សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។ យុទ្ធសាស្ត្រជាតិនេះ […]
Archives
អតីតនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់យោបល់ឲ្យជួលយន្តហោះពិសេសទៅដឹកនិស្សិតជាង ៤០០នាក់ ក្នុងករណីអុីស្រាអែលតម្រូវឲ្យជម្លៀសប្រជាជនចេញ
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលថា ក្នុងករណីអុីស្រាអែលចាំបាត់តម្រូវឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីអុីស្រាអែល គឺកម្ពុជាមិនត្រូវខ្លាចនឹងចំណាយលើការជួលយន្តហោះពិសេសទៅដឹកនិស្សិតជាង ៤០០នាក់ ចាកចេញពីអុីស្រាអែលនោះឡើយ។ យ៉ាងណាមិញសម្តេចតេជោមិនជឿថា អុីស្រាអែលនឹងមានសំណូមពរបែបនេះ មកកាន់កម្ពុជានោះទេ សម្តេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា ពាក់ព័ន្ធនឹងពលរដ្ឋ និងនិស្សិតខ្មែរនៅអុីស្រាអែល សម្តេចនៅតែរក្សាជំហរដូចករណីនៅកូរ៉េខាងត្បូងដែលមានការគំរាមវាយប្រហារពីកូរ៉េខាងជើង និងដូចស្ថានភាពនៅប្រទេសចិន អំឡុងពេលកូវីដ១៩ គឺមិនជម្លៀសនិស្សិត និងពលរដ្ឋខ្មែរពីអុីស្រាអែលនោះឡើយ បើរដ្ឋាភិបាលអុីស្រាអែលមិនតម្រូវឱ្យជម្លៀសទេនោះ។ សម្តេចតេជោ […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងទាំងឡាយឲ្យរៀនសូត្រពីសម្តេច ព្រោះសម្តេចនៅតែមានឥទ្ធិពលនយោបាយក្នុងប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជូនសារទៅក្រុមប្រឆាំងទាំងឡាយ ដែលវាយតម្លៃសម្តេចខុស មិនហានចុះចេញពីអំណាចទេ ក៏ប៉ុន្តែក្រុមនោះស្គាល់សម្តេចតិចពេកហើយ ដោយត្រូវរៀនសូត្រពីសម្តេចបន្ថែមទៀត ដោយហោចណាស់សម្តេចរស់បាន ៣០ឆ្នាំទៀត ហើយសម្តេចក៏នៅតែមានឥទ្ធិពលនយោបាយក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា […]
សម្តេចតេជោ ហ៊ុន សែន៖ ឥលូវនាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ម៉ោង១ម៉ោង២មិនទាន់បានសម្រាក
«ឥលូវនេះ នាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ឥលូវចេះនិយាយដែរ ម៉ោង១ម៉ោង២ មិនទាន់បានដេក, កូនពៅនោះប្រាប់ថា ថតមុខបងណែតទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយចាំផ្ទៀងមើលថាមុខជ្រួញប៉ុន្មាន?» នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន […]
សម្តេចតេជោ ហ៊ុន សែន៖ ៥៣ឆ្នាំកន្លងទៅនេះ ពេលនេះជាពេលដែលខ្ញុំសុខសប្បាយ មិនដូចពេលធ្វើជានាយករដ្ឋមន្ត្រី
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ៥៣ឆ្នាំកន្លងទៅនេះ ពេលនេះជាពេលដែលសម្តេចសុខសប្បាយបំផុត។ សម្តេចបានរំលឹកថា កាលពីសម្តេចនៅធ្វើជាទាហានកិច្ចការជាច្រើននៅចំពោះមុខ ភ្ញាក់ឡើងប្រញេរប្រញ៉ាប់ ឯកសារគរលើតុ រហូតធ្វើជានាយករដ្ឋមន្ត្រី, ឥលូវនេះពេលសម្តេចភ្ញាក់ឡើងមិនចាំបាច់ប្រញាប់ប្រញាលទេ អាចមានពេលមើលនេះមើលនោះ។ សម្តេចបានថ្លែងបន្តថា៖ «ឥលូវនេះ នាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ឥលូវចេះនិយាយដែរ ម៉ោង១ម៉ោង២មិនទាន់បានដេក, កូនពៅនោះប្រាប់ថា ថតមុខបងណែតទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយចាំផ្ទៀងមើលថាមុខជ្រួញប៉ុន្មាន?»។ សម្តេចតេជោ […]
សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះតួអង្គ ៤នាក់ ដែលបានមរណកាលអំឡុងពេលថតភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះតួអង្គ ៤នាក់ ដែលបានមរណកាលក្នុងរយៈពេលនៃការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ «ទីមួយមេបញ្ជាការ សុខ សារឿន កាលដែលពេលយើងចាប់ផ្តើមថត គាត់នៅរស់ ទីពីរបងប្រុងរបស់ខ្ញុំហ៊ុន ណេង ទីបី អ្នកគ្រូពេទ្យ តាំងលី ឯទីបួន ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់ ហើយដែលឥលូវរឿងបានកើត ប៉ុន្តែពួកគាត់មិនបានមើលរឿងដែលត្រូវបានសម្តែងជាតួអង្គរបស់គាត់នោះទេ»។ សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» […]
សម្តេចតេជោ ហ៊ុន សែន៖ ការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាការចំណាយច្រើនបំផុតក្នុងប្រវត្តិខ្សែភាពយន្តនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកថវិការសម្រាប់ការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាការចំណាយច្រើនបំផុតក្នុងប្រវត្តិនៃខ្សែភាពយន្តនៅកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ […]
តើក្រុមឧទ្ទាមប៉ាឡេស្ទីនហាម៉ាស មានដើមកំណើតបែបណា?
តើក្រុមឧទ្ទាមប៉ាឡេស្ទីនហាម៉ាស មានដើមកំណើតបែបណា?
ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យអាជ្ញាខណ្ឌទាំង១៤ ត្រៀមទប់ទល់គ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមបានណែនាំ ជាពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ត្រូវកំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមក៏ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង និងមធ្យោបាយ។ […]
អតីត Miss Global Cambodia 2022 អែម គុនថង ទម្លាយអាថ៌កំបាំងដ៏ជូរចត់ធ្លាប់ជាពលការិនីនៅប្រទេស ជប៉ុន
មានទស្សនិកជនតិចតួចណាស់ដែលដឹងពីប្រវត្តីដ៏ជូរចត់របស់ អែម គុនថង មុននឹងនាងក្លាយទៅជា Miss Global Cambodia 2022 ។ ការពិត អែម គុនថង ធ្លាប់ជាពលការិនីចំណាកស្រុក ដែលបានចេញទៅធ្វើការងារនៅប្រទេស ជប៉ុន តាំងពីមានវ័យ ១៦ ឆ្នាំ នាងបានតស៊ូក្នុងជីវិតជាពលការិនីយ៉ាងលំបាក ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ

