KOICA ប្តេជ្ញាគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីឱ្យកម្ពុជាមានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់២០៥០ 

KOICA នឹងប្តេជ្ញាគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឈានទៅដល់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងឋានៈជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅថា KOICA

ក្រសួងការងារ៖ អង្គការUNESCO គឺជាដៃគូសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam (សារដារ អ៊ូម៉ារ អាឡាម) តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ

គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបអាជ្ញាប័ណ្ណ គិតត្រឹមឆមាទី១ ឆ្នាំ២០២៣

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបអាជ្ញាប័ណ្ណ ដើម្បីពង្រឹងវិស័យ បើគិតត្រឹមឆមាទី១ ឆ្នាំ២០២៣នេះ

ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា អាណត្តិទី៧នេះ គឺបាញ់ឆ្ពោះទៅមូលដ្ឋាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺពង្រឹង ជាងពង្រីក ជាពិសេសការកែទម្រង់ បាញ់ឆ្ពោះទៅថ្នាក់ក្រោមជាតិ។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងសម្រួចការធ្វើវិមជ្ឈការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ហានិភ័យថ្មីសម្រាប់ប្រជាពលរដ្ឋ គឺបញ្ហាសន្តិសុខសង្គម គ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យថ្មី សម្រាប់ពលរដ្ឋ គឺសន្តិសុខសង្គម បញ្ហាគ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងផ្សេងៗ។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន ដើម្បីប្រសិទ្ធភាព និងទម្ងន់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន។ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា […]

នាយករដ្ឋមន្ត្រី៖ ធ្វើអ្វីក៏ដោយ ត្រូវដាក់ទិសដៅប្រជាពលរដ្ឋជាធំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អ្វីក៏ដោយ ត្រូវធ្វើឡើង ត្រូវដាក់ទិសដៅប្រជាពលរដ្ឋជាគោលដៅធំ អ្វីដែលយើងក៏សាងត្រូវតែជាមូលដ្ឋានសម្រាប់បម្រើ និងការសម្រេចភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ នេះហើយគឺជាអ្វីនៃការបម្រើការអភិវឌ្ឍដោយចីរភាព និងដោយសមធម៌ នៅក្នុងគោលរាជរដ្ឋាភិបាលកន្លងទៅ និងសម្រាប់អនុវត្តបន្តរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ គោលដៅ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំ ជៀសវាងការប្រើប្រាស់អំណាចខុសច្បាប់

«រដ្ឋបាលរាជធានី ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេស ត្រូវជៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរឹងបំផុត ប្រសិនបើមានករណីរំលោភអំណាចនេះកើតឡើង» ។ នេះជាការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាខិតខំជួយដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក […]

នាយករដ្ឋមន្ត្រី៖ ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយកើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែតុលានេះថា ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១។ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ […]

ប្រមុខការទូតកម្ពុជា ជំរុញឲ្យបន្តកិច្ចសហការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ

ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដែងការគាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។​កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ច​ក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល​លើការផ្សព្វផ្សាយ «ភាពជាខ្មែរ» […]