មិត្តភក្តិរួមជំនាន់ សុខ ពិសី បានរៀបការជា បន្ត បន្ទាប់ ដោយឡែក សុខ ពិសី ជាស្រីស្អាត និងមានប្រជាប្រិយភាពខ្លាំងខាងចម្រៀងមួយរូបផងដែរ បែរជាមិនហ៊ានដឹងដៃគូស្នេហ៍ខ្លួនចូលរោងការទៅវិញ បើទោះបីជាឆ្នាំនេះមានវ័យជាង ៣០ ឆ្នាំក្តី ។
Archives
មានរឿងអ្វីបានស្ថាប័ន Miss Grand Cambodia ប្រកាសដកបេក្ខភាព កែវ ស្រីលីន តំណាងខេត្ត កំពត ពីកម្មវិធីធំនេះ ?
នាប៉ុន្មានម៉ោងមុននេះស្ថាប័ន Miss Grand Cambodia បានចេញសេចក្តីប្រកាសដកបេក្ខភាព កែវ ស្រីលីន តំណាងឱ្យខេត្ត កំពត ពីកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃ កម្ពុជា ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ នេះតទៅ ។
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាត អារ៉ាប់រួម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។ ក្នុងឱកាសចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំងនៅព្រឹកមិញនេះ សម្តេចតេជោ […]
ប្រធានសភាពាណិជ្ជកម្ម បង្ហាញពីសក្កានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួម
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអេមីរ៉ាតអារ៉ាប់រួម ខណៈអ្នកឧកញ៉ា ថែមទាំងបានលើកបង្ហាញពីសក្កានុពលសំខាន់ៗរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួមថែមទៀតផងដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លែងមានកង្វល់ ខណៈមិនមានការបណ្ដេញពលករខ្មែរចេញពីប្រទេសថៃនោះទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងាររបស់ពលករខ្មែរប្រទេសថៃ ខណៈថ្មីៗនេះ លេចលឺព័ត៌មានថាគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោត មានបំណង បណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ […]
ខុទ្ទកាល័យនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវអោយសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនបំពុលសង្គម មុំ អស្សនី តាមច្បាប់អោយបានធ្ងន់ធ្ងរ
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ ខុទ្ទកាល័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដោយបានថ្កោលទោសឈ្មោះ មុំ អស្សនី និង សារ ព័ត៌មាន The Cambodia Daily Khmer ដែលនិយាយគ្មានការពិត និង អំពាវនាវអោយសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនបំពុលសង្គម មុំ អស្សនី តាមច្បាប់អោយបានធ្ងន់ធ្ងរ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាគឺ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គោល ការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្ស ប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចច្រើនឆ្នាំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចជាច្រើនឆ្នាំមកនេះ។ សម្តេចបញ្ជាក់ថា តាមបញ្ជីមានអ្នកសារព័ត៌មាន ៩៩នាក់ ប៉ុន្តែសម្តេចថា ត្រូវស្រង់ឈ្មោះម្តងឲ្យអស់ ដោយសម្តេចផ្តល់ឱកាសជួបជុំពិសារអាហារមួយពេល និងបំពាក់មេដាយជូននាពេលឆាប់ៗនេះ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
បារាំង ប្តេជ្ញាបន្តសហការជាមួយកម្ពុជា ដោយផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣
ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ពិសេសផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។
សម្តេច ហ៊ុន សែន ប្រកាសឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថាស្ថាប័នរដ្ឋ ឯកជន និងបណ្តារោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។