លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពល ភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។
Archives
ក្រសួងរ៉ែ ដាក់ដំណើរការគោលការណ៍សម្រាប់ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា
ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយប្រកាស ដើម្បីដាក់ដំណើរការគោលការណ៍សម្រាប់ការ អនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។
តើសម្តេចតេជោ ហ៊ុន សែន មានបំណងពិតអ្វីខ្លះក្នុងការបន្តជំនួបជាមួយកម្មករ កម្មការិនី?
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ស្នើលើកលែងដល់លោក ស ឡុងដេត បន្ទាប់ពីសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ សម្រេចស្នើលើកលែងទោសដល់លោក ស ឡុងដេត បន្ទាប់ពីសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ។ តាមរយៈសំណេរក្នុងឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ជាមួយវីដេអូសំទោសរបស់លោក ស ឡុងដេត សម្តេចតេជោបានលើកឡើងថា៖ “ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈខ្ញុំស្នើរសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជា […]
សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា ដេកផ្ទះឈ្នះឯង ឥលូវខ្ញុំសុំប្រសិទ្ធនាមថា «ដេកផ្ទះឈ្នះអត់?»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា ដេកផ្ទះឈ្នះឯង ឥលូវខ្ញុំសុំប្រសិទ្ធនាមថា ដេកផ្ទះឈ្នះអត់?» ជាពាក្យថ្មីរបស់សម្តេចតេជោ ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ដោយកាលពីបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំងចេញសារអំពាវនាវដោយប្រើពាក្យថា «ដេកផ្ទះឈ្នះឯង» ដែលជាយុទ្ធនាការញុះញង់ឲ្យពលរដ្ឋកុំទៅបោះឆ្នោត ឬបើទៅបោះឆ្នោតត្រូវគូសសន្លឹកឆ្នោតចោល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ […]
ជីវិតនយោបាយរបស់អ្នកប្រឆាំងមួយចំនួន អាចនឹងត្រូវបញ្ចប់ ប្រសិនបើច្បាប់ថ្មីស្ដីពីការបោះឆ្នោត លេចរូបរាងឡើង
កាលពីព្រឹថ្ងៃទី១៣ ខែមិថុនា ក្នុងពេលចុះជួបជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ សម្ដេចតេជោក៏បានមានប្រសាន៍ផងដែរថា អ្នកដែលកំពុងធ្វើយុទ្ធនាការមិនទៅបោះឆ្នោត សូមធ្វើបន្តទៀតចុះ ក្នុងពេលដែលច្បាប់ថ្មីស្ដីពីការបោះឆ្នោតនឹងត្រូវចេញនៅពេលឆាប់ៗនេះ ដែលនឹងដកសិទ្ធិអ្នកមិនទៅបោះឆ្នោតដោយមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយៗដែរ ។
សម្តេចតេជោ ហ៊ុន សែន ហៅ ស ឡុងដេត ដែលកំពុងរត់គេចខ្លួន ត្រឡប់មកវិញនិយាយគ្នាក្នុងតុលាការ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបុគ្គល ស ឡុងដេត ជាសមាជិករបស់គណបក្សប្រឆាំងនៅកម្ពុជា ដែលបានរត់គេចពីភ្នំពេញទៅប្រទេសថៃ ត្រឡប់មកវិញជាបន្ទាន់ ទោះបីជារត់គេចក៏គង់តែគេចាប់ខ្លួនបញ្ជូនមកវិញដដែល។ ក្នុងពិធីជួបជាមួយនឹងកម្មករកម្មារិនីជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានដាក់បញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន បើឃើញបុគ្គលរូបនេះ ត្រូវចាប់ខ្លួន ព្រោះបុគ្គលនេះ មានដីកាតុលាការហាមចេញទៅក្រៅប្រទេស ដោយសម្តេចបញ្ជាក់ថា យប់មិញបុគ្គលរូបនេះបានរត់ទៅថ្មដាតែអាជ្ញាធរមិនឲ្យឆ្លងដែន ឥលូវបានទៅដល់ច្រកចាំយាម […]
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា បើចិត្តសឿងកុំទៅបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងថា បើអ្នកឯងចិត្តសឿងសូមកុំទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នោះនឹងបាត់សិទ្ធិឈ្មោះឲ្យគេបោះឆ្នោត។ សម្តេចតេជោបានថ្លែងបែបនេះ ដោយឆ្លើយតបទៅក្រុមបក្សប្រឆាំងក្រៅប្រទេស ដែលធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា […]
អស់ជំនឿចិត្តធ្វើឲ្យសកម្មជនបក្សភ្លើងទៀននៅស្រុកក្រូចឆ្មារ សម្រេចចិត្តទម្លាក់ស្លាកគណបក្សចេញពីមុខផ្ទះ
សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀននៅភូមិទួលសម្បត្តិ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន ។
ថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី ផលិតកម្ម Galaxy Navatra ប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»
ថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី ផលិតកម្ម Galaxy Navatra បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។