តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានដឹកដៃបុរសសង្ហា នូ ឧសភា ឡើងយន្តហោះទៅប្រទេស សឹង្ហបុរី កាលពីព្រឹកថ្ងៃទី ៣០ខែ តុលា នេះ បន្ទាប់ពីត្រឡប់មកពីឆែកសុខភាពនៅប្រទេសរួច
Archives
កញ្ញា ឌួង ហ្សូរីដា ការរៀបចំកម្មវិធីជួបជុំសិល្បករចាស់ជរាពិតជាមានសារៈសំខាន់ !
កញ្ញា ឌួង ហ្សូរីដា ដែលជាពិធីការិនីល្បីឈ្មោះមួយបានសរសើរពីការរៀបចំកម្មវិធីជួបជាមួយសិល្បកររៀមច្បង និង សិល្បករថ្មីចាស់ចំនួន ៥០០ នាក់ កាលពីថ្ងៃទី ២៧ ខែ តុលា កន្លងមកនេះ ក្រោមការរៀបចំរបស់ សមាគមមិត្តសិល្បៈ
ក្រសួងមហាផ្ទៃ ទទួលសំណូមពរពីពលរដ្ឋក្នុងហ្វេសប៊ុកបានជិត ៦០០គណនី និងដោះស្រាយបាន ២០៤គណនី
ក្រុមការងារតាមដានការដោះស្រាយចំពោះសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋ បានចេញរបាយការណ៍លទ្ធផលការងារក្នុងរយៈពេល៩ខែ (ពីខែមករា ដល់ខែកញ្ញា) ដោយបញ្ជាក់ថា ចំពោះមតិយោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនីក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។ […]
ប្រជាជនកម្ពុជាជិតពាក់កណ្តាលប្រទេស បានចូលរួមក្នុងយុទ្ធនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
គិតត្រឹមថ្ងៃនេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាល់ប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន អស់រយៈពេល២ខែកន្លងមកនេះ។ យោងតាមទិន្នន័យផ្តល់ដោយមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣០ ខែតុលានេះ សិស្សានុសិស្សសរុបចំនួន ១,៨៦១,២២៣ នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ សរុបចំនួន ៦៦,៥០៣ នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចំនួន ៣,៩៦៩ សាលា […]
ជប៉ុន បន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយ លោកជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នាជាផ្លូវការជាលើកដំបូង ចាប់តាំងទទួលបានការតែងតាំងជា រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមានសារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ […]
អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បើកដំណើរការឡើងវិញជាង ៧០ភាគរយ
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បើកដំណើរការឡើងវិញបានចំនួន៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥% ផ្ទះសំណាក់ ២១៣ទីតាំងស្មើនឹង៣,៧៣៥បន្ទប់ និងភោជនីយដ្ឋាន ១២០ទីតាំង ស្មើនឹង ៦១%។ ដោយឡែក ជើងហោះហើរចូលខេត្តសៀមរាបមានចំនួនជាង ២០ជើងក្នុងមួយថ្ងៃ ហើយមានអ្នកដំណើរចំនួនចន្លោះពី ២,០០០ ទៅ២,៦០០នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុបប្រមាណ […]
បណ្តាប្រទេសនានា បន្តរៀនសូត្រពីកម្ពុជាលើជំនាញបោសសម្អាតមីន
សិក្ខាកាមចំនួន៨នាក់មកពីប្រទេសកូឡុំប៊ី ទទួលការបណ្តុះបណ្តាលពីកម្ពុជាវគ្គហ្វឹកហ្វឺន “ការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន” ដែលមានរយៈពេល៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣។ វគ្គហ្វឹកហ្វឺនគ្រឿងចក្រនេះមានគ្រូបង្គោលចំនួន ៤រូប ដែលត្រូវផ្តល់ការហ្វឹក ហ្វឺនដល់សិក្ខាកាមទាំងផ្នែកទ្រឹស្តី និងការអនុវត្តនៅទីវាលផ្ទាល់។ វគ្គហ្វឹកហ្វឺននេះត្រូវបានគាំទ្រថវិកាទាំងស្រុងដោយអង្គការJICS។ សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ក៏ធ្លាប់បណ្តុះបណ្តាលវគ្គហ្វឺកហ្វឺនគ្រឿងចក្រនេះដល់ប្រទេសអឺុរ៉ាក់ និងប្រទសឡាវផងដែរ។ ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) […]
នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យសមត្ថកិច្ចទាំងអស់ត្រូវប្រុងប្រយ័ត្ន «ដ្រូន» នៅទីតាំងប្រារព្ធពិធីធំៗ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ សង្កត់ធ្ងន់ឲ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងទីតាំងប្រារព្ធពិធី។ ការណែនាំនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ […]
តារាចម្រៀងល្បីឈ្មោះ Taylor Swift ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតម្នាក់នៅអាមេរិក
កញ្ញា Taylor Swift គឺជាតារាចម្រៀងស្រីល្បីឈ្មោះ បោះសម្លេងទូទាំងពិភពលោក បានក្លាយជាមហាសេដ្ឋីស្រី ដែលកើបទ្រព្យពីបាតដៃទទេវ័យក្មេងបំផុត ប្រចាំសហរដ្ឋអាមេរិក

