ដោយសង្កេតឃើញថា ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅតែបន្តធ្វើការត្រួតពិនិត្យអនុលោមភាពតាមស្ថានីយ ដេប៉ូប្រេងឥន្ធនៈនានា ដើម្បីការពារដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋត្រូវធ្វើដំណើរច្រើនទៅទីជិតទីឆ្ងាយ។ ដូចនេះ នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ នេះ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តក្រចេះ បានធ្វើការត្រួតពិនិត្យលើស្ថានីយ ដេប៉ូសរុបចំនួន ១០ទីតាំងផ្សេងៗគ្នា ដែលជាលទ្ធផលល្អ […]
Archives
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានជំនឿថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្វីស នឹងជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស នឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ឯកឧត្ដមថ្លែងបែបនេះ នាឱកាសអនុញ្ញាតជូន ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស និងសហការីចូលជួបសម្ដែងការគួរសម […]
ត្រៀមៗអ្នកទៅលេងស្រុកកំណើត! រថយន្តក្រុងជិះមិនអស់ប្រាក់ ចេញដំណើរនៅព្រឹកស្អែកនេះហើយ
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបុណ្ឌ ប្រពៃណីជាតិខ្មែរ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី១១ ខែតុលានេះ អំពាវនាវដល់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ អញ្ជើញទទួលសេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុងទៅស្រុកកំណើត ជិះដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព ផាសុកភាព […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអុីស្រាអែលមានភាពស្ងប់ស្ងាត់ ហើយនិស្សិតខ្មែរទាំងអស់មានសុវត្ថិភាព
អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី១០ តុលា ឆ្នាំ២០២៣នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយ ដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ […]
កម្ពុជា ត្រូវបានចាត់ចូលជាប្រទេសដែលទទួលបានប្រភពធនធានទំហំធំពី ADB
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបដើម្បីសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក វីនហ្រ្វែត វីកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣, កាលពីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ […]
មន្រ្តីជំនាញ ឲ្យផ្អាកលក់ចាហួយវៀតណាមជាបន្ទាន់ ក្រោយមានករណីពុលសិស្សសាលា ៤នាក់
អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងនៅថ្ងៃទី៩ ខែតុលាថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យបានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ភ្លាមៗ ក្រោយបានទទួលព័ត៌មានថាសិស្សសាលាចំនួន ៤នាក់បានក្អួតបង្អោរក្រោយញាំអាហារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ ក.ប.ប. បញ្ជាក់ថា ករណីពុលអាហាររបស់សិស្សសាលានេះ គឺស្ថិតនៅបឋមសិក្សាបន្ទាយមានឬទ្ធិ ឃុំរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ករណីពុលនេះបានធ្វើឱ្យសិស្សចំនួន ១នាក់បញ្ជូនទៅសម្រាកនៅមន្ទីពេទ្យ និង៣នាក់បានសម្រាក់ព្យាបាលនៅផ្ទះ។ […]
តារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxy Navatra ធ្វើឱ្យកក្រើកឆាកតន្រ្តី នៅ បាងកក ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ក្នុងថ្ងៃកាន់បិណ្ឌ ៩
បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីធំនៅប្រទេស កូរ៉េ ផលិតកម្ម Galaxy Navatra ក៏បានដឹកនាំតារាចម្រៀងជាច្រើនរូបទៅចូលរួមប្រគំតន្រ្តីនៅទីក្រុង បាងកក ប្រទេស ថៃ រួមជាមួយនិងពិធីកាន់បិណ្ឌ (បិណ្ឌ ៩ ) ក្រោមការដឹកនាំរបស់អ្នក ឧកញ៉ា ឡេង ប្រុស សហការជាមួយស្ថានទូត ក្រុមហ៊ុន និងក្រុមការងារផ្សេងៗទៀត ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ ធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង
កញ្ញា ហ៊ិន លីដា រៀបរាប់ទាំងទឹកភ្នែកមុននឹងក្លាយជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra
កញ្ញា ហ៊ិន លីដា បានរៀបរាប់ទាំងទឹកភ្នែកថា មុននឹងក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra នាងបានជួបនូវការលំបាកជាច្រើនក្នុងជីវិត ប៉ុន្តែការលំបាកនោះបានរសាត់ទៅអស់ បន្ទាប់ពីនាងរកឃើញទ្រនំសុខសាន្តមួយ
នាយករដ្ឋមន្ត្រីបញ្ជាក់ថា និស្សិតខ្មែរនៅអុីស្រាអែល ៣២៣នាក់ បានជម្លៀសទៅកន្លែងសុវត្ថិភាព និងនៅសល់ ១៣១នាក់ទៀត កំពុងស្ថិតក្នុងតំបន់ហានិភ័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាកិច្ចអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅអុីស្រាអែល គឺសម្តេចបានដាក់ចេញគោលការណ៍ឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ចំនួនប្រជាពលរដ្ឋនៅអុីស្រាអែលទាំងអស់ និងរកឲ្យឃើញនូវព័ត៌មានថាតើពួកគេនៅទីណា ដើម្បីងាយស្រួលអន្តរាគមន៍ជួយ។ សម្តេចធិបតីនាយរកដ្ឋមន្ត្រីបានឲ្យដឹងថា មកដល់ព្រឹកនេះ តាមទន្និន័យដែលសម្តេចទទួលបានគឺមានពលរដ្ឋខ្មែរយើងពិសេសនិស្សិតនៅអុីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះបានជម្លៀសចេញទៅកន្លែងសុវត្ថិភាពចំនួន ៣២៣នាក់ និងនៅ ១៣១នាក់ទៀត កំពុងស្ថិតនៅតំបន់រងហានិភ័យនៅឡើយ ដែលយើងកំពុងបន្តសហការជាមួយអាជ្ញាធរអុីស្រាអែល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងបែបនេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុវត្ថិភាពរបស់ពលរដ្ឋ ជាពិសេសនិស្សិតខ្មែរនៅអុីស្រាអែល ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល
ជាថ្មីទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតចំពោះគ្រួសារសពរបស់និស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្តម ដែលបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នានៅប្រទេសអុីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។ ពីវេទិកាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសជូនជនរួមជាតិ ជាពិសេសនិស្សិតខ្មែរនៅអុីស្រាអែល និងក្រុមគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅអុីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល […]

