សីរាប់ពាន់ក្បាល

បឹងស្នោមានទំហំ ១៤០០ម៉ែត្រ x ៩១០,៩ម៉ែត្រ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង (ទីរួមខេត្ត ឧត្តរមានជ័យ )

«អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នៅថ្ងៃទី២ ខែវិច្ឆិកានេះ

បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ ដោយមានរៀបចំពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការ។ នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនខ្ចីបំណុលបរទេសដោយគ្មានហេតុផល រហូតដល់ជំពាក់វ័ណ្ឌកឡើយ

កម្ពុជាមិនខ្ចីបំណុលគេរហូតដល់វ័ណ្ឌកឡើយ គឺខ្ចីយកមកវិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធធំៗ ដើម្បីបម្រើដល់សេដ្ឋ​កិច្ច ពោលគឺមិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០​នាក់ នៅ​តាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីមានប្រសាសន៍ថា យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណា ដោយសារកម្ចីនោះទេ ហើយយើងក៏មិនមែនខ្ចីបំណុលដោយគ្មានហេតុផល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងម្សៀចាស់វស្សារឿងការសរសេរនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងម្សៀចាស់វស្សារឿងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ព្រោះតែសិក្សាមិនចប់ថ្នាក់បណ្ឌិត ទើបមិនយល់ពីការសរសេរបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត